ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អនុញ្ញាត​ឱ្យ​គូ​ស្វាមីភរិយា​មានកូន​រហូត​ដល់​៣​នាក់ ដោយសារ​អត្រាកំណើត​ធ្លាក់​ចុះ

2 ឆ្នាំ មុន

ចិន ៖ ប្រទេស​ចិន​កែប្រែ​ទម្រង់​ច្បាប់​បង្ក​កំណើត ដោយ​បាន​ប្រកាស​ថា ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​គូ​ស្វាមីភរិយា​ទាំងអស់ អាច​មានកូន​

ចិន ៖ ប្រទេស​ចិន​កែប្រែ​ទម្រង់​ច្បាប់​បង្ក​កំណើត ដោយ​បាន​ប្រកាស​ថា ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​គូ​ស្វាមីភរិយា​ទាំងអស់ អាច​មានកូន​រហូត​ដល់​៣​នាក់​។ ដែល​នេះ​ជា​ការ​បញ្ចប់​នៃ​គោលនយោបាយ​គូ​ស្វាមីភរិយា​អាច​មានកូន​ត្រឹមតែ​២​នាក់ យ៉ាង​តឹង​រឹង​របស់​ខ្លួន​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន ស៊ី​ន​ហួ បានឱ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ត្រូវ​បាន​អនុម័ត​ដោយ​លោក​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង ដោយ​ផ្ទាល់​តែ​ម្តង នៅ​ក្នុង​កិច្ចប្រជុំ​នយោបាយ ដែល​បញ្ចប់​ទៅ កាលពី​ពេល​ថ្មី​ៗ​នេះ​។

វា​កើតឡើង បន្ទាប់​ពី​ការ​ធ្វើ​ជំរឿន​ប្រជាជន​មួយ​ដង​ក្នុង​មួយ​ទស​វត្ស​បាន​បង្ហាញ​ថា កំណើនប្រជាជន​ចិន​ស្ថិត​ក្នុង​ល្បឿន​យឺត​បំផុត នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទស​វត្ស​ចុង​ក្រោយ​នេះ​។ ដែល​វា​បាន​ក្លាយជា​សម្ពាធ​មួយ​សម្រាប់​រដ្ឋាភិបាល​ចិន ក្នុង​ការ​ជំរុញ​ឱ្យ​មាន​កំណែទម្រង់​ច្បាប់​សម្រាប់​គូ​ស្វាមីភរិយា ដែល​អាច​មានកូន​ច្រើន និង​បញ្ចៀស​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ប្រជាជន​។

ជំរឿន​ប្រជាជន​ចិន​ដែល​បាន​ចេញផ្សាយ​កាលពី​ដើមខែ​នេះ បាន​បង្ហាញ​ថា ទារក​ប្រមាណ​១២​លាន​នាក់ បាន​កើត​កាលពី​ឆ្នាំ​មុន​។ ដែល​ជា​អត្រា​ថយ​ចុះ​ខ្លាំង គួរ​ឱ្យ​កត់សម្គាល់ បើ​ធៀប​ទៅ​នឹង​ចំនួន​១៨​លាន​នាក់​កាលពី​ឆ្នាំ​២០១៦​។ ហើយ​ក៏​ជា​អត្រា​បង្ក​កំណើត​ទាប​បំផុត ដែល​ត្រូវ​បាន​កត់ត្រា ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​១៩៦០ ។

បន្ទាប់​ពី​លទ្ធផល​ទិន្នន័យ​ជំរឿន​ត្រូវ​បាន​ចេញផ្សាយ គេ​បាន​រំពឹង​ថា ប្រទេស​ចិន​នឹង​បន្ត​បន្ធូរបន្ថយ​ច្បាប់​របស់​ខ្លួន​បន្ថែម​ទៀត ពាក់ព័ន្ធ​លើ​គោលនយោបាយ​គ្រួសារ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ