ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Aguero ចាយប្រាក់​មិន​ចេះ​តិច ​លើ​កាដូ​សម្រាប់​បុគ្គលិក Man City មុន​ផ្លាស់​មក Barcelona

2 ឆ្នាំ មុន

អង់គ្លេស ៖ Sergio Aguero បាន​បង្ហាញ​សន្តាន​ចិត្តសប្បុរស និង​ការ​ស្រលាញ់​រាប់អាន​ដល់​បុគ្គលិក​ផ្នែក​ខាងក្រោយ​ក្នុង​ក្លិប

អង់គ្លេស ៖ Sergio Aguero បាន​បង្ហាញ​សន្តាន​ចិត្តសប្បុរស និង​ការ​ស្រលាញ់​រាប់អាន​ដល់​បុគ្គលិក​ផ្នែក​ខាងក្រោយ​ក្នុង​ក្លិប Manchester City ទាំងអស់ ដោយ​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន ទៅ​លើ​កាដូ​នៅ​ថ្ងៃ​ចុង​ក្រោយ មុន​ពេល​រូបគេ​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លិប Barcelona​។

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​ចំណាយ​ប្រាក់​ជាង​៨​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​នាឡិកាដៃ​ត​ម្លែ​ជាង​១​ពាន់​ដុ​លា្ល​រ សម្រាប់​ជូន​បុគ្គលិក​ផ្នែក​ខាងក្រោយ​ទាំងអស់​។ ហើយ​ថែម​ទាំង​ដាក់​រថយន្ត​ម៉ាក Range Rover របស់​ខ្លួន ក្នុង​កម្មវិធី​ចាប់ឆ្នោត​សម្រាប់​អ្នក​ដែល​មានសំណាង​ក្លាយជា​ម្ចាស់​ថ្មី​។

សូម​បញ្ជាក់​ជូន​ថា Sergio Aguero បាន​ចុះហត្ថលេខា​រយៈពេល​២​ឆ្នាំ​ជាមួយ​ក្លិប Barcelona ជា​ផ្លូវការ កាលពី​ចុងខែ​ឧសភា កន្លង​ទៅ​។ ក្រោយ​អស់​កុងត្រា​ជាមួយ​ក្លិប Manchester City​។ បន្ទាប់​ពី​បាន​ចំណាយពេល​១០​ឆ្នាំ លើ​ទី​ក​ដី Etihad ដោយ​ស៊ុត​បញ្ចូល​ទី​បាន​៣៩០​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​ចំនួន​២៦០​ប្រកួត និង​បាន​ឈ្នះ​ពានរង្វាន់ Premier League, FA Cup, League Cup និង Community Shield ផង​ដែរ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ