ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋមរាយការណ៍ខេត្តតាកែវមកថា កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានយុវជនម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលមូលដ្ឋានស្រុកត្រាំកក់ បានធ្វើ ការឃាត់ខ្លួន ពាក់ពន្ធករណីគំរាមកំហែងថានឹងសម្លាប់ ដោយប្រើអំពើហិង្សាក្នុងគ្រួសារ យកកាំបិតក្រង៉ុកដេញកាប់ឪពុករត់ពេញភូមិ មូលហេតុខឹងឪពុកយកម៉ូតូទៅដាក់បញ្ចាំ ។
ជនសង្ស័យមានឈ្មោះ ខុន ដូច ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតកែវ ជាមនុស្សញៀនថ្នាំ ។
ចំណែកជនរងគ្រោះជាឪពុកឈ្មោះ ម៉ុម បេ អាយុ៥០ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិឃុំកើតហេតុ ។
សេចក្តីរាយការបន្តថា នៅវេលារសៀលថ្ងៃខែខាងលើ ជនយុវជនឈ្មោះ ខុន ដូច បានរករឿងឪពុកឲ្យទៅលួសម៉ូតូរបស់ខ្លួនដែលដាក់បញ្ចាំនោះមកវិញ ប៉ុន្តែឪពុកមិនព្រមធ្វើតាមគំនិតកូនទេ ព្រោះដឹងច្បាស់ថា កាលណាមានម៉ូតូឲ្យជិះពិតមានបញ្ហាកាន់តែធំ ។
ដោយមានអំពើហិង្សា កូនប្រើកាំបិតគំរាមកំហែងដេញកាប់ឪពុក ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចនគរបាលមូលដ្ឋានភ្លាមៗ ដែរ ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ សម្របសម្រួលពីស្ថាប័នអយ្យការអមសា លាដំបូង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យកូនអកត្តញូរូបនោះ និងវត្ថុតាងកាំបិតក្រង៉ុក រួចកសាងសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ