ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ម្នាក់ថ្មីទៀត​​ជាម​ន្ដ្រី​មន្ទីរ​​​រៀបចំ​ដែនដី​ដែល​ទើប​មក​ពី​រាជធានី​ភ្នំពេញ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ រដ្ឋបាល​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ម្នាក់​បន្ថែម​ទៀត​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​ដែល​ក្រុមការងារ​ទទួល​បាន​ ។ រដ្ឋបាល​ខេត្តក្រចេះបាន​បញ្ជាក់​ថា…

ខេត្តក្រចេះ​ ៖ រដ្ឋបាល​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ម្នាក់​បន្ថែម​ទៀត​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​ដែល​ក្រុមការងារ​ទទួល​បាន​ ។

រដ្ឋបាល​ខេត្តក្រចេះបាន​បញ្ជាក់​ថា អ្នកជំងឺ​កូ​វី​ដខាងលើ មានឈ្មោះ សេង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សា​រ​វែង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ ជា​មន្ត្រី​មន្ទីរ​រៀបចំ​ដែន នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្តក្រចេះ​។ តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ ឈ្មោះ សេង សុ​ភ័​ក្រ នៅ​ថ្ងៃ​ទី​២១ ​ឧសភា ឆ្នាំ​២០២១ បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ឪពុក​ឈ្មោះ លន់ ឡៃ​ស្រេង នៅ​ភូមិ​ព្រែក​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រា​ធានី​ភ្នំពេញ​។

រដ្ឋបាល​ខេត្ត​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ ឈ្មោះ សេង សុ​ភ័​ក្រ សូម​រួសរាន់​មក​ជួប​ក្រុម​គ្រូពេទ្យ ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ៕ ដោយ៖ ប៊ុ​ន លី​ន​ណា​

អត្ថបទសរសេរ ដោយ