ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នឹង​ជំរុញ​ស្ថិរភាព​សេដ្ឋកិច្ច​ និង​សម្រាល​បន្ទុក​ពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិ​បត្ត​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​ដែល​ជា​ជ​ន្ទ​ល់​សេដ្ឋកិច្ច​កម្ពុជា ក្នុង​នោះ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ក៏​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ពី វិបត្តិ​នៃ​ជំងឺ​នេះ​ផង​ដែរ ។ ដើម្បី​សម្រាល​បន្ទុក​ដល់​ប្រជាពលរដ្ឋ​កូនបំណុល​របស់​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ធនាគារ​នៃ​កម្ពុជា បាន​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​នោះ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វិ​បត្ត​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ជា​ច្រើន​ដែល​ជា​ជ​ន្ទ​ល់​សេដ្ឋកិច្ច​កម្ពុជា ក្នុង​នោះ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ក៏​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ពី វិបត្តិ​នៃ​ជំងឺ​នេះ​ផង​ដែរ ។ ដើម្បី​សម្រាល​បន្ទុក​ដល់​ប្រជាពលរដ្ឋ​កូនបំណុល​របស់​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ធនាគារ​នៃ​កម្ពុជា បាន​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ក្នុង​នោះ ការ​រៀបចំ ឥណទាន​ឡើង​វិញ​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នេះ​ផង​ដែរ​ដែល​នឹង​ជំរុញ​ស្ថិរភាព​សេដ្ឋកិច្ច​កម្ពុជា ។

បើ​តាម​លោក​ហេង គយ ប្រធាន​កិច្ចការ​ទូទៅ​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ជា​មធ្យោបាយ​ដ៏​ត្រឹមត្រូវ ដើម្បី​ធានា​ឱ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព និង​អាច​សម្រួល​បន្ទុក​ដល់​ពលរដ្ឋ​ផង​ដែរ ។ រហូត​មក​ដល់​ដំណាច់​ខែមេសា ឆ្នាំ​២០២១ ការ​រៀបចំ​ឥណទាន​ឡើង​វិញ​មាន​រហូត​ដល់​ជាង​៣០​ម៉ឺន​គណនី និង​មាន​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ គឺ​ផ្ដោត​ទៅ​លើ​អតិថិជន​ដែល​មាន​ផល​ប៉ះពាល់ ដោយ​មិន​សំដៅ​ទៅ​លើ​ឥណទាន​ជា​នីតិបុគ្គល​ឬ​ឥណទាន​ជា​លក្ខណៈ​ឯកជន​ឡើយ ។ តែបើ​តាម​ការិយាល័យ​ឥណទាន​កម្ពុជា អ្នក​ដែល​ស្នើ​សុំ​ធ្វើ​ឥណទាន​ឡើង​វិញ​ភាគច្រើន​ជា​ឥណទាន​របស់​ក្រុមហ៊ុន ឬ​នីតិបុគ្គល ។ លោក​ថា​៖« គោលការណ៍​នៃ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​គឺ​មាន​ភាព​បត់បែន ហើយ​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ផ្ដល់​ភាព​បត់បែន​នេះ ទៅ​តាម​តម្រូវការ​របស់​អតិថិជន បូក​រួម​ជាមួយនឹង​ការ​បត់បែន​នៃ​គ្រឹះស្ថាន ដោយ​អតិថិ​ន​ខ្លះ​ស្នើ​សុំ​រៀបចំ​ឡើង​វិញ​៣​ខែ ខ្លះ មាន​រហូត​ដល់​៦​ខែ ដូច្នេះ​ពេលវេលា​នៃ​ការ​ផ្ដល់​ជូន​អតិថិជន​គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​របស់​អតិថិជន និង​ភាព​បត់បែន​របស់​គ្រឹះស្ថាន​ផង​ដែរ » ។

លោក​បន្ថែម​ថា ការ​ផ្ដល់​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​នេះ គឺជា​ការ​គិតគូរ​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក៏​ដូច​ជា​រដ្ឋាភិបាល​ទាំងមូល​ផង​ដែរ ព្រោះ ដូច​យើង​បានឃើញ​ស្រាប់​ហើយ​ថា​នៅ​ពេល​មាន​បញ្ហា​ដោយសារ​តែ​កូ​វី​ដ​១៩ ជា​ពិសេស​ក្នុង​អំឡុង​នៃ​ការ​បិទ​ខ្ទប់​ដោយសារ​តែ​ការ​រីក​រាលដាល​ខ្លាំង​កាលពី​ខែមេសា ប្រជាពលរដ្ឋ​បាន​បាត់បង់​ចំណូល​យ៉ាង​សន្ធឹកសន្ធាប់ និង​មាន​ខ្លះ​ទៀត​ក៏​ត្រូវ​រង​គ្រោះ ដោយសារ​តែ​ការ​ឆ្លង​មេរោគ និង​ខ្លះ​តម្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ដែល​មិន​អាច​ចេញ​ទៅ​ប្រកប​របរ​សក​ស៊ី​បាន ។

លោក​បណ្ឌិត​អ៊ិ​ន ចាន់​នី​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ផ្ដល់​ឥណទាន​ឡើង​វិញ នៃ​គឺ​ការ​សម្រាល​បន្ទុក​មួយ​ដល់​កូនបំណុល ជាក់ស្ដែង​ពី​មុន​គាត់​ធ្លាប់​បង់​សង់​ត្រលប់​ទៅ​គ្រឹះស្ថាន​ម្ចាស់បំណុល​វិញ​ក្នុង​មួយ​ខែ​២០០​ដុល្លារ​អា​មេ​រិ​ក ដូច្នេះ​ក្រោយ​ពេល​ធ្វើ​ឥណទាន​ឡើង​វិញ​គាត់​អាច​បង់​ត្រលប់​ត្រឹម​២០​ដុល្លារ​ឬ​៣០​ដុល្លារ តាម​ការ​ស្នើ​សុំ​និង​ពិនិត្យ​ជាក់ស្ដែង​របស់​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​។ ការ​ធ្វើ​បែប​នេះ គឺ​វា​អាច​ជួយ​ឱ្យ​ពលរដ្ឋ​មាន​លទ្ធភាព​បង់​សង​ត្រលប់​ផង ហើយ​ធនាគារ​ក៏​នៅ​តែ​បន្តសកម្មភាព​ការងារ​របស់​ខ្លួន​ជា​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ​នេះ សមាគម​មី​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​ជា​បន្តបន្ទាប់ ជូន​ចំពោះ​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​១៩ ដោយ​ពន្យារពេល​ការ​បង់​ក្នុង​រយៈពេល​ណាមួយ​បើសិនជា​អតិថិជន​មាន​ជាប់​ពាក់​ពន្ធ​ឆ្លង​កូ​វី​ដ​១៩ ឬ​អតិថិជន​ដែល​តម្រូវ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក និង​បាន​ផ្ដល់​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ដល់​អតិថិជន​ដែល​ប៉ះពាល់​ពី​វិបត្តិ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ