ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាត់បង់ជីវិត​ភ្លាម​ៗ​​នឹង​កន្លែង ខណៈកំពុងជិះម៉ូតូត្រូវកង់ឡានដាច់កង់រមៀលបុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ១​គ្រឿង ខណៈ​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​ដាច់​កង់​ក្រោយ​រមៀល​បោល​មក​បុក​គាត់​ដែល​កំពុង​ជិះ​ម៉ូតូ ដោយ​ពុំ​ដឹងខ្លួន បណ្ដាល​ឲ្យ​ខ្ទាត​ធ្លាក់​ផ្លូវ​ចូល​ព្រៃ​ដួល​បោក​ក្បាល​ទាំង​កម្រោល ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​នៅ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ១​គ្រឿង ខណៈ​កំពុង​បើកបរ​សុខ​ៗ​ស្រាប់តែ​ដាច់​កង់​ក្រោយ​រមៀល​បោល​មក​បុក​គាត់​ដែល​កំពុង​ជិះ​ម៉ូតូ ដោយ​ពុំ​ដឹងខ្លួន បណ្ដាល​ឲ្យ​ខ្ទាត​ធ្លាក់​ផ្លូវ​ចូល​ព្រៃ​ដួល​បោក​ក្បាល​ទាំង​កម្រោល ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ទល់មុខ​វិទ្យាល័យ​ពងទឹក ស្ថិត​នៅ​ក្នុងភូមិ​ភា សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ បូ ចាន់​នី អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ឆ្នាំ និង​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រងគ្រោះថ្នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម​១​គ្រឿង ពាក់​ស្លាក​លេខ ព្រៃវែង 1I-5087 ចេញពី​បន្ទប់​ជួល​ទៅ​កន្លែងធ្វើការ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-03 46 បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​មក​ដល់​បាន​ដាច់​កង់​ខាងក្រោយ​ចំហៀង​ខាងឆ្វេង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​កង់​ដែល​ដាច់​នោះ​បាន​រមៀល​បោល​ទៅ​បុក​បុរស​រង​គ្រោះ​ដែល​កំពុង​ជិះ​ម៉ូត​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​បោល​ក្បាល​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​នៅ​លើ​ផ្លូវ ចំណែក​ម៉ូតូ​បាន​ខ្ទាត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ចម្ងាយ​ប្រមាណ​ជាង​២០​ម៉ែត្រ​ពី​សាកសព ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​នាំ​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ ហើយ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ