ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវបញ្ចប់ការបិទខ្ទប់ផ្សារសំរោងយ៉ោង និងបើកភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ និងភូមិរលាំងគ្រើលឡើងវិញ

2 ឆ្នាំ មុន
  • តាកែវ

តាកែវ ៖ រដ្ឋបាល​ខេត្តតាកែវ​បាន​ចេញ​លិខិត​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១​នេះ ស្ដី​ពី​ការ​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ផ្សារ​សំរោង​យ៉ោ​ង ព្រមទាំង​បើក​ឡើង​វិញ​នូវ​ភូមិ​ស្មៅ​ខ្ញី ភូមិ​ចក ភូមិ​ពូន​ភ្នំ និង​ភូមិ​រលាំងគ្រើល…

តាកែវ ៖ រដ្ឋបាល​ខេត្តតាកែវ​បាន​ចេញ​លិខិត​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១​នេះ ស្ដី​ពី​ការ​សម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ផ្សារ​សំរោង​យ៉ោ​ង ព្រមទាំង​បើក​ឡើង​វិញ​នូវ​ភូមិ​ស្មៅ​ខ្ញី ភូមិ​ចក ភូមិ​ពូន​ភ្នំ និង​ភូមិ​រលាំងគ្រើល ក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ចាប់ពី​ថ្ងៃនេះ​តទៅ ។

នៅ​ក្នុង​លិខិត​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ត្រូវ​អនុវត្ត​អោយ​បាន​ម៉ឺងម៉ាត់​តាម​វិធានការ ៣​កុំ ៣​ការពារ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល ។

គួ​បញ្ជាក់​ផង​ដែរ​ថា ផ្សារ​សំរោង​យ៉ោ​ង​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​បាន​ចេញ​លិខិត​អោយ​បិទ​ខ្ទប់ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ២០២១​ទៅ​នេះ បន្ទាប់​ពី​បាន​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​នោះ ហើយ​នៅ​ថ្ងៃ​ទី​២ ខែមិថុនា ២០២១ រដ្ឋបាល​ខេត្ត​បាន​មើលឃើញ​ថា ការ​រីក​រាល​ដាក​ជំងឺ​កូ​វី​ដ ១៩ មានការ​ថយ​ចុះ​ចំពោះ​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សំរោង​យ៉ោ​ង​ស្រុក​បាទី​នោះ​ក៏​បាន​ចេញ​លិខិត​អោយ​បើក​ឡើង​វិញ ដើម្បី​អោយ​បងប្អូន​អាជីវករ​បាន​លក់ដូរ​ជា​ធម្មតា​វិញ តែ​ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ជា​និច្ច ពិសេស​ផែនការ​ការពារ ៣​កុំ ៣​ការពារ របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​បានជា​ប្រចាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ