ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលមានប្រៀបជាងប្រាក់អឺរ៉ូ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានប្រៀបជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលមានប្រៀបជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ នេះបានឱ្យដឹងថា ១ អឺរ៉ូ ទិញចូលត្រឹមតែ ៤៩៦២ រៀល ហើយលក់ចេញតែ ៥០១១ រៀលប៉ុណ្ណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូល ៤៩៨៥ រៀល និងលក់ចេញរហូតដល់ទៅ ៥០៣៤ រៀលឯណោះ ។

ថ្ងៃនេះផងដែរ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧០ រៀល ហើយ ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៥០ រៀល លក់ចេញ ៣១៨១ រៀល  និង ១ យន់ចិន ទិញចូល ៦៣៧ រៀល លក់ចេញ ៦៤៣ រៀល ។

ជាមួយគ្នានេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧២៨ រៀល លក់ចេញ ៣៧៦៦ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦៤ រៀល លក់ចេញ ៣៦៨ រៀល និង ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៧១ រៀល លក់ចេញ ៣១០២ រៀល ។ ទន្ទឹមនេះ ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៨ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ