ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូ​នី​សាក់​ឈ្មោះ​កូន​កណ្ដាល​ខ្នង​ក្នុង​ពិធី​គំរប់​ខួប​៦​ខែ

15 ឆ្នាំ មុន

វ៉េ​ន រូ​នី ខ្សែប្រយុទ្ធ Man Utd បាន​សាក់ ឈ្មោះ​កូនប្រុស​របស់​ខ្លួន​នៅ​កណ្ដាល​ខ្នង សំរាប់​គំរប់​ខួប​៦​ខែ ដែល​រូបភាព​សាក់​នោះ ជា​ការ​ផ្គុំដៃ​ធ្វើ​ជា​រូប​សត្វ​ស្លាប ដោយនៅ​ផ្នែក ខាងក្រោម​រូប​ជា​ឈ្មោះ​របស់​កូនប្រុស “​ខា​យ​” ដោយ​លោក​មាន​ជំនឿ​ថា ការ​សាក់ ឈ្មោះ​ខាងលើ​ជា​ការ​ស្នើ​សុំ​ឱ្យ​ព្រះ​ជា​ម្ចាស់ ជួយ​ថែរក្សា​កូនប្រុស​ដំបូង​របស់​គេ ។

ខ្សែប្រយុទ្ធ​ក្លឹ​ប Man Utd បាន​បង្ហាញ​ឱ្យ ឃើញ​ស្នាម​សាក់​ថ្មី ក្រោយ​ពី​ចប់​ការ​ប្រកួត លក្ខណៈ​មិត្ដភាព ដោយ​ក្រុម​ជំរើសជាតិ​អង់ គ្លេ​ស​យកឈ្នះ​ក្រុម​ជំរើសជាតិ​ម៉ិចស៊ិក ក្នុង លទ្ធផល​៣-១ នៅ​ទីលាន​ប្រកួត​វេ​ម​ប្ល៊ី កាល ពី​ថ្ងៃ​ចន្ទ ទី​២៤ ឧសភា កន្លង​មក ។ គេ​មាន ជំនឿ​ថា វ៉េ​ន រូ​នី បាន​ជួល​លោក​ល្វី ម៉ុ​ល​ឡ​យ ជា​ជាង​សាក់​ដ៏​ល្បីឈ្មោះ​ដែល​កីឡាករ​ដេ​វី​ដ បេ​ក​ខាំ ប្រើប្រាស់​សេវាកម្ម​ជា​ប្រចាំ​ឱ្យ​ជួយ សាក់​ឱ្យ ។

សំរាប់​ស្នាម​សាក់​របស់​កីឡាករ​ខ្សែ ប្រយុទ្ធ​អាយុ​២៤​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ឱ្យ ឃើញ​ជា​រូបភាព​នៃ​ការ​ផ្គុំដៃ​ទាំង​ពីរ​ចេញ​ជា រូប​សត្វ​ស្លាប ឱ្យ​ជួយ​គ្រប់គ្រង​កូនប្រុស​ដំបូង របស់​គេ ជា​ពិសេស​ក្នុងអំឡុងពេល​ដែល​គេ កំពុង​ត្រៀម​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​អាហ្វ្រិក​ខាងត្បូង ។

លោក​វ៉េ​ន រូ​នី  បាន​បង្ហាញ​ពី​មនោស​ញ្ចេ​ត​នា​ស្រលាញ់​កូន​ដ៏​លើសលប់ ដោយ បាន​សាក់​ឈ្មោះ​កូនប្រុស “​ខា​យ​” នៅ កណ្ដាល​ខ្នង ខណៈ​ពេល​ដែល​មាន​អាយុ​គំរប់ ៦​ខែ រួម​ទាំង​មាន​បំណង​ចង់ឱ្យ​ទេវតា​ជួយ ថែរក្សា​កូនប្រុស​របស់​គេ​ឱ្យ​មាន​សេចក្ដីសុខ ក្នុងអំឡុងពេល​ដែល​រូបគេ​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ជំរើសជាតិ​អង់គ្លេស នៅ World Cub ២០១០ ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ៕