ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គីម​ជុង​អ៊ុន​ថា​ទំនាក់​ទំនង​ជា​មួយ​អាមេរិក​គ្មាន​បញ្ហា,​ សំខាន់​ត្រូវ​ទទួលស្គាល់​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​នុយ​ក្លេអ៊ែរ

1 នាទី មុន

ទី​ក្រុង​ព្យុង​យ៉ាង៖ ប្រធានា​ធិបតី​កូរ៉េ​ខាង​ជើង​ លោក​គីម​ជុង​អ៊ុន​ ឡើង​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​ពេល​ថ្លែង​សុន្ទរ​កថា​បិទ​បញ្ចប់​មហា​សន្និ​បាត​បក្ស​ពល​ករ​កូរ៉េ​ថា​លោក​នឹង​ខិត​ខំ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​។ ចំពោះ​ទំនាក់​ទំនង​ជា​មួយ​អា​មេ​រិក លោក​អះ​អាង​ថា​គ្មានអ្វី​ចោទ​ជា​បញ្ហា​ទេ​ យើង​អាច​រាប់​អាន​គ្នា​បាន សំខាន់​​អាមេរិក​ត្រូវ​​ទទួល​ស្គាល់​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​នុយ​ក្លេ​អ៊ែរ​ ហើយ​ឈប់​ប្រកាន់​នយោបាយ​អរិភាព​ជា​មួយ​កូរ៉េ​ខាង​ជើង​។ ចំពោះ​ទំនាក់​ទំនង​ជា​មួយ​កូរ៉េ​ខាង​ត្បូង​វិញ…

ទី​ក្រុង​ព្យុង​យ៉ាង៖ ប្រធានា​ធិបតី​កូរ៉េ​ខាង​ជើង​ លោក​គីម​ជុង​អ៊ុន​ ឡើង​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​ពេល​ថ្លែង​សុន្ទរ​កថា​បិទ​បញ្ចប់​មហា​សន្និ​បាត​បក្ស​ពល​ករ​កូរ៉េ​ថា​លោក​នឹង​ខិត​ខំ​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​។ ចំពោះ​ទំនាក់​ទំនង​ជា​មួយ​អា​មេ​រិក លោក​អះ​អាង​ថា​គ្មានអ្វី​ចោទ​ជា​បញ្ហា​ទេ​ យើង​អាច​រាប់​អាន​គ្នា​បាន សំខាន់​​អាមេរិក​ត្រូវ​​ទទួល​ស្គាល់​កូរ៉េ​ខាង​ជើង​ជា​រដ្ឋ​នុយ​ក្លេ​អ៊ែរ​ ហើយ​ឈប់​ប្រកាន់​នយោបាយ​អរិភាព​ជា​មួយ​កូរ៉េ​ខាង​ជើង​។

ចំពោះ​ទំនាក់​ទំនង​ជា​មួយ​កូរ៉េ​ខាង​ត្បូង​វិញ លោក​យល់​ថា​គ្មាន​​អ្វី​ដែល​ត្រូវ​និយាយ​គ្នា​ទេ​។ កូរ៉េ​ខាង​ជើង​ចាត់​ទុក​កូរ៉េ​ខាង​ត្បូង​ដែល​ធ្លាប់​ជា​បង​ប្អូន​នឹង​គ្នា​នោះ​ជា​សត្រូវ​លេខ​មួយ​របស់​ខ្លួន​។ លោក​ថ្លែង​ថា​លុះ​ត្រា​តែ​ស្ថាន​ភាព​ភូមិ​សាស្ត្រ​ផ្សេង​ពី​បច្ចុប្បន្ន​, លុះ​ត្រា​តែ​កូរ៉េ​ទាំង​២​គ្មាន​ព្រំ​ប្រទល់​ជាប់​គ្នា​។ បើ​មិន​ដូច្នេះ​ទេ​ យក​ល្អ​កូរ៉េ​ខាង​ត្បូង​កុំ​និយាយ​ ឬ​ធ្វើ​សកម្ម​ភាព​អ្វី​ប៉ះ​ពាល់​កូរ៉េ​ខាង​ជើង។​​ យើង​រស់​ដោយ​យើង គេ​រស់​ដោយ​គេ​។ ទាល់​តែ​ធ្វើ​ដូច្នេះ​ទើប​អាច​រស់​នៅ​សុខ​សាន្ត​នឹង​គ្នា​។

មហា​សន្និ​បាត​បក្ស​ពល​ករ​លើក​ទី​៩​នេះ​រៀប​ចំ​ឡើង​រយៈ​ពេល​មួយ​សប្ដាហ៍​ និង​បិទ​បញ្ចប់​ទៅ​វិញ​ដោយ​ការ​​ហែ​ក្បួន​​ព្យុហ​យាត្រា​ដ៏​​​សម្បើម​អស្ចារ្យ​ជា​មួយ​នឹង​កង​ទ័ព​ចូល​រួម​ហែ​ក្បួន​​១៤០០០​នាក់​។ គេ​កត់​សម្គាល់ថា​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ កូរ៉េ​ខាង​ជើង​កាន់​តែ​លេច​លេច​មាត់​នៅ​លើ​ឆាក​អន្តរ​ជាតិ​។ នៅ​ក្នុង​មហា​សន្និបាត​នេះ កូរ៉េ​ខាង​ជើង​ក៏​បាន​ដាក់​ចេញ​ផែន​ការ​៥​ឆ្នាំ​ជា​បន្ត​ទៀត​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោល​ដៅ​នៃ​កម្ម​វិធី​នយោ​បាយ​ធំ​ៗ​របស់​ខ្លួន​។

កូរ៉េ​ខាង​ជើង​សព្វ​ថ្ងៃ​នេះ​មាន​ក្បាល​គ្រាប់​នុយ​ក្លេ​អ៊ែរ​ប្រហែល​៥០​គ្រាប់, ​មាន​ឥន្ធនៈ​គ្រប់​គ្រាន់​អាច​ផលិត​ក្បាល​គ្រាប់​បាន​៤០​គ្រាប់​បន្ថែម​ទៀត​​ និង​កំពុង​ពន្លឿន​ការ​ផលិត​ឆ្នួន​​​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​។ នៅ​ក្នុង​ការ​ថ្លែង​សុន្ទ​រ​កថា​បិទ​បញ្ចប់​មហា​សន្និ​បាត​នោះ លោក​គីម​ក៏​បាន​ប្រកាស​​ផែន​ការ​អភិ​វឌ្ឍ​មីស៊ីល​អន្តរ​ទ្វីប​កាន់​តែ​ទំនើប​ និង​ខ្លាំង​ពូកែ​ជាង​មុន​ទៅ​ទៀត​។ ក្នុង​នោះ ក៏​មាន​ផែន​ការ​ផលិត​មីស៊ីល​អន្តរទ្វីប​ដែល​អាច​បើក​ប្រតិ​ការ​នៅ​ក្នុង​ទឹក​ផង​ដែរ​៕ ប្រភព៖ អាសាហ៊ី​ ស៊ីម​ប៊ុន (Asahi Shimbun) និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ