ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត ពិនិត្យ​ស្ថានភាព​នៅ​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ឃុំ​បិត​ត្រាំ​ង និង​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​នៅ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង…

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​នៅ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ឃុំ​បិត​ត្រាំ​ង និង​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង ស្ថិតនៅ​ឃុំ​ជើងគោ និង​បន្ត​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ ក្នុងភូមិ​ត្រពាំង​គារ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា រោងចក្រ​ភាគច្រើន​បាន​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត បាន​បំពាក់​ទូរ​បាញ់ថ្នាំ​សម្លាប់​មេរោគ កន្លែង​លាងដៃ នៅមុខ​រោងចក្រ ព្រមទាំង​បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​ប្រចាំការ​នៅ​គោលដៅ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ទាំងពីរ​ខាងលើ ត្រូវ​បន្ត​ពិនិត្យ​រោងចក្រ​ទាំងអស់​ឱ្យ​បំពាក់​ទូ​បាញ់ថ្នាំ អាល់កុល​សម្លាប់​មេរោគ​ឱ្យបាន​ពីរ ឬ​បី បើ​អាចដាក់​កាន់តែច្រើន​រឹតតែ​ល្អ ដើម្បី​ងាយស្រួល​ឱ្យ​កម្មករ កម្មការិនី​យើង​ចូលធ្វើការ និង​ចេញពី​ធ្វើការ​បាន​បាញ់សម្លាប់​មេរោគ​បាន​គ្រប់គ្នា ជា​ជំរើស​ល្អ​ក្នុង​ការជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ទន្ទឹម​នោះ​ត្រូវ​ពិនិត្យ​ការទទួល​ទាន​រប​ស់ក​ម្មករ មិនត្រូវ​ប្រមូលផ្តុំ ត្រូវមាន​បាយ​កញ្ចប់​រៀងៗ​ខ្លួន​នៅពេល​ថ្ងៃត្រង់ ដោយ​រក្សា​គម្លាត​សុវត្ថិ​ភាពជា​ចំបង​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា រោងចក្រ​នីមួយៗ ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករ បុគ្គលិក​របស់ខ្លួន ដើម្បី​មាន​ភាពងាយស្រួល​ដល់​ក្រុមការងារ​របស់​យើង ប្រសិនបើ​មានការ​សង្ស័យ​រោងចក្រ​ណាមួយ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ យើង​នឹង​យក​សំណាក​ពួកគាត់​បាន​ទាន់ពេលវេលា បញ្ចៀស​ការឆ្លង​រីក​រាលដាល​ទៅ​រោងចក្រ​ដទៃទៀត​។ ម្យ៉ាងទៀត​ម៉ោង​ចេញ និង​ចូលធ្វើការ​ត្រូវតែ​ខុសគ្នា ដើម្បី​បញ្ចៀស​ការកកស្ទះ បណ្តាលឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​អញ្ជើញ​បន្ត​ចុះសាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ត្រពាំង​គារ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ដែលមាន​សមាជិក​រប​ស់​ពួកគាត់​មាន​វិជ្ជមាន​កូ​វីដ​-១៩ ដោយ​ធ្វើ​ការណែនាំ​ត្រូវ​រស់នៅ​តាមបែប​កន្លង​ថ្មី មិនត្រូវ​ចេញទៅ​ក្រៅ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ផ្ទះ ឱ្យបាន​ត្រឹម ត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣.​ការពារ ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមគ្នា​កាត់ផ្តាច់​ប្រភព​ចម្លងជំងឺ​កូ​វីដ​-១៩ ឱ្យ​ទទួលបាន​ជោគជ័យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ