ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​ថា​«មាន​សារធាតុ​អាស៊ី​ដ​​ក្នុង​ទឹក​ស្ទឹងសង្កែ​»​តែ​​បច្ចុប្បន្ន​​​​​បាន​បន្សាប​​​រួចរាល់​ហើយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោក​អភិបាលខេត្ត​បាត់ដំបង​បាន​អន្តរាគមន៍ទៅខាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តឱ្យ​មាន​វិធានការ​ជាបន្ទាន់​ ដើម្បី​ទប់​ស្កាត់ និង​ធ្វើការ​បិទទ្វារ​ទឹកជា​បណ្តោះអាសន្ន ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ដល់​ការងារ​ផលិតកម្មរបស់​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង និង​នៅ​តាម​ក្រុមហ៊ុនអាជីវករ ផលិត​ទឹក​ស្អាត​នានា ដែល​ស្ថិត​នៅ​ក្រោម​ខ្សែទឹក​ខាងក្រោម…

ខេត្តបាត់ដំបង ៖ លោក​អភិបាលខេត្ត​បាត់ដំបង​បាន​អន្តរាគមន៍ទៅខាង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តឱ្យ​មាន​វិធានការ​ជាបន្ទាន់​ ដើម្បី​ទប់​ស្កាត់ និង​ធ្វើការ​បិទទ្វារ​ទឹកជា​បណ្តោះអាសន្ន ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​ដល់​ការងារ​ផលិតកម្មរបស់​អង្គភាព​រដ្ឋាករទឹក​បាត់ដំបង និង​នៅ​តាម​ក្រុមហ៊ុនអាជីវករ ផលិត​ទឹក​ស្អាត​នានា ដែល​ស្ថិត​នៅ​ក្រោម​ខ្សែទឹក​ខាងក្រោម ។ សូមរំលឹកថា៖ យកសំណាក​​ទឹក​​កខ្វក់​ទៅ​ពិនិត្យ​នៅ​ឡា​បូ​រាជធានី​ភ្នំពេញ​នឹងដឹងលទ្ធផលឆាប់ៗ

បើយោង​តាម​ការ​ពិនិត្យ​ទៅ​លើ​សំណាក​ទឹកស្ទឹង​សង្កែ​ ដោយ​មន្ទីរពិសោធន៍​នៃ​ក្រសួងបរិស្ថាន​បាន​រក​ឃើញ​ថា «មាន​សារធាតុ​អាស៊ី​ដ​នៅ​ក្នុង​ទឹក​» ដែល​តាម​ការ​ស្រាវជ្រាវ​ គឺ​សង្ស័យ​មានការ​លេច​ធ្លាយ​ហូរ​ចេញពី​ក្រុមហ៊ុនឈ្មោះ​ហ្វី​និក អ៊ិ​ន​ដា​ស្ទ្រៀ​ល (Phoenix Industrial) ​ស្ថិត​នៅ​ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង ដែល​ផលិត​សារធាតុ​រក្សា​ពណ៌ និង​ផលិតផល​ផ្សេង​ៗ ។

​លោក​កត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបងបានឱ្យដឹង​កាលពីល្ងាច​ថ្ងៃ​ទី​៣០​ ឧសភា ​​​ទៀតថា​ ​ការ​លេច​ធ្លាយ​នេះ​ កើតឡើង​ដោយ​សារ​តែ​មានភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ​ជាប់​គ្នា​នៅ​ក្នុង​តំបន់នោះ មាន​ទឹកជំនន់​ធ្វើ​ឲ្យ​មានការ​លេច​ធ្លាយ​សារធាតុ​អាស៊ី​ដ​ហូរ​ចូល​ក្នុង​ទឹកស្ទឹង​។ ​ប៉ុន្តែ​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាននិង​អាជ្ញាធរ​ខេត្ត​បាន​ទប់ស្កាត់ ​និង​គ្រប់គ្រង​បាន​ទាំងស្រុង​នូវ​ផល​ប៉ះពាល់​នេះ ហើយ​កម្រិត​សា​ធាតុ​អាស៊ី​ដ​នៅ​ក្នុង​ទឹក​ ក៏​ត្រូវ​បាន​បន្សាប​រួចរាល់​ហើយ ​។​

ស្ថានភាព​បច្ចុប្បន្ន ទឹក​នៅ​តាម​ដងស្ទឹង​សង្កែ​ដែល​រង​ការ​បំពុល​មាន​ពណ៌​លឿង​ត្នោត តែ​មិន​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ​និង​ជីវចម្រុះ​ទៀត​ទេ ហើយ​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​បាន​នឹង​កំពុង​ពិនិត្យ​លើ​វិធានការ​ដាក់​វិន័យ​ចំពោះ​ក្រុមហ៊ុន​ចិន​ ដែល​បង្ក​ឲ្យ​មានការ​លេច​ធ្លាយ​សារធាតុ​អាស៊ី​ដ​ចូល​ក្នុង​ទឹក​ខាងលើ​ ។

លោកបន្តថា ក្រុមការងារបច្ចេកទេស​នៃ​ក្រសួងបរិស្ថាន​នឹង​ពិនិត្យ​លើ​វិធានការ​កាលពី​​ថ្ងៃ​ទី​៣១ ​ឧសភា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពេញ​លេញ និង​ទទួល​បាន​លទ្ធផល​ពីមន្ទីរពិសោធន៍​ថា ក្រៅពី​សារធាតុ​អាស៊ី​ដ និង​មាន​សមាសភាព​សារធាតុ​អ្វី​ផ្សេងទៀត​។ វិធានការ​ភ្លាម​ៗ​នេះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រសួងបរិស្ថាន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចំពោះ​បរិស្ថាន ដើម្បី​ឲ្យ​ច្បាស់​ថា​ គុណភាព​បរិស្ថាន​ត្រូវ​បាន​ធានា និង​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ជា​អតិបរមា ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​ពង្រឹង​ការ​អនុវត្តន៍ច្បាប់ និង​វិធានការ​បរិស្ថាន​នានា​។

សូមបញ្ជាក់ថា ស្ថានភាព​ទឹកស្ទឹងដែល​ត្រូវ​បាន​លេច​ធ្លាយ​កាក​សំណល់​ចេញពី​រោងចក្រ​ចិន​មួយ​កន្លែងហូរ​ចូល​ក្នុង​ស្ទឹង​ ស្ថិត​​ត្រង់​ចំណុច​ភូមិសាស្ត្រ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ដែល​ត្រូវ​បាន​លេច​ធ្លាយ​កាក​សំណល់​ចេញពី​រោងចក្រ​ចិន​ ​ក្នុងភូមិ​ភ្ជា​វ ស្រុក​រតន​មណ្ឌល ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ​២០២១ នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មក​នោះនិងបង្កឱ្យមានត្រីធំត្រីងាប់ពាសពេញស្ទឹងនោះ ។

យោង​តាម​នីតិវិធី​ដែល​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​ក្រសួងបរិស្ថាន​អនុវត្ត​កន្លង​មក ករណី​មានការ​បំពុល​បែប​នេះ ៖ ជា​វិធានការ​ទី​១-ស្នើ​ឲ្យ​មានការ ផ្អាក​ជា​បណ្តោះអាសន្ន​នៃ​ដំណើរការ​ក្រុមហ៊ុន នេះ​ដោយ​តម្រូវ​ឲ្យ​មានការ​ឯក ភាព​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​ដូច​ជា​ពី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ និង​អាច​ស្នើ​សុំ​ការ​សហការ​ពី​អាជ្ញាធរ​ខេត្ត​ដើម្បី​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន ដើម្បី​ពិនិត្យ​សា​ឡើង​វិញ​នូវ​បទដ្ឋាន​បច្ចេកទេស មុន​នឹង​អនុញ្ញាត​ឲ្យ​ដំណើរការ​សា​ជា​ថ្មី​។ វិធានការ​ទី​២-ក្រុម​ការងារ​បច្ចេកទេស នឹង​ពិនិត្យ​លើ​ទំហំ​នៃ​ការ​បំពុល​លើ​បរិស្ថាន​ដែល​ក្រុមហ៊ុន​បាន បង្ក​ឡើង និង​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​យោង​តាម​ច្បាប់​ជា​ធរមាន​​។

សូមរំលឹកទៀតថា លោក ងួ​ន រតនៈ អភិបាលនៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​មន្ទីរអង្គភាព ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​កាលពីថ្ងៃទី២៩ ឧសភា ស្ថិតនៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ដែល​ត្រូវ​បាន​លេច​ធ្លាយ​កាក​សំណល់​ចេញពី​រោង​ចក្រ​ចិន​មួយ​កន្លែង​ក្នុងភូមិ​ភ្ជា​វ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​។ ដោយ៖ ហួត សុង​ហាក់

ត្រី​ធំត្រីតូចពុល​ទឹក​ងាប់​ពេញ​តំបន់​រមណីយដ្ឋាន​«ស្ទឹង​ថ្វាក»​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ