ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្តកណ្ដាល ចាប់​រថយន្ត​ដឹក​ដី​១៩​គ្រឿង អប់រំ និង​ផាកពិន័យ

2 ឆ្នាំ មុន

ខេត្តកណ្តាល ៖ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុ​ភ័​ក្រ ចា​រ៉ា​វី ដែល​បាន​បញ្ចេញ​មតិយោបល់ ចូល​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ខ្លឹមសារ​ថា…

ខេត្តកណ្តាល ៖ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុ​ភ័​ក្រ ចា​រ៉ា​វី ដែល​បាន​បញ្ចេញ​មតិយោបល់ ចូល​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ខ្លឹមសារ​ថា «​សូម​បង​ៗ​សមត្ថកិច្ច នៃ​ស្នងការ​នគរបាល​ខេត្តកណ្ដាល ជា​ពិសេស​លោក ស្នងការ ឈឿ​ន សុចិត្ត សូម​មេត្តា​ជួយ​អនុវត្ត​ច្បាប់​នៅ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​ផង មាន​ឡាន​ដឹក​ដី​ភ្នំ​ជា​ច្រើន​ស៊ី​ផ្លេ ឮ​ខ្លាំង​ណាស់ ហើយ​បើក​លឿន​ដូច​ហោះ​អ​ញ្ចឹ​ង មិន​គោរព​សិទ្ធិ​អ្នកបើកបរ​ដទៃ ដឹក​ដី មិន​គ្រប​ប៉ះពាល់​ដល់​អ្នកបើកបរ​ដូច​ជា​ម៉ូតូ ជា​ពិសេស​នៅ​ចំណុច​ផ្សារ​ស្អាង​ភ្នំ​ជាដើម សូម​បង​សមត្ថកិច្ច​ជួយ​ចុះ​អន្តរាគមន៍​ផង ពី​ខ្ញុំបាទ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។ ប្រជាពលរដ្ឋ​គាត់​មិន​ពេញចិត្ត​នឹង​ការ​បើកបរ​របស់​ឡាន​ដឹក​ដី នៅ​ចំណុច​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ជាដើម​» ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចាត់​មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក សហការ​ជាមួយ​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ចុះ​ស្រាវជ្រាវ​ចំពោះ​ករណី​ខាងលើ​ជា​បន្ទាន់ ។

នៅ​ថ្ងៃ​ទី​០១-០២ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត សហការ​ជាមួយ​ផ្នែក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ចុះ​ស្រាវជ្រាវ ត្រួតពិនិត្យ និង​ឃាត់​រថយន្ត បាន​ចំនួន​១៩​គ្រឿង ដកហូត​ស៊ី​ផ្លេ​ខ្យល់ ៩​ដើម នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​២១ និង​ផ្លូវ​លេខ ១២១០ ស្ថិត​នៅ​ក្នុង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល ។

ដោយ​រថយន្ត​ទាំងនោះ ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ដល់​អ្នកបើកបរ​ដូច​ខាងក្រោម ៖
១. ចាប់ពី​ថ្ងៃនេះ​តទៅ ខ្ញុំបាទ​និង​គោរព​តាម​ការ អប់រំ ណែនាំ របស់​សមត្ថកិច្ច​ដោយពេល​ដឹក​ជញ្ជូន​ខ្សាច់ ឬ​ដី ខ្ញុំបាទ​និង​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ មិន​ឲ្យ​ហៀរ​ជ្រុះ ឬ​ហូរ​ទឹកធ្លាក់​មក​លើ​ផ្លូវ​ឡើយ ។
២. ខ្ញុំបាទ និង​បំពាក់​ស្លាក​លេខ​យាន មាន​ឯកសារ​យាន មិន​បើកបរ​លឿន មិន​បើក​វ៉ា​ជែង មិន​ស៊ី​ផ្លេ​នៅ​កន្លែង​ហាម​ស៊ី​ផ្លេ និង​មិន​ប្រើប្រាស់​ស៊ី​ផ្លេ​ខ្យល់ ។
៣. បើ​ខ្ញុំបាទ​មិន​គោរព​តាម​កិច្ចសន្យា​ខាងលើ ខ្ញុំបាទ​នឹង​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់ ដោយ​ឥត​ប្រកែក​តវ៉ា​ឡើយ ។

ដោយឡែក ជំនាញ​ផាកពិន័យ​រថយន្ត ចំនួន​០៧​គ្រឿង ៖
-​ផ្ទុក​សំពីងសំពោង ១​គ្រឿង
-​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ ៦​គ្រឿង
ស្មើ​ទឹកប្រាក់​ចំនួន ១,២០០,០០០​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ