តំណាងអយ្យការចោទប្រកាន់ចិនតៃវ៉ាន់៧នាក់ និងស្ត្រីវៀតណាមម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា នេះថា…
រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា នេះថា…
រាជធានីភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា នេះថា សំណុំរឿងជនជាតិចិនតៃវ៉ាន់៧ នាក់ នឹងស្ត្រីវៀមណាមម្នាក់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ឬជួញដោយខុសច្បាប់នូវសារធាតុញៀន នឹងបទ.ផលិត ឬធ្វើចរាច រណ៍អាវុធជាតិផ្ទុះ នឹងគ្រាប់រំសេវគ្រប់ប្រភេទនោះ ត្រូវបានលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង បើកការសាកសួរ បានចោទប្រកាន់ជាផ្លូវការហើយ ។
ក្រោយពីតំណាងអយ្យការបានធ្វើការចោទប្រកាន់លើជនសង្ស័យជាផ្លូវការហើយនោះ សំណុំរឿងត្រូវបានចាត់បញ្ជូ នទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ តំណាងអយ្យការបានចោទប្រកាន់ ៖
១.ឈ្មោះ LIN PO-I ភេទប្រុស អាយុ៣៣ឆ្នាំ២.ឈ្មោះ CHUANG HUNG TAI ភេទប្រុស អាយុ៣៦ឆ្នាំពីបទ.រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។៣.ចោទប្រកាន់ ឈ្មោះ WU CHING YUAN ភេទប្រុស អាយុ៣៣ឆ្នាំ ពីបទ.រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នឹងបទ.ផលិត ឬធ្វើចរាចរណ៍អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នឹងមាត្រា ៤៨៨ នៃក្រមព្រហ្មទណ្ឌ ។ ៤.ឈ្មោះ CHAO WEN CHUNG ភេទប្រុស អាយុ៤១ឆ្នាំ៥.ឈ្មោះ LI RUI TENG ភេទប្រុស៦.ឈ្មោះ ZHANG BO HAN ភេទប្រុស៧.ឈ្មោះ CHING KHAN HAO ភេទប្រុស៨.ឈ្មោះ TRUONG QUYNH NUT ភេទស្ត្រី ជនជាតិវៀតណាម ត្រូវបានចោទប្រកាប់ពីបទ.រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទ.ផលិត ឬធ្វើចរាចរណ៍អាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ប្រពឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នឹងមាត្រា ៤៨៨ នៃក្រមព្រហ្មទណ្ឌ ។
សូមរម្លឹកថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចការិយាល័យជំនាញទី១០ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់បញ្ជូនជនជាតិចិនតៃវ៉ាន់ចំនួន៧ នាក់ នឹងស្ត្រីជនជាតិវៀតណាមម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ដឹកជញ្ជូន នឹងប្រើប្រាស់នូវសារធាតុញៀន នឹងកាន់កាប់អាវុធដោយខុសច្បាប់ ។
តាមប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យទាំង៨ នាក់នោះត្រូវបានសមត្តកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយអាជ្ញាធរមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបចំនួន២ គោលដៅ ពោលគឺគោលដៅទី១.កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ នឹងក្នុងបុរីបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២ នាក់ ជាជនជាតិចិនតៃវ៉ាន់ និងចាបយកវត្ថុតាងសារធាតុញៀនប្រភេទ(កេតាមីន)ទម្ងន់ប្រមាណជិត១ គីឡូក្រាម ។ នឹង គោលដៅទី២ នៅថ្ងៃដដែល សមត្តកិច្ចបានឆ្មក់ចូលបង្ក្រាប នៅចំណុចគោលដៅ រីហ្សតឈ្មោះ សមាធិឡេក ភូមិច្រេស សង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យ៦ នាក់ មានម្នាក់ជាជនជាតិវៀតណាម ។
ក្នុងនោះ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ៖
១.ម្សៅក្រាមព័ណសថ្លា សារធាតុញៀនប្រភេទ.កេតាមីន.៨១៤.៨១ ក្រាម ។
២.ថ្នាំគ្រាប់ព័ណស្វាយ ជាធាតុញៀនប្រភេទអិចស្តាស៊ី (MDMA)ទម្ងន់ ១៨.៧១ក្រាម ។
រថយន្តម៉ា TOYOTA TUNTRA ព័ណស ស្លាកលេខភ្នំពេញ ២BA០៥៣៨
៣.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង
៤.បង់កាំភ្លើងAK៤៧ ៤បង់
៥.ស្រោមកាំភ្លើងAK៤៧ ២
៦.ស្រោមកាំភ្លើងខ្លី ៣
៧.អាវុធវែងម៉ាកAK ៤៧ ចំនួន១ដើម
៨.អាវុធវែងម៉ាកាលីឌូ ១ដើម
៩.អាវុធខ្លីម៉ាក G.LOCK ១ដើម
១០.អាវុធខ្លីម៉ាក SIG.SUAER ២ ដើម
១១.គ្រាប់កាំភ្លើង AK.៤៧ ចំនួន ៤៩០ គ្រាប់
១២.គ្រាប់កាំភ្លើងខ្លី ចំនួន ២៩២ គ្រាប់
១៣.គ្រាប់កាំភ្លើងកាលីឌូ ២៥ គ្រាប់
១៣.បង់វែង ៥
១៤.បង់ខ្លី ៩
១៥.ចំពោះដី ១គូ
១៦.ប្រអប់កាំភ្លើង ៥ ប្រអប់ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ នឹងវត្ថុតាងទាំងអស់នោះ ត្រូវសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី នឹងបានធ្វើការចោទប្រកាន់ជាផ្លូវការ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការកាត់ទោសតាមច្បាប់កំណត់ ៕ ដោយ ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ