ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​ហ៊ុន​ សែន៖ ដាក់​ផែនការ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង«យុទ្ធសាស្ត្រ​ផ្កា​រីក»ចាក់​ពី​ក្នុង​ចេញ​ក្រៅ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យើង​មិន​អាច​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​នេះ​បន្តិច​នៅ​កន្លែង​នោះ​បន្តិច​បាន​ទេ បើ​ធ្វើ​យ៉ាង​ដូច្នេះ​យើង​នឹងមិន​ទទួល​បាន​ផល​នៅ​ក្នុង​បញ្ហា​ចាក់​វ៉ាក់សាំង​នេះ​ទេ​ ។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ថ្លែង​សារ​ពិសេស​នៅ​ថ្ងៃ​ទី២៩ ឧសភា…

រាជធានី​ភ្នំពេញ ៖ យើង​មិន​អាច​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​នេះ​បន្តិច​នៅ​កន្លែង​នោះ​បន្តិច​បាន​ទេ បើ​ធ្វើ​យ៉ាង​ដូច្នេះ​យើង​នឹងមិន​ទទួល​បាន​ផល​នៅ​ក្នុង​បញ្ហា​ចាក់​វ៉ាក់សាំង​នេះ​ទេ​ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ថ្លែង​សារ​ពិសេស​នៅ​ថ្ងៃ​ទី២៩ ឧសភា ​នេះ​ប្រាប់​ឱ្យ​រដ្ឋមន្ត្រី​បញ្ឈប់​ការ​ស្នើ​ចាក់​វ៉ាក់សាំង​តាម​វិស័យ​នៅ​តាម​ខេត្ត​នេះ​បន្តិច នៅ​តាម​ខេត្ត​នោះ​បន្តិច​ ដោយ​កម្ពុជា​ត្រូវការ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​ដោយ​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ​ ។

សម្ដេច​តេ​ជោ​ហ៊ុន សែន​ បាន​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ជា​ពិសេស​លោកស្រី​ឱន វណ្ណ​ឌី​ន ​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាល​បាន​ដាក់​ផែនការ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នោះ​គឺ «យុទ្ធសាស្ត្រ​ផ្កា​រីក! ដោយ​ចាក់​ពី​ក្នុង​ចេញ​ក្រៅ​។
សម្ដេច​តេ​ជោ​ហ៊ុន​ សែន បាន​ណែនាំ​ដល់​រដ្ឋមន្ត្រី និង​ភិ​បាល​ខេត្ត​នានា ឱ្យ​បញ្ឈប់​ការ​ស្នើ​ចាក់​វ៉ាក់សាំង​តាម​វិស័យ​នៅ​ខេត្ត​នេះ​បន្តិច​ខេត្ត​នោះ​បន្តិច ដោយ​អះអាង​ថា កម្ពុជា​ត្រូវការ​ចាក់​ឱ្យ​ពលរដ្ឋ​ទាំងអស់​ដោយ​អនុវត្ត​តាម​ផែនការ​យុទ្ធសាស្ត្រ តាម​រយៈ​ការ​ចាក់​ស្រោច​វ៉ាក់សាំង​ជា​បន្តបន្ទាប់​តាម​លំដាប់លំដោយ នៃ​រាជធានី​-​ខេត្ត​អាទិភាព​។

តាម​រយៈ​សារ​សំឡេង​ផ្ញើ​ទៅ​កាន់​ជនរួមជាតិ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា កន្លង​ទៅ​មានការ​ស្នើ​មក​សម្តេច​ជា​បន្តបន្ទាប់ ដោយ​ស្នើ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ តាម​ខេត្ត ឬ​តាម​ក្រសួង រួម​ទាំង​មានការ​ស្នើ​ចាក់​តាម​វិស័យ ក្នុង​ខេត្ត​នេះ​ខេត្ត​នោះ ហើយ​ក្រុមហ៊ុន​ខ្លះ​ក៏​ស្នើ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្លួន​។ សម្តេច​បាន បាន​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស លោកស្រី ឱ វណ្ណ​ឌី​ន ដោយ​បញ្ជាក់​ថា រាជរដ្ឋាភិ​បាល បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង នោះ​គឺ «​យុទ្ធសាស្ត្រ​ផ្កា​រីក​» ដោយ​ចាក់​ពី​ក្នុង​ចេញ​ក្រៅ​។

សម្តេច​បញ្ជាក់​ថា​៖ «​យើង​មិន​អាច​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​នេះ​បន្តិច​កន្លែង​នោះ​បន្តិច​បាន​ទេ បើ​ធ្វើ​ដូច្នេះ ​យើង​នឹង​មិន​ទទួល​បាន​ផល នៅ​ក្នុង​បញ្ហា​ចាក់​វ៉ាក់សាំង​នេះ​ទេ​»​។ សម្តេច​បាន​បន្ត​ថា ដើម្បី​បង្កើន​ភាព​សុ​ាំ រាជរដ្ឋាភិបាល​ត្រូវ​តែ​ចាប់ផ្តើម​ចាក់​ពី​រាជធានី​ភ្នំពេញ​មុន ដែល​រហូត​ដល់​ពេល​នេះ​គឺ​ចាក់​បាន​ជាង​១​លាន​នាក់​ហើយ ដោយ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​កម្ពុជា បន្ទាប់​ទៅ​គឺ​បណ្តា​ទីប្រជុំជន​នៅ​ខេត្តកណ្តាល ហើយ​បន្ទាប់​ទៀត​ទើប​ចេញ​ទៅ​តាម​ទីប្រជុំជន​នៅ​តាម​បណ្តា​ខេត្ត​នានា និង​តំបន់​រោងចក្រ​ដែល​មាន​កម្មករ​កកកុញ​។

សម្តេច​បាន​បញ្ជាក់​ថា​៖ «​យើង​មិន​អាច​ចាក់​វ៉ាក់សាំង​ដល់​កម្មករ​ដែល​មាន​ត្រឹមតែ ៤-៥​ម៉ឺន​នាក់ នៅ​ក្នុង​ខេត្ត​មួយ​ដែល​មាន​ប្រជាជន​ជាង​១​លាន​នាក់​បាន​ទេ ដូ​ច្នះ ដែល​យើង​ចុះ​ទៅ​គឺ​យើង​ចុះ​ទៅ​ចាក់​ស្រោច​តែ​ម្តង បើ​មិន​បាន​ទៅ​ដល់​ជនបទ​ទេ ក៏​យើង​ប្រមូល​ចាក់​ទីក្រុង ទីប្រជុំជន និង​កន្លែង​ដែល​មាន​កម្មករ​រស់នៅ​កកកុញ និយាយ​រួម​កន្លែង​ដែល​កកកុញ​តែ​ម្តង ធ្វើ​ដូច្នេះ​ទើប​មាន​ភាព​សុ​ាំ​ក្នុង​សហគមន៍​»​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា សម្តេច​នឹង​ពិភាក្សា​ជាមួយ លោកស្រី ឱ វណ្ណ​ឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដើម្បី​ផ្តល់​អាទិភាព​ទៅ​ខេត្ត​ណា​ទៀត បន្ទាប់​ពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ទៅ​តាម​សង្វា​ក់​នៃ​ដំណើរការ​តាម​ផែនការ​។

សម្តេច​មាន​ប្រសាសន៍​បន្ត​ថា គ្រប់​ផ្នែក​ទាំងអស់​មាន​ទាំង​កម្មករ​ផង ត្រូវ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន នៅ​ពេល​ដែល​យុទ្ធនាការ​វ៉ាក់សាំង​ចាប់ផ្តើម​ទៅ​ដល់​ខេត្ត​របស់​ខ្លួន លើកលែងតែ​ករណី​ចាំបាច់​ដែល​ត្រូវ​ចាក់​នៅ​រោងចក្រ​។សម្តេច​បាន​គូសបញ្ជាក់​ថា យើង​នឹង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់ ដែល​នឹង​មក​ដល់​៤.៥​លាន​ដូ​សទៀត​នៅ​ខែមិថុនា និង​មក​ដល់​បន្តបន្ទាប់​ទៀត​។ សម្តេច​ក៏​សូម​អភ័យទោស​ចំពោះ​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត ដែល​បាន​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​ហើយ តែ​មិន​ទាន់​ទទួល​ដំណឹង​ពី​អាជ្ញាធរ​ក្នុង​ការ​ប្រាប់​ឱ្យមក​ចាក់​វ៉ាក់សាំង ដោយសារ​តែ​វ៉ាក់សាំង​មានការ​ខ្វះខាត​។ បន្ថែម​ពី​នេះ ទោះបីជា​ទទួល​បាន​វ៉ាក់សាំង​ក៏​ដោយ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការពារ​ខ្លួន​ដោយ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​ឱ្យ​បាន​ត្រឹមត្រូវ​ ៕ ដោយ៖ អ៊ូ ចន្ទថា

អត្ថបទសរសេរ ដោយ