ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​បន្ត​ជូនពរ​ក្រុម​ជម្រើសជាតិ​កម្ពុជា លើ​ទឹកដី​បា​រ៉ែ​ន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មក​ដល់​ពេល​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​បាន​មួយ​ចំនួន​ហើយ​នៅ​លើ​ទឹកដី​

រាជធានីភ្នំពេញ ៖ មក​ដល់​ពេល​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​បាន​មួយ​ចំនួន​ហើយ​នៅ​លើ​ទឹកដី​បា​រ៉ែ​ន ខណៈ​ដែល​កីឡាករ​ទាំងអស់​សុទ្ធតែ​មាន​សុខភាព​ល្អ និង​ប្រឹង​ហ្វឹកហាត់​នៅ​លើ​ទឹក​នោះ ដើម្បី​បញ្ចប់​ភារកិច្ច​ដែល​ត្រូវ​ទទួល​រ៉ាប់រង​។ ក្រុម​កម្ពុជា ត្រូវ​គេ​ឃើញ ចាប់ផ្តើម​ហ្វឹកហាត់​តាំងពី​ទៅ​ដល់​ថ្ងៃ​ដំបូង គឺ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២១ នៅ​កីឡាដ្ឋាន​នៃ​ប្រទេស​បា​រ៉ែ​ន ដោយ​ក្រុម​កម្ពុជា​ក៏​បាន​ប៉ះ​ប្រកួត​ជាមួយ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន​ផង​ដែរ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១ ដែល​ការ​ប្រកួត​នេះ គឺជា​ការ​ប្រកួត​ក្នុង​ជម្រុះ​ជុំ​ទី​២ ក្នុង​ពូ​ល C នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក នៅ​ប្រទេស​កា​តា ឆ្នាំ​២០២២ (FIFA WORLD CUP QATAR 2022)​។

អ្នកគាំទ្រ​ភាគច្រើន នៅ​តែ​បន្ត​គាំទ្រ​បើ​ទោះជា​លទ្ធផល​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលលទ្ធផល​បែប​ណា​។ អ្វី​ដែល​អ្នកគាំទ្រ​សប្បាយចិត្ត គឺ​នៅ​ពេល​ដឹង​ថា កីឡាករ​គ្រប់​រូប សុទ្ធតែ​មាន​សុខភាព​ល្អ បន្ទាប់​ពី​បាន​ចំណាយពេល​រហូត​ដល់​៣៨​ម៉ោង សម្រាប់​ការ​ហោះហើរ និង​រង់ចាំ​នៅ​តាម​អាកាសយានដ្ឋាន​នានា ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ទៅ​ដល់​ទឹកដី​ប្រទេស​បា​រ៉ែ​ន កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ ខណៈ​ពេល​បញ្ហា​កូ​វីត​១៩​បន្ត​ផ្ទុះ​ខ្លាំ​។ ក្រុម​កម្ពុជា ដែល​ដឹកនាំ​ដោយ​គ្រូ​បង្គោល​ជនជាតិ​ជប៉ុន លោក Ryu Hirose និង​អ្នកចាត់ការ​ទូទៅ លោក Keisuke Honda រួម​ទាំង​គ្រូ​ជំនួយ ក៏​ត្រូវ​បាន​ធ្វើតេស្ត​ស្វែងរក​មេរោគ​កូ​វី​ដ​-១៩ យ៉ាង​ម៉ត់ចត់​នៅ​ក្នុង​ប្រទេស​បា​រ៉ែ​ន​ផង​ដែរ បើ​ទោះជា​កីឡាករ​ម្នាក់​ៗ​សុទ្ធតែ​មាន​សុខភាព​ល្អ​។ ជាក់ស្ដែង​តាំងពី​ទៅ​ដល់​រហូត​ពេល​នេះ ក៏​តាមដាន​សុខភាព និង ពិនិត្យ​សុខភាព​នៅ​តែ​ត្រូវ​បាន​ធ្វើ ក្នុង​ពេល​ដែល​ប្រទេស​បា​រ៉ែ​ន ក៏​មិន​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​។ ដោយសារ​តែ​លទ្ធផល​អវិជ្ជមាន ជា​ហូរហែរ ទើប​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាច​ចាប់ផ្តើម​ហ្វឹកហាត់ ប្រកួត​ជាមួយ​ម្ចាស់ផ្ទះ បា​រ៉ែ​ន មុនគេ នា​វេលា​ម៉ោង ១១ និង​៣០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​) នា​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២១​នេះ​។ ក្រុម​កម្ពុជា នឹង​ត្រូវ​បន្ត​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉ា​ក់ នា​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២១ និង​១​ប្រកួត​ចុង​ក្រោយ ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ អ៊ី​រ៉​ង់ នា​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ នៅ​កីឡដ្ឋាន​នៃ​ប្រទេស​បា​រ៉ែ​ន​ដូច​ៗ​គ្នា​។

សូម​រំឭក​ថា កាលពី​ជំនួប​ជើង​ទី​១ ក្នុង​ពូ​ល C នេះ បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៩ ដោយ​ក្រុម​ម្ចាស់ផ្ទះ ក្រុម​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ បា​រ៉ែ​ន ដោយ​លទ្ធផល ០​ទល់​១, ក្រុម​ម្ចាស់ផ្ទះ កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ អ៊ី​រ៉ា​ក់ ០​ទល់​៤ និង​ពេល​ជួប​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ អ៊ី​រ៉​ង់ គឺ​ក្រុម​ភ្ញៀវ កម្ពុជា បាន​ចាញ់​គ្រាប់​បាល់​រហូត​ដល់ ០​ទល់​១៤​។ ក្រុម​កម្ពុជា​បាន​ធ្លាក់​ចេញពី​វគ្គ​ជម្រុះ​ជុំ​ទី​២ នៅ​ក្នុង​ពូ​ល C នេះ​ហើយ ដោយ​ឆ្លងកាត់​៥​ប្រកួត​កន្លង​មក ស្មើ​១​ប្រកួត និង​ចាញ់​៤​ប្រកួត មាន​១​ពិន្ទុ ឈរ​នៅ​លេខ​៥ ក្នុង​ចំណោម​៥​ក្រុម (​អ៊ី​រ៉ា​ក់ បា​រ៉ែ​ន អ៊ី​រ៉​ង់ ហុងកុង កម្ពុជា​)​។ ដូច្នេះ​ហើយ នៅ​៣​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូ​ល C របស់​ក្រុម​កម្ពុជា គឺជា​ប្រកួត​បំពេញ​កាតព្វកិច្ច ដែល​៣​ក្រុម​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​កម្ពុជា នា​ដើមខែ​មិថុនា ខាង​មុខ​ឆាប់​ៗ​នេះ សុទ្ធ​សឹង​ជា​ក្រុម​ខ្លាំង​ៗ ប្រចាំ​ទ្វីបអាស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ