ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ជាថ្ងៃ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ ចាប់ផ្តើម​ប្រមូល​​ពន្ធលើមធ្យោបាយ​ដឹកជញ្ជូន​ និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ ដែលគេហៅខ្លីថា…

ភ្នំពេញ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ជាថ្ងៃ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ ចាប់ផ្តើម​ប្រមូល​​ពន្ធលើមធ្យោបាយ​ដឹកជញ្ជូន​ និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ ដែលគេហៅខ្លីថា ពន្ធផ្លូវ​។ ដំណើរ ការប្រមូលពន្ធផ្លូវនេះ ត្រូវ​អនុវត្តរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា​ ឆ្នាំ២០២១​។​

អគ្គនាយកដ្ឋាន​ពន្ធដារ បានប្រកាសអំពីកន្លែង ដែលម្ចាស់យានយន្ត ត្រូវ​បង់ពន្ធ គឺធ្វើនៅសាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ឬនៅធនាគារ​កាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ធនាគារស្ថាបនា ធនាគារប្រៃសណីយ៍កម្ពុជា ឬនៅ​តាម​ធនាគារ ដែលបានចុះអនុស្សរណៈនៃ ការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្តីជូនដំណឹង បន្តថា យានយន្ត​ ដែលជាកម្មសិទ្ធិ​របស់ស្ថានទូត ឬស្ថានកុងស៊ុល​បរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមក​អគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួល បាននូវលតាបត្របង់ពន្ធ ( ពន្ធជាបន្ទុករបស់រដ្ឋ )។

សេចក្តីប្រកាស ក៏បានលើកឡើងថា ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន​ ឬអង្គភាព​ ដែលត្រូវទទួលបាន លតាបត្រ​ពន្ធលើមធ្យោបាយដឹកជញ្ជូន​ និងយានជំនិះ​គ្រប់ប្រភេទ ( ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិ​បើកប្រាក់ ) ត្រូវភ្ជាប់មកជាមួយ​នូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យ​សម្បត្តិរដ្ឋ ( តារាងកើនឡើង និងថយចុះទ្រព្យ សម្បត្តិរដ្ឋប្រចាំឆ្នាំ ) ដែលបានចុះបញ្ជី​នៅអគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែន​សារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​

អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រកាសបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ សហការជាមួយ​អាជ្ញាធរសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យការប្រកាសបង់ពន្ធ និងធ្វើការពិន័យ​ចំពោះម្ចាស់​យានយន្ត​ទាំងឡាយណា ដែលមិនទាន់​បានប្រកាសបង់ពន្ធក្នុងឆ្នាំកន្លងមក តាមច្បាប់ស្តីពី​សារពើពន្ធជាធរមាន​។

ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ បានអនុញ្ញាត​ឲ្យធនាគារដៃគូ​ជាច្រើន​ធនាគារ អាច​បង់ពន្ធផ្លូវបាន ដែល​បង្កលក្ខណៈងាយស្រួល​ ហើយក៏​លែង​មានការបង់​លុយ​​លើស​​កំណត់​ ដូចកាលពី​បង់នៅតាមតែសាខា​ពន្ធដារខណ្ឌ រាជធានីខេត្ត ដូចលើកមុន​ទៀតហើយ​។

កន្លែងបង់ពន្ធផ្លូវ​មានកាន់តែច្រើន ពិសេសនៅតាមសាខារបស់ធនាគារដៃគូ​ ចំនួន​ ៧ធនាគារ ដូចបានបង្ហាញខាងលើ គឺកាន់តែស្រួល​ដល់​ម្ចាស់យានយន្ត ក្នុងការបង់ពន្ធផ្លូវ​។ មិនប្រជ្រៀត​ រង់ចាំយូរ ឬក៏ត្រូវចំណាយលើថ្លៃ​ទឹកប៊ិច​ជូនមន្ត្រីពន្ធដារដូចមុនទេ ហើយសំខាន់​ជាងនេះទៀត ម្ចាស់យានយន្ត អាចទៅកាន់សាខាធនាគារណាមួយ ក្នុងចំណោម​ ៧ធនាគារខាងលើនេះ ដើម្បីបង់ពន្ធ​។

ក៏ប៉ុន្តែ​ក្នុងរយៈកំណត់ ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា គឺរយៈពេល ៦ខែពេញនេះ ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលជាប់កាតព្វកិច្ចបង់ពន្ធ សូម​ទៅបង់​ពន្ធ​​ កុំ​រង់ចាំ​បង្អែរ​បង្អង់​ ចាំជិតដល់​ថ្ងៃផុតកំណត់ ថ្ងៃទី៣០វិច្ឆិកា ទើបសំរុក​ទៅបង់ពន្ធផ្លូវ នោះនឹង​នាំ​ឲ្យកកកុញ​​មនុស្សច្រើន ត្រូវចំណាយពេលរង់ចាំ​ជាក់ជាមិនខាន​ ហើយ​ជាពិសេស​មនុស្សច្រើន ប្រជ្រៀតគ្នា ក៏អាចមានហានិភ័យ​ឆ្លងកូវីដផងដែរ។​

បទពិសោធន៍កន្លងមក កើតមានរួចមកហើយ ករណីបង់ពន្ធផ្លូវនេះ។ ពោលគឺជិតដល់ថ្ងៃផុតកំណត់ ទើបម្ចាស់ឡានមួយចំនួនណានោះ សំរុក​ ប្រជ្រៀតគ្នា ទៅបង់ពន្ធ ដោយត្រូវចំណាយពេល​រង់ចាំ នៅកន្លែងបង់ពន្ធ​ផ្លូវ​​។ ដូច្នេះ​គង់តែបង់ពន្ធ​ដដែល គួរតែរកពេលណាមួយ ក្នុងចន្លោះ ៦ខែនេះ ដើម្បីទៅបង់ពន្ធឲ្យហើយ នៅទីស្នាក់ការសាខា​ពន្ធដាររាជធានីខេត្តខណ្ឌ ឬក៏​នៅតាមសាខាធនាគារណាមួយ ដែលជាដៃគូទាំង ៧ធនាគារខាងលើ​។

ម្យ៉ាងទៀត បើបណ្តែតបណ្តោយ​ឲ្យ​ហួសថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នោះ​ម្ចាស់​យានយន្ត នឹងត្រូវផាកពិន័យ ដោយត្រូវបង់ថ្លៃទ្វេគុណ។ ពោលគឺបើឡាននោះ ពន្ធផ្លូវត្រឹមតែ ១០ម៉ឺនរៀល គឺនៅពេលផុតកំណត់ រយៈពេលបង់ពន្ធ​ លើសថ្ងៃទី៣០វិច្ឆិកា ត្រូវបង់ ២០ម៉ឺនរៀល​ ហើយបើ​ត្រូវប៉ូលិស​ហៅឃាត់ ផាក​តាមផ្លូវ ដោយមិនទាន់បង់ពន្ធទៀត ក៏នាំ​ឲ្យខាតបង់​ពេលវេលា​ និងត្រូវបង់លុយ ១ ជា២ ជាមិនខាន​។

​ករណីបង់ពន្ធនៅឆ្នាំកន្លងមក រួមទាំង​បទពិសោធន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺកាលពីរាជរដ្ឋាភិបាល ប្រកាស​ឲ្យ​ក្រុមគោលដៅ ដូចជា មន្ត្រីរាជការ គ្រូពេទ្យ និងអ្នកកាសែត ជាដើម ទៅចាក់វ៉ាក់សាំង​មុនគេ ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺ​ក្រុមគោលដៅនេះ ភាគច្រើន មិនសូវអើពើ​ ទៅរកពេទ្យ​ចាក់ថ្នាំវ៉ាក់សាំង​កូវីដទេ​។ ដល់ពេល​មាន​អ្នកឆ្លងច្រើនទៅៗ ហើយថែមទាំង​មានអ្នកស្លាប់​ដំបូង កាលពីថ្ងៃទី១១ ខែមីនា​ គឺ​ម្នាក់ៗ ចាប់ផ្តើមដណ្តើមគ្នា​ចាក់វ៉ាក់សាំង​។ ខ្លះខំ​ធ្វើដំណើរ​រាប់សិបគីឡូម៉ែត្រ ពីភ្នំពេញ ទៅកាន់បណ្តាខេត្ត ឬក៏ពីខេត្ត ឡើងមកភ្នំពេញ ដើម្បីចាក់វ៉ាក់សាំង​ ហើយខ្លះទៀត ខំ​ក្រោក​ពីយប់ ទៅតម្រង់ជួរ​មុខពេទ្យ ដើម្បីបានចូលចាក់វ៉ាក់សាំង ក៏មាន​។​

ដូច្នេះ​សម្រាប់ការបង់​ពន្ធលើមធ្យោបាយយានយន្តធ្វើដំណើរគ្រប់ប្រភេទ ឬបង់ពន្ធផ្លូវសម្រាប់​ឡាន​នេះ គួរតែ​ម្ចាស់ឡានមួយចំនួន ប្តូរទម្លាប់មិនល្អ​។ ពោលគឺ​ចន្លោះ ៦ខែនេះ ពិសេសនៅពេលដំបូងៗនេះ គួរតែឆ្លៀត​ទៅ​ធនាគារណាមួយ ឬសាខាពន្ធដារខណ្ឌ ឬ​ពន្ធដារខេត្ត​ណាមួយ សម្រាប់​អ្នកធ្វើការងារពេញម៉ោង ព្រោះថា ធនាគារ គឺម៉ោងឈប់សម្រាកពេលបាយថ្ងៃ ក៏គេបើក​បម្រើជូនអតិថិជន​ដែរ​។

សូមកុំ​ចាំជិតដល់ថ្ងៃផុតកំណត់ ថ្ងៃទី៣០វិច្ឆិកា ទើបសំរុក​​ទៅ​រកបង់​ពន្ធផ្លូវ​ ឬក៏ចាំដល់ពេល​​ជិះៗតាមផ្លូវ ត្រូវ​ប៉ូលិសហៅផាក ដោយសារតែមិនបានបង់ពន្ធផ្លូវ ឬក៏ផុតថ្ងៃកំណត់ហើយ ទើបទៅរក​ទិញ​ពន្ធ​ផ្លូវ​​។ ករណីបង់ពន្ធផ្លូវនេះ ជាកាតព្វកិច្ចរបស់ម្ចាស់យានយន្ត ដែលត្រូវបំពេញ​​រៀង​រាល់​ឆ្នាំ​​ ក្នុងនាមជាពលរដ្ឋល្អ៕