ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនមួយបិទទ្វារទឹក​បង្កឱ្យ​ប៉ះ​ពាល់ ពលរដ្ឋរដ្ឋទទូច​សុំ​ជួយ​ការ​អន្តរាគមន៍បន្ទាន់​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល​ ខេត្តក្រចេះ បាន​ស្នើ​សុំ​អោយ​អាជ្ញាធរជួយ​រក​ដំណោះស្រាយ ខណៈ​ដែល​ក្រុមហ៊ុន​(E.Investment Cambodia co LTD)បិទទ្វារ​ទឹក​…

ខេត្តក្រចេះ ៖ ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នួល​ ខេត្តក្រចេះ បាន​ស្នើ​សុំ​អោយ​អាជ្ញាធរជួយ​រក​ដំណោះស្រាយ ខណៈ​ដែល​ក្រុមហ៊ុន​(E.Investment Cambodia co LTD)បិទទ្វារ​ទឹក​ បណ្តាល​ឱ្យ​លិច​ស្រូវ​ និង​ដំណាំ​រួម​ផ្សំ​របស់​ពួក​គាត់​បណ្តាល​អោយរង​ការ​ខូច
ខាត ។ ការ​ស្នើ​សុំ​នេះ ​ធ្វើ​ឡើង​កាល​ព្រឹក​ថ្ងៃ​ទី១ ​មិថុនា​ ដោយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​20​គ្រួ​សារ បាន​នាំ​ទៅ​ដល់ទី​តាំង​ក្រុមហ៊ុន​ខាងលើ​ដើម្បី​ជួបនឹង​ស្នើ​ឲ្យ​មានការ​ដោះស្រាយ រវាង​ប្រជាពលរដ្ឋ​និង​ភាគី​ខាង​ក្រុមហ៊ុន ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ​ស្រូវ​និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​របស់​ពួក​គាត់​នៅ​ចំណុច​ទីតាំង​តាម​មាត់​អូរ​ផុស ត្រូវ​បាន​លិចលង់​រង​ការ​ខូចខាត​មួយ​ចំនួន នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ មិន​មាន​ប្រព័ន្ធ​ដោះ​ទឹក ដោយសា​ខាង​ក្រុមហ៊ុន​ខាងលើ​បាន​បិទទ្វារ​ទឹក ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ ។

ប្រជាពលរដ្ឋ​បញ្ជាក់​បន្តថា ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​មូលដ្ឋាន​ខាងលើ បាន​បង្កបង្កើន​ផល​ដាំ​ដំណាំ​រួម​ផ្សំ​នឹង​ស្រូវ​ជាដើម ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ទើបតែ​ថ្មី​ៗ​នេះ​ខាង​ក្រុមហ៊ុន​វិនិយោគ​នេះ ​បាន​បិទ​ប្រព័ន្ធ​ទ្វារ​ទឹក​សម្រាប់​ស្តុក​ទឹក​ទុក ដែល​បណ្ដាល​អោយ​មាន​ផល​ប៉ះពាល់​លិច​លង់​ដល់​ដំណាំ​ស្រូវ​និង​ដំណាំ​រួម​ផ្សំ​របស់​ពួក​គាត់​នៅ​តំបន់​ក្បែរ​ក្រុមហ៊ុន​មួយ​នេះ ។

ជាមួយ​គ្នា​នោះ ​ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ស្នួល និង​អាជ្ញាធរ​ខេត្ត ជួយ​រក​ដំណោះស្រាយ ខណៈ​ដែល​ពួក​គាត់​បាន​រាយ​ការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឃុំ​គ្រ​ញ៉ូ​ង​សែន​ជ័យ នៅ​ពេល​ថ្មី​ៗ​នេះ តែ​មិន​មាន​ដំណោះស្រាយ​សម​ស្រប​ណាមួយ​ណាមួយ​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ ។

ដោយឡែក ​ខាង​ដំណាង​ភាគី​ក្រុមហ៊ុន​(E.Investment Cambodia co LTD) ក៏​បាន​លើក​ឡើង​នៅ​មុខ​ប្រជាពលរដ្ឋ​នៅ​ថា ទឹកអូរ​មួយ​នេះ​គឺ​ប្រជាពលរដ្ឋ​នៅ​ខាងក្នុង​នេះ​ជា​ច្រើន​គ្រួសារ ​ដែល​ពួក​គាត់​ត្រូវការ​ពឹង​អាស្រ័យ​ទឹកអូរ​នេះ​ សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​ និង​គោក្របី ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​គាត់​ដាក់​មង ដាក់​សន្ទូច ​ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួក​គាត់​ដែរ ។

យ៉ាងណា​តំណាង​ក្រុមហ៊ុន ក៏​បាន​អះអាង​នៅ​មុខ​ប្រជាពលរដ្ឋ​ថា មិនមែន​ខាង​ក្រុមហ៊ុន​មិន​គិត​នោះ​ទេ​កន្លង​ទៅ រាល់ពេល​ភ្លៀង​ធ្លាក់​ជន់​ម្ដង​ៗ​គឺ​ប្រព័ន្ធ​ទ្វារ​ទឹក​ទាំងអស់​ត្រូវ​បើក​ដើម្បី​បង្ហូរ​រំដោះ​ទឹក​ចេញ ។

ប៉ុន្តែ​ទឹកអូរ​នេះ​ គឺ​មិន​អាច​បង្ហូរ​ឱ្យ​អស់​បាន​នោះ​ទេ​ ដោយសារ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ជាង​នេះ​ ដែល​តម្រូវការ​ត្រូវការ​ទឹក​ប្រើប្រាស់​ដែរ លោក​ថា ​ប្រសិនបើ​ទឹកអូរ​នេះ​ត្រូវ​បង្ហូរ​ឲ្យ​អស់​ក៏​អាច​នឹង​ត្រូវ​ប្រឈម​និង​ប្រជាពលរដ្ឋ​ជា​ច្រើន​ ដែល​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់​ទឹកជា​រៀងរាល់ថ្ងៃ ហើយ​ក៏​មិន​អាច​បិទ​បាន​ដែល​ប្រសិនបើ​បិទ ​ក៏​ត្រូវ​ប្រឈម​នឹង​រង​ការ​ខូចខាត​នៅ​ផ្លូវថ្នល់​អី​ជាដើម​។ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ