ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​កាបូប​១​កន្លែងត្រូវឆេះ​អស់ទាំង​ស្រុង និងរងរបួសកម្មករម្នាក់ដែរ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រោងចក្រ​ផលិត​កាបូប​១​កន្លែង ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង បើ​ទោះបីជា​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​នគរបាល​ខេត្ត​ជួយ​ព​ន្ត​ត់​ក៏​ដោយ​ក៏​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ខណៈ​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ ទើប​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ដល់ ។ ហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​កាបូប​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា…

ខេត្តតាកែវ ៖ រោងចក្រ​ផលិត​កាបូប​១​កន្លែង ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង បើ​ទោះបីជា​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​នគរបាល​ខេត្ត​ជួយ​ព​ន្ត​ត់​ក៏​ដោយ​ក៏​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ខណៈ​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ ទើប​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ដល់ ។

ហេតុការណ៍​អគ្គី​ភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​កាបូប​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​១០​នាទី ភូមិ​ពេជ្រ​ចង្វា ឃុំ​បឹង​ត្រាញ​ខាងជើង ស្រុក​សំរោង ។

លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង​បានអោយ​កោះសន្តិភាព​យើង​ដឹង​ថា អគារ​រោងចក្រ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ​យីហោ (​ហ្វូ​លី​យ័ន (S.L.Y) )​ជា​រោងចក្រ​ផលិត​កាបូប​មួយ អគារ​មាន​ទំហំ ៦០​ម៉ែត្រ​X ៤៥​ម៉ែត្រ ឆេះ​អស់ទាំង​ស្រុង និង​រង​របួស​កម្មករ​ចំនួន ០១​នាក់ (​ស្រាល​) ។

បន្ទាប់​ពី​ភ្លើង​ឆាបឆេះ​ភ្លាម​ក៏​មាន​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ តែ​ដោយសារ​អណ្តាតភ្លើង​ឆាបឆេះ​លឿន​ពេក​មិន​អាច​ជួយ​សង្គ្រោះ​រោងចក្រ​នេះ​បាន​ឡើយ ។

លោក​អភិបាលស្រុក​សំរោង​បានអោយ​ដឹង​ទៀត​ថា ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​ប្រើប្រាស់​ទឹក​ចំនួន​០៧​គ្រឿង​ទើប​រលត់​ទាំងស្រុង នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃ​ដដែល​មិន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​អគារ​ដ៏​ទៃ ឬ​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ ហើយ​បើ​តាម​ការ​សន្និដ្ឋាន​មូលហេតុ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ទើប​ធ្វើ​អោយ​ឆេះ​លឿន​បែប​នេះ ណាមួយ​កាបូប​ធ្វើ​ពី​ជ័រ​ផង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ