ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​បំរាម​គោចរ ដែល​ហាមឃាត់​ការធ្វើដំណើរ​ពេលយប់ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ព្រឹក នៅ​ស្រុក​ព្រៃនប់​

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​ចំរុះ បាន​ពង្រឹង​ការត្រួតពិនិត្យ បំរាម​គោចរ ដែល​បាន​ហាមឃាត់​ការធ្វើដំណើរ​នៅពេល​យប់ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ព្រឹក នៅក្នុង​ស្រុក​ព្រៃនប់​។…

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​ចំរុះ បាន​ពង្រឹង​ការត្រួតពិនិត្យ បំរាម​គោចរ ដែល​បាន​ហាមឃាត់​ការធ្វើដំណើរ​នៅពេល​យប់ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ព្រឹក នៅក្នុង​ស្រុក​ព្រៃនប់​។ រដ្ឋបាលខេត្ត​ព្រះសីហនុ បានដាក់​ឲ្យ​អនុវត្តន៍​ទូទាំង​ស្រុក​ព្រៃនប់ ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ជា​បន្តបន្ទាប់ នា​ចុងខែ​ឧសភា ឆ្នាំ​២០២១​នេះ​។ ស្រុក​ព្រៃនប់​ត្រូវបាន​អាជ្ញាធរ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដាក់​ជា​តំបន់​លឿង ដូចជា នៅ​ក្រុងព្រះសីហនុ​ដែរ​។

​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា នៅពេល​បំរាម​គោចរ ចូលមក​ដល់ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ព្រឹក ក្រៅពី​បិទ​តាមផ្លូវ​នៅ​គ្រប់​ភូមិ ឃុំ​ទូទាំង​ស្រុក ការធ្វើ​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៣ ឆ្លងកាត់​ស្រុក​ព្រៃនប់ ត្រូវបាន​ហាមឃាត់​ដូចគ្នា ទាំង​ពលរដ្ឋ ក្នុង​មូលដ្ឋាន ក៏ដូចជា​ការធ្វើដំណើរ​តាម​រថយន្តឈ្នួល និង​រថយន្ត​គ្រួសារ ជាដើម លើកលែងតែ​រថយន្ត​ដឹកជញ្ជូន​ទំនិញ រថយន្ត​សង្គ្រោះ រថយន្ត​របស់​មន្ត្រី និង​សមត្ថកិច្ច ដែលមាន​ភារកិច្ច ឬ​ពលរដ្ឋ ដែល​មានធុរៈ​ធ្វើដំណើរ​ចាំបាច់ ដោយមាន​ការពិនិត្យ​ត្រឹមត្រូវ ពី​អាជ្ញាធរ និង​សមត្ថកិច្ច​នៅនឹងកន្លែង​។

​ជាមួយគ្នានេះ ការលក់ដូរ​ផ្សេងៗ ក៏​ត្រូវបាន​ហាមឃាត់ ពេលយប់ ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ព្រឹក ដូចគ្នា​ដែរ​។​

​បើតាម​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត តាម​ការគ្រោងទុក បំរាម​គោចរ​នេះ នឹង​អនុត្ត​ន៍ រហូតដល់​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២១ ហើយ​បើ​មានការ​កែប្រែ​ថ្មី រដ្ឋបាលខេត្ត នឹង​ប្រកាស​ជូនដំណឹង​ជ្រាប​ជា​សាធារណៈ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ