ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​សង្កាត់ស្ទឹងមានជ័យទី១ ចុះ​ហ៊ុម​ព័ទ្ធ​ទីតាំង​ថ្មី ៦​កន្លែងដែលពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ នា​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ បាន​ចុះ​ហ៊ុម​ព័ទ្ធ​ទីតាំង​ថ្មី សរុប​៦​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​១​ម្នាក់ .​ភូមិ​មាន​ជ័យ​១​ម្នាក់…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ នា​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ បាន​ចុះ​ហ៊ុម​ព័ទ្ធ​ទីតាំង​ថ្មី សរុប​៦​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​១​ម្នាក់ .​ភូមិ​មាន​ជ័យ​១​ម្នាក់ .​ភូមិ​មាន​ជ័យ​២​នាក់ .​ភូមិ​ទ្រា​១ ម្នាក់ និង​ភូមិ​ទ្រា​២ មាន​៣​នាក់ ដែល​សរុប​ទៅ​មាន​ចំនួន​៨​នាក់ ពាក់ព័ន្ធនឹងអ្នកើតកូវីដ១៩ ។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលាសង្កាត់​ស្ទឹង​មាន​ជ័យបាន​បង្ហោះ ។ ជា​ចុង​ក្រោយ សូម​បន្ត​ចូលរួម​អនុវត្ត​នៅ​វិធានការ ៣​កុំ ៣​ការពារ ។

សូម​បញ្ជាក់​ថា ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ នៅ​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី ចំនួន​៥៨៨​នាក់ និង​ព្យាបាល​ជា​សះស្បើយ​៤១៥​នាក់ ។

ដូច្នេះ​ចំនួន​ករណី​ជំងឺ​កូ​វី​ដ​-១៩​សរុប​កើន ២៨៨២៥​នាក់ និង​ចំនួន​ជា​សះស្បើយ​សរុប​កើន ២១៣១៥​នាក់ និង​ស្លាប់​ថ្មី​៧​នាក់ សរុប​ស្លាប់ ២០៣​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ