ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា​.​ប់​ជា​បន្តបន្ទាប់​៧​នាក់ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​សង្គ្រោះ​នៅ​ឃុំ​អ​ន្សា​ចំបក់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បានឱ្យ​ដឹង​ថា មាន​ករណី​ស្លា​.​ប់​ដោយសារ​ពុល​ស្រា​ជា​បន្តបន្ទាប់​ចំនួន​១០​នាក់ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​តែ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ

ខេត្តពោធិ៍សាត់ ៖ តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បានឱ្យ​ដឹង​ថា មាន​ករណី​ស្លា​.​ប់​ដោយសារ​ពុល​ស្រា​ជា​បន្តបន្ទាប់​ចំនួន​១០​នាក់ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​តែ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ។ យ៉ាងនេះ​ក្តី នៅ​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មិន​ទាន់​ហ៊ាន​អះអាង​ថា ស្លា​.​ប់​ដោយសារ​ពុល​ស្រា​នៅឡើយ​នោះ​ទេ ដរាបណា​លទ្ធផល​ដែល​បាន​ចុះ​ស្រាវជ្រាវ​បញ្ជាក់​ចេញពី​មន្ត្រី​កាំកុងត្រូល និង​មន្ត្រី​សុខាភិបាល ។

ដោយឡែក​យោង​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ Kunthea Eng បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​ថា (​សូម​អរគុណ ឯកឧត្តម ម៉ៅ ធនិន ដែល​បាន​យកចិត្តទុកដាក់​ដល់​ប្រជាជន​ស្លា​.​ប់​ចំនួន​១០​នាក់ និង​នៅ​មាន​អ្ន យក​មក​ព្យាបាល​មួយ​ចំនួន​ទៀត ។ ករណី​នេះ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ទៅ​លើ​ការ​ពុល​ស្រា​.​ស ដែល​បាន​កើតឡើង​នៅ​ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ )​។

ជាមួយនឹង​ព័ត៌មាន​ខាងលើ​នេះ បើ​តាម​ការ​បញ្ជាក់​របស់​លោក ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ប្រាប់​ភ្នាក់ងារ​យើង​នៅ​រសៀល​ថ្ងៃ​ទី​២ ខែមិថុនា​នេះ​ថា លោក​មិន​ហ៊ាន​ថា ករណី​ស្លា​.​ប់​ជា​បន្តបន្ទាប់​នេះ ដោយសារ​ការ​ពុល​ស្រា​នោះ​ទេ ដរាបណា​មានការ​បញ្ជាក់​ពី​មន្ត្រី​កាំកុងត្រូល​និង​មន្ត្រី​សុខាភិបាល ព្រមទាំង​មានការ​បញ្ជាក់​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ពិតជា​មាន​អ្នក​ស្លា​.​ប់​ជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែមិថុនា​នេះ ពិតប្រាកដ​មែន ។ តែ​មិន​ដល់​១០​នាក់​ដូច​ការ​លើក​ឡើង​នោះ​ទេ គឺ​មាន​ចំនួន​៧​នាក់ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​តែ​សង្គ្រោះ ។

រីឯ​ការ​ស្លា​.​ប់ គឺ​មាន​ខ្លះ​ចាស់ជរា ខ្លះ​ទៀត​មាន​ជំងឺ​ប្រចាំ​កាយ និង​ខ្លះ​ក៏​មានការ​ផឹកស្រា​ពិតមែន ។ ហេតុនេះ​ហើយ សមត្ថកិច្ច​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បែប​ណា​នោះ​ទេ ពេល​នេះ​មន្ត្រី​កាំកុងត្រូល​កំពុង​តែ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​នៅឡើយ ។ យ៉ាងនេះ​ក្តី ព័ត៌មាន​ជាក់លាក់ នឹង​ពិតប្រាកដ និង​បន្ត​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត ។

គួរ​បញ្ជាក់​ថា ជុំវិញ​ករណី​ពុល​ស្រា ខាងលើ​នេះ តាម​ប្រភព​ដែល​ទទួល​បាន​ពី​មន្ត្រី​សាលាខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា អ្នក​ស្លា​.​ប់​ដែល​សង្ស័យ​ថា​ពុល​ស្រា​ទាំង​៧​នាក់​សុទ្ធសឹងតែ​ជា​មនុស្ស​ស្រី​ទាំងអស់​។ ចំណែកឯ​អ្នក​កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ មាន​ចំនួន​៣៧​នាក់ ក្នុង​នោះ​២​នាក់​ធ្ងន់ និង​ម្នាក់​កំពុង​សង្គ្រោះ​បន្ទាន់ ។

ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លះ​ខ្លួន​ស្ត្រី​ជា​អ្នក​បិទ​ស្រា​ម្នាក់​ឈ្មោះ គ្រី វ​ណ្ណា អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាន​.​ក ឃុំ​អ​ន្សា​ចំបក់​ស្រុក​ក្រគរ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​នាំ​យក​អំណោយ និង​សាកសួរ​សុខទុក្ខ​ជន​រង​គ្រោះ​ដែល​សង្ស័យ បណ្ដាល​មក​ពី​ពុល​ស្រា និង​កំពុង​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ