ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរធំ

8 ឆ្នាំ មុន

សូម​លើក​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ជ្រាប​ពី «​អង្គរធំ​» ដោយ​យោង​តាម​ឯកសារ «​ការ​យល់​ដឹង​អំពី​ប្រទេស​កម្ពុជា​» ចេញផ្សាយ​នៅ ឆ្នាំ​១៩៨៨ ។

កាលណា​គេ​លើក​ឡើង​ពី​អង្គរធំ គេ​ចង់​សំដៅ​ទៅ​លើ​ប្រាសាទបាយ័ន

សូម​លើក​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​ជ្រាប​ពី «​អង្គរធំ​» ដោយ​យោង​តាម​ឯកសារ «​ការ​យល់​ដឹង​អំពី​ប្រទេស​កម្ពុជា​» ចេញផ្សាយ​នៅ ឆ្នាំ​១៩៨៨ ។

កាលណា​គេ​លើក​ឡើង​ពី​អង្គរធំ គេ​ចង់​សំដៅ​ទៅ​លើ​ប្រាសាទបាយ័ន (​កសាង​ឡើង​ប្រហែល​ក្នុង​ឆ្នាំ​១២០០ នៃ​គ្រឹ​ស្ត​សករាជ​) គឺជា​ប្រាសាទ​ផ្លូវការ​របស់​ទីក្រុង​អង្គរធំ ដែល​គេ​បាន​យល់​ច្រឡំ​ថា ជា​«​ភ្នំ​កណ្តាល​» ដែល​មាននៅ​ក្នុង​សិលាចារឹក​ស្តុក​កក់​ធំ ។ ទីក្រុង​អង្គរធំ ត្រូវ​បាន​សាងសង់​ជា​ថ្មី​ឡើង​វិញ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នា​ចុង​សតវត្ស​ទី​១២ ។ ប៉ុន្តែ​ការ​យល់​ដឹង​ប្រាសាទបាយ័ន​តែ​មួយ ពុំ​បាន​ផ្តល់​ព័ត៌មាន​គ្រប់គ្រាន់​ចំពោះ​ប្រាសាទ​ជា​ច្រើន​ទៀត ដែល​បាន​កសាង​ឡើង​ក្នុង​សម័យ ខុស​ៗ​គ្នា នៅ​ក្នុង​កំពែង​កា​រ៉េ​នោះ​ឡើយ ។

មុន​នឹង​ធ្វើ​អត្ថាធិប្បាយ​ប្រាសាទបាយ័ន យើង​សូម​ណែនាំ​ឱ្យ​ស្គាល់​ជា​បន្តបន្ទាប់​អំពី​កំពែង​ហ៊ុម​ព័ទ្ធ​ទីក្រុង​អង្គរធំ ប្រាសាទ​ជ្រុង​ដែល​មាន​សិលា​ច​រឹក ហើយ​និង​ខ្លោងទ្វារ ធំ​ៗ​ទាំង​៥​នៃ​អតីត​រាជធានី​ចុង​ក្រោយ​នៃ​សម័យ​អង្គរ​ដ៏​រុងរឿង ។ បន្ទាប់​មក​ទៀត យើង​នឹង​បង្ហាញ​ប្រាង្គ​ប្រាសាទ​ដទៃ​ទៀត​ជា​ច្រើន ដែល​ស្ថិត​នៅ​ពាសពេញ​លើ​បរិវេណ​ទីក្រុង​ដ៏​ល្បី​ឆើតឆាយ​នេះ ។

កំពែង​អង្គរធំ មាន​រាង​ជា​កា​រ៉េ​ដែល​មាន​ជ្រុង នីមួយ​ៗ​ប្រវែង​បី​គីឡូម៉ែត្រ ហើយនឹង​លាតសន្ធឹង​លើ​ទំហំ​ដី​ចំនួន​៩០០​ហិ​កតា ។ កំពែង​នេះ​មាន​កម្ពស់​ប្រមាណ​៨​ម៉ែត្រ សង់​អំពី​ថ្មបាយក្រៀម ។  ស្ថាបនិក​បាន​លើកដី​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ខាងក្នុង​សម្រាប់​ឱ្យ​កងទ័ព​ដើរ​យាមល្បាត​ជា​ជំនាន់​នោះ ។ គេ​បាន​ជីក​គូ​ទឹក​មាន​ទទឹង​១០០​ម៉ែត្រ ព័ទ្ធ​ជុំវិញ​ពី​ខាងក្រៅ​កំពែង​ថ្ម​នេះ ។ គេ​បាន​កសាង​ថ្នល់ និង​ស្ពាន​ដ៏​ធំ​ទូលាយ​កាត់​គូ​ទឹក ដើម្បី​ចូល​ទៅ​ក្នុង​ទីក្រុង​នេះ​តាម​ទ្វារ នីមួយ​ៗ ។ ស្ថាបនិក​បាន​ពង្រាប​ផ្ទៃដី​ក្នុង​ទីក្រុង​ឱ្យ​មាន​ជំរាល​ខ្ពស់​ខាង​ទិស ឦសាន ហើយ​ទាប​ខាង​ជ្រុង​និរតី ដើម្បី​នាំ​ទឹក​ហូរ​ចូល​ក្នុង​បឹង​មួយ​ឈ្មោះ​ថា «​បឹង​ធំ​» ដែល​ភ្ជាប់​នឹង​គូ​ទឹក​ខាងក្រៅ​មាន​ចោះ​ប្រហោង ដើម្បី​ឱ្យ​ទឹក​ហូរ​តាម​ក្រោម​កំពែង​ថ្មបាយក្រៀម​នោះ ។

នៅ​តាម​ជ្រុង​ទាំង​បួន​របស់​កំពែង មាន​ប្រាសាទ​បួន​ដែល​មាន​សិលាចារឹក​ស្ថិត​នៅ​រចនាបថ​បាយ័ន សម្រាប់​ឧទ្ទិស​ចំពោះ​ពោធិសត្វ លោកេស្វរៈ ។ ឯ​ក្បាច់រចនា​បាន​ប្រាប់់​លក្ខណៈ​សម្គាល់​របស់​សម័យ​បាយ័ន ៖ កំពូល​ប្រាសាទ​រាង​ផ្កាឈូក ជញ្ជាំង​ក្រៅ​លម្អ​ដោយ​ទេវតា ហើយ​និង​បង្អួច​បញ្ឆោត​មាន​ឆ្លាក់​វាំងនន ។ សិលាចារឹក​និយាយ​ថា​៖ ជ័យ​វរ្ម័ន​ទី​៧ បាន​កសាង «​ជ័យ​គិរី ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ​ដ៏​ភ្លឺ​ថ្លា ហើយ​និង​ជ័យ​ស​ន្ធុ ដែល​មាន​ជម្រៅ​រហូត​ដល់​ពិភពនាគ​» ហើយ​លោក​សឺ​ដែ​ស បាន​ប្រាប់​ថា គ្មាន​អ្វី​ក្រៅ​អំពី​កំពែង និង​គូ​ទឹក​នៃ​អង្គរធំ​នោះ​ឡើយ (​តម្លៃពិត​របស់​និមិត្តរូប​នេះ​នឹង​បកស្រាយ​ក្នុង​ទំព័រ​ក្រោយ ។ វាំងនន​បាន​ជំនួស​ឱ្យ​ចម្រឹង​ជើងទៀន ដែល​និយម​ក្នុង​រជ្ជកាល​មុន​ៗ)​។

ទីក្រុង​អង្គរធំ មាន​ប្រសាទ​បាយ័ន​មួយ​ស្ថិត​នៅ​ចំ​កណ្តាល ។ រាល់​ផ្ទះសម្បែង របស់​ប្រជាជន ត្រូវ​បាន​សាងសង់​អំពី​គ្រឿង​ឈើ រីឯ​ការ​រៀបចំ​រាជធានី​យើង​មាន​ឯកសារ​ដ៏​តិចតួច​តែ​ប៉ុណ្ណោះ ។ ទីក្រុង​នេះ​ត្រូវ​បាន​បែង​ច​ចែក​ជា​បួន ដោយ​មាន​ផ្លូវ​ធំ​បួន រត់​តាម​ខ្សែ​មេ​ដ្យា​ទ័​រ​របស់​ប្រាសាទបាយ័ន​ហើយនឹង​ផ្លូវ​ធំ​មួយទៀត​រត់​តាម​ខ្សែ​អ័ក្ស​របស់​រាជវាំង ដែល​តម្រង់​ទិស​ដៅ​តាម​មាត់ទ្វារ «​ជ័យ​» (​ទ្វារ​ទី​៥​របស់​អង្គរធំ​)  ខាងកើត ។ កំពែង​របស់​ទីក្រុង​នេះ មាន​ក្លោ​ង​ទ្វារធំ​៥ ៖ ពីរ​នៅ​ជ្រុង​ខាងកើត និង​បី​ទៀត​នៅ​ទិស​ខាងត្បូង ខាងលិច​និង​ខាងជើង ។

តាម​ផ្លូវ​ធំ​ឆ្លងកាត់​គូ​ទឹក​ខាងក្រៅ គេ​សង្កេត​ឃើញ​រូបចម្លាក់​យក្ខ និង​ទេវតា ទាញ​ដងខ្លួន​នាគ (​ទុកដូចជា​ព្រ័ត្រ​) ដែល​មាន​ក្នុង​ទេវ​កថា​ឈ្មោះ​ថា រឿង​កូរ​សមុទ្រ​ទឹកដោះ ។ នាគ​នោះ​ឈ្មោះ​ថា វា​សុ​គី ។ បេសកជន​ជីវ តា​ក្វា​ន់ (​គាត់​បាន​ហៅ​ប្រសាទ​បាយ័ន​ថា «​ប្រាសាទ​មាស​=Tour d’ or ») ដែល​បាន​មក​ដល់​កម្ពុជា នា​ឆ្នាំ​១២៩៦ នៃ​គ្រឹ​ស្ត​សករាជ បាន​កត់​សម្គាល់ថា មាន​រូប​យក្ស និង​ទេវតា​ចំនួន​៥៤ ។ ក៏​ប៉ុន្តែ​សឺ​ដែ​ស និង​ប៉ូ​ល​មុ​ស បាន​ពន្យល់​ថា ភ្នាក់ដៃ​ដែល​ជា​ដងខ្លួន​ទាំង​ពីរ​នោះ គឺជា​និមិត្តរូប​របស់​ឥន្ទធនូ ជា​ស្ពាន​ចម្លង​រវាង​ស្ថានសួគ៌ និង​ស្ថាន​មនុស្ស ។ ឯ​ស្ថានសួគ៌​ត្រូវ​បាន​ស្ថាបនិក​ធ្វើ​ឱ្យ​មាន​ជា​រូបរាង​ឡើង​នៅ​លើ​ផែនដី​នេះ ដោយ​ទីក្រុង​អង្គរធំ​នេះឯង ។ រីឯ​តួយក្ស និង​ទេវតា គឺជា​និមិត្តរូប​នៃ​ការ​កូរ​សមុទ្រ​ទឹកដោះ ដើម្បី​ចម្រាញ់​យក​ទឹកអម្រឹត ។ ការ​បង្ហាញ​ឱ្យ​មាន​រូបភាព​អំពី​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺជា​កិច្ច​ប្រតិបត្តិការ​វេទមន្ត​មួយ​បែប​សម្រាប់​ធានា​ដល់​ទឹកអម្រឹត ដែល​ជា​ជ័យជម្នះ ហើយ​និង​ភាព​សំបូរ​សប្បាយ​សម្រាប់​ប្រទេស​កម្ពុជា ។

ខ្លោងទ្វារ ធំ​ៗ​ទាំង​៥ ដែល​មាន​លក្ខណៈ​សម្រាប់​សម្គាល់ «​បុរី​» ខ្មែរ​អតីតកាល ក៏​ដូច​បច្ចុប្បន្នកាល​នេះ​(​វាំង​ចតុម្មុខ ៖ ខ្លោងទ្វារ​៥​ដែរ​) មាន​ស្ថានភាព​មិន​មាំមួន​ទេ​សព្វថ្ងៃ ហើយ​ក៏​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ក្រោម​ទ្រង់ទ្រាយ ដូច​ៗ​គ្នា ។ ខ្លោង​ទ្វារធំ នីមួយ​ៗ​មាន​កម្ពស់​សរុប​២៣​ម៉ែត្រ សាង​អំពី​ថ្មភក់ ហើយ​មាន​ច្រកចូល​ទទឹង​៣,៥០​ម៉ែត្រ​គុណ​៧​ម៉ែត្រ កម្ពស់ ។ ក្នុង​អតីតកាល ខ្លោងទ្វារ​នេះ​មាន​សន្លឹក​ទ្វារ​ឈើ​សម្រាប់​បិទ​បើក​ពីរ ហើយ​និង​មាន​រនុក​ជា​ច្រើន​សម្រាប់​ខ្ទាស់​ពី​ក្នុង​ផង (​ភស្តុ​តាង​ជាក់ស្តែង គឺ​ស្នាម​ប្រហោង​នៅ​តាម​ជញ្ជាំង​) ។ កំពូល​ខ្លោងទ្វារ​ក៏​លម្អ​ដោយ​ព្រះ​ភ័ក្ត្រ​អ​វ​លោ​កេ​តិ​ស្វរៈ តែ​នៅ​តាម​ជ្រុង​ទាំង​៤​របស់​ខ្លោងទ្វារ​ស្ថាបនិក​លម្អ​ដោយ​រូប​ដំរី​ក្បាល​បី ដែល​មាន​ព្រះ​ឥន្ទ​គង់​ពីលើ (​ខ្លោងទ្វារ​ជ័យ​ខាងកើត​បង្ហាញ​រូប​ព្រះ​ឥន្ទ​)​។  វត្តមាន​របស់​ព្រះ​ឥន្ទ​បញ្ជាក់​បន្ថែម​អំពី​សម្មតិកម្ម​ខាងលើ ដែល​លើក​ឡើង​ថា «​នាគ គឺជា​និមិត្តរូប​របស់​ឥន្ទធនូ»។

ប្រាសាទបាយ័ន
ដើម្បី​មើល​បាយ័ន យើង​សូម​អញ្ជើញ​ឱ្យ​ទស្សនិកជន​ចូល​តាម​ផ្លូវ​ទិស​ខាងកើត ព្រោះ​តាម​ផ្លូវ​នេះ​យើង​អាច​ឃើញ​ចម្លាក់​តោ នាគ គ្រុឌ  ហើយនឹង​អាង​ទឹក​កសាង​ឡើង​នា​ជំនាន់​នោះ ។ ពេល​ព្រឹក​ព្រលឹម បាយ័ន​បាន​ទទួល​ពន្លឺព្រះអាទិត្យ​ដ៏​ល្អ​ត្រកាល ប៉ុន្តែ​សូមកុំ​ភ្លេច​ទស្សនា​ប្រាសាទ​នេះ​ក្នុង​ពេល​រាត្រី​ដែល​មាន​ពន្លឺដួងខែ ។  រាងរៅ​របស់​ប្រាសាទ​មើលឃើញ​ក្នុង​ពេល​ថ្ងៃ​បាន​រលុប​អស់​ជាមួយនឹង​ស្រមោល​។

ផ្ទៃ​ពណ៌​បៃតង ហើយ​និង​ផ្ទាំង​ថ្ម​ក៏​បង្កើត​បានជា​អង្គ​ឯកភាព​នៃ​តម្លៃ​មួយ ឯ​ព្រះ​ភ័ក្ត្រ​លោកេស្វរៈ បង្កើត​បាន​ក្តី​រំភើប​មួយ​ដែរ ហើយ​ហាក់ដូចជា​មាន​សម្រស់​មន្ត្រី​មួយ​អណ្តែត​ចេញ​អំពី​ព្រះ​ភ័ក្ត្រ​ទាំងឡាយ​នោះ​ផង ដែល​កើត​ចំនួន​ទ្វេគុណ  ហើយ​និង​កើន​ចំនួន​បន្ថែម​រាប់​មិន​អស់​… គេ​ហាក់ដូចជា​រលាយខ្លួន​ទៅ​ក្នុង​ក្តី​ស្ងប់​ដ៏​បរិសុទ្ធ​នៃ​សន្តិភាព​ពុទ្ធសាសនា​មួយ​បែប​នេះ ។ ប្រាសាទបាយ័ន កសាង​ឡើង​នៅ​លើ​ផ្ទៃដី​រាង​ចតុ​ក​កោណ​កែង​មាន​បណ្តោយ​១៦០​ម៉ែត្រ​និង​ទទឹង​១៤០​ម៉ែត្រ ។

តាម​ផ្លូវ​ធំ​ឆ្លងកាត់​គូ​ទឹក​ខាងក្រៅ គេ​សង្កេត​ឃើញ​រូបចម្លាក់​យក្ខ និង​ទេវតា ទាញ​ដងខ្លួន​នាគ (​ទុកដូចជា​ព្រ័ត្រ​) ដែល​មាន​ក្នុង​ទេវ​កថា​ឈ្មោះ​ថា រឿង​កូរ​សមុទ្រ​ទឹកដោះ ។ នាគ​នោះ​ឈ្មោះ​ថា វា​សុ​គី ។ បេសកជន​ជីវ តា​ក្វា​ន់ (​គាត់​បាន​ហៅ​ប្រសាទ​បាយ័ន​ថា «​ប្រាសាទ​មាស​=Tour d’ or ») ដែល​បាន​មក​ដល់​កម្ពុជា នា​ឆ្នាំ​១២៩៦ នៃ​គ្រឹ​ស្ត​សករាជ បាន​កត់​សម្គាល់ថា មាន​រូប​យក្ស និង​ទេវតា​ចំនួន​៥៤ ។ ក៏​ប៉ុន្តែ​សឺ​ដែ​ស និង​ប៉ូ​ល​មុ​ស បាន​ពន្យល់​ថា ភ្នាក់ដៃ​ដែល​ជា​ដងខ្លួន​ទាំង​ពីរ​នោះ គឺជា​និមិត្តរូប​របស់​ឥន្ទធនូ ជា​ស្ពាន​ចម្លង​រវាង​ស្ថានសួគ៌ និង​ស្ថាន​មនុស្ស ។ ឯ​ស្ថានសួគ៌​ត្រូវ​បាន​ស្ថាបនិក​ធ្វើ​ឱ្យ​មាន​ជា​រូបរាង​ឡើង​នៅ​លើ​ផែនដី​នេះ ដោយ​ទីក្រុង​អង្គរធំ​នេះឯង ។ រីឯ​តួយក្ស និង​ទេវតា គឺជា​និមិត្តរូប​នៃ​ការ​កូរ​សមុទ្រ​ទឹកដោះ ដើម្បី​ចម្រាញ់​យក​ទឹកអម្រឹត ។ ការ​បង្ហាញ​ឱ្យ​មាន​រូបភាព​អំពី​រឿង​កូរ​សមុទ្រ​ទឹកដោះ គឺជា​កិច្ច​ប្រតិបត្តិការ​វេទមន្ត​មួយ​បែប​សម្រាប់​ធានា​ដល់​ទឹកអម្រឹត ដែល​ជា​ជ័យជម្នះ ហើយ​និង​ភាព​សំបូរ​សប្បាយ​សម្រាប់​ប្រទេស​កម្ពុជា ។

ខ្លោងទ្វារ ធំ​ៗ​ទាំង​៥ ដែល​មាន​លក្ខណៈ​សម្រាប់​សម្គាល់ «​បុរី​» ខ្មែរ​អតីតកាល ក៏​ដូច​បច្ចុប្បន្នកាល​នេះ​(​វាំង​ចតុម្មុខ ៖ ខ្លោងទ្វារ​៥​ដែរ​) មាន​ស្ថានភាព​មិន​មាំមួន​ទេ​សព្វថ្ងៃ ហើយ​ក៏​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ក្រោម​ទ្រង់ទ្រាយ ដូច​ៗ​គ្នា ។ ខ្លោង​ទ្វារធំ នីមួយ​ៗ​មាន​កម្ពស់​សរុប​២៣​ម៉ែត្រ សាង​អំពី​ថ្មភក់ ហើយ​មាន​ច្រកចូល​ទទឹង​៣,៥០​ម៉ែត្រ​គុណ​៧​ម៉ែត្រ កម្ពស់ ។ ក្នុង​អតីតកាល ខ្លោងទ្វារ​នេះ​មាន​សន្លឹក​ទ្វារ​ឈើ​សម្រាប់​បិទ​បើក​ពីរ ហើយ​និង​មាន​រនុក​ជា​ច្រើន​សម្រាប់​ខ្ទាស់​ពី​ក្នុង​ផង (​ភស្តុ​តាង​ជាក់ស្តែង គឺ​ស្នាម​ប្រហោង​នៅ​តាម​ជញ្ជាំង​) ។ កំពូល​ខ្លោងទ្វារ​ក៏​លម្អ​ដោយ​ព្រះ​ភ័ក្ត្រ​អ​វ​លោ​កេ​តិ​ស្វរៈ តែ​នៅ​តាម​ជ្រុង​ទាំង​៤​របស់​ខ្លោងទ្វារ​ស្ថាបនិក​លម្អ​ដោយ​រូប​ដំរី​ក្បាល​បី ដែល​មាន​ព្រះ​ឥន្ទ​គង់​ពីលើ (​ខ្លោងទ្វារ​ជ័យ​ខាងកើត​បង្ហាញ​រូប​ព្រះ​ឥន្ទ​)​។  វត្តមាន​របស់​ព្រះ​ឥន្ទ​បញ្ជាក់​បន្ថែម​អំពី​សម្មតិកម្ម​ខាងលើ ដែល​លើក​ឡើង​ថា «​នាគ គឺជា​និមិត្តរូប​របស់​ឥន្ទធនូ»។

ប្រាសាទបាយ័ន
ដើម្បី​មើល​បាយ័ន យើង​សូម​អញ្ជើញ​ឱ្យ​ទស្សនិកជន​ចូល​តាម​ផ្លូវ​ទិស​ខាងកើត ព្រោះ​តាម​ផ្លូវ​នេះ​យើង​អាច​ឃើញ​ចម្លាក់​តោ នាគ គ្រុឌ  ហើយនឹង​អាង​ទឹក​កសាង​ឡើង​នា​ជំនាន់​នោះ ។ ពេល​ព្រឹក​ព្រលឹម បាយ័ន​បាន​ទទួល​ពន្លឺព្រះអាទិត្យ​ដ៏​ល្អ​ត្រកាល ប៉ុន្តែ​សូមកុំ​ភ្លេច​ទស្សនា​ប្រាសាទ​នេះ​ក្នុង​ពេល​រាត្រី​ដែល​មាន​ពន្លឺដួងខែ ។  រាងរៅ​របស់​ប្រាសាទ​មើលឃើញ​ក្នុង​ពេល​ថ្ងៃ​បាន​រលុប​អស់​ជាមួយនឹង​ស្រមោល​។

ផ្ទៃ​ពណ៌​បៃតង ហើយ​និង​ផ្ទាំង​ថ្ម​ក៏​បង្កើត​បានជា​អង្គ​ឯកភាព​នៃ​តម្លៃ​មួយ ឯ​ព្រះ​ភ័ក្ត្រ​លោកេស្វរៈ បង្កើត​បាន​ក្តី​រំភើប​មួយ​ដែរ ហើយ​ហាក់ដូចជា​មាន​សម្រស់​មន្ត្រី​មួយ​អណ្តែត​ចេញ​អំពី​ព្រះ​ភ័ក្ត្រ​ទាំងឡាយ​នោះ​ផង ដែល​កើត​ចំនួន​ទ្វេគុណ  ហើយ​និង​កើន​ចំនួន​បន្ថែម​រាប់​មិន​អស់​… គេ​ហាក់ដូចជា​រលាយខ្លួន​ទៅ​ក្នុង​ក្តី​ស្ងប់​ដ៏​បរិសុទ្ធ​នៃ​សន្តិភាព​ពុទ្ធសាសនា​មួយ​បែប​នេះ ។ ប្រាសាទបាយ័ន កសាង​ឡើង​នៅ​លើ​ផ្ទៃដី​រាង​ចតុ​ក​កោណ​កែង​មាន​បណ្តោយ​១៦០​ម៉ែត្រ​និង​ទទឹង​១៤០​ម៉ែត្រ ។

ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ស្ទែ​ន បាន​កំណត់​ថា រចនាបថ​បាយ័ន​ចែក​ចេញ​ជា​បី​ដំណាក់កាល ៖

១-​ដំណាក់កាល​ទី​១ គឺ​ចាប់ផ្តើម​ពី​ភាគ​ខាង​ដើម​នៃ​រជ្ជកាល​របស់​ជ័យ​វរ្ម័ន​ទី​៧ ទៅ​ទល់​នឹង​ថ្ងៃ​កសាង​ប្រាសាទព្រះខ័ន នា​ឆ្នាំ​១១៩១ នៃ​គ្រឹ​ស្ត​សករាជ ។

២-​ដំណាក់កាល​ទី​២ គឺជា​ការ​កែទម្រង់​សាសនា​មួយ​យ៉ាង​ធំ ដោយ​រួម​បញ្ចូល​សមាសធាតុ​តុបតែង​លម្អ​ដូច​ជា រូប​ទេវតា រូប​អសុរ​កាន់​នាគ រូប​គ្រុឌ ហោជាង លម្អរូប​លោកេស្វរៈ ប្រាសាទ​មានមុខ​បួន ក្បាច់លម្អ​តាម​ជ្រុង​ប្រាសាទ កំពែង​ខាងក្រៅ ផ្នែក​កណ្តាល​របស់​បាយ័ន ហើយនឹង​ប្រាសាទបន្ទាយឆ្មា ។

៣-​ដំណាក់កាល​ទី​៣ គឺ​ការ​កសាង​បង្ហើយ​ប្រាសាទបាយ័ន ។

សមាសធាតុ​សំខាន់​ខ្លះ ដែល​ជា​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​លោក​ស្ទែ​ន ធ្វើការ​បែងចែក​ខាងលើ​នេះ ៖
-​រូប​ទេវតា​សាង​ក្នុង​ដំណាក់កាល​មុនគេ គឺ​ទេវតា​ឥត​ញញឹម មាន​សំពត់​បត់​ពីរ​ផ្នត់ ក្បាំង​សក់​រាង​ជា​សាជី គ្មាន​អលង្ការ​ទេ ដែល​ច្រត់​ចង្កេះ ។

-​ទេវតា​សាង​ក្នុង​ពេល​ក្រោយមក​ទៀត គឺ​ទេវតា​មុខ​ញញឹម​មាន​គ្រឿងអលង្ការ សំពត់់​បត់​ជា​រាង​ត្រីកោណ ក្បាំង​សក់​រាង​ត្រីកោណ ដែល​មិន​ច្រត់​ចង្កេះ​ទេ ហើយ​ដៃ​ម្ខាង​ទៀត​លើក​ឡើង​លើ ឬ​កាន់​កម្រងផ្កា ។

-​ប្រាសាទ​កសាង​ឡើង​ដែល​គេ​ឱ្យឈ្មោះ​ថា សាល​របាំ នោះ​គឺ កសាង​ក្នុង​ដំណាក់កាល​ទី​២ ។  សាល​របាំ​នេះ​មាន​សាង​នៅ​ក្នុង​ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និង​ប្រាសាទព្រះខ័ន ។ ឯ​សំណង់​រាង​ចតុកោណកែង​មាន​ពីរ​ជាន់ និង​សសរ​៤​ជួរ ក៏​កសាង​ក្នុង​ដំណាក់កាល​ទី​២​នេះ​ដែរ ។

សភាព​ស្មុគស្មាញ​របស់​ប្លង់​ប្រាសាទបាយ័ន​គឺ​ពិតជា​កើត​ចេញ​អំពី​ការ​កសាង​ជា​បន្តបន្ទាប់់​ក្នុង​ដំណាក់កាល ខុស​ៗ​គ្នា​ដូច​បាន​រៀបរាប់​ខាង  លើ ។  គេ​បាន​សង្កេត​ឃើញ​ស្លាកស្នាម​ស្ទើរតែ​គ្រប់កន្លែង​នៃ​អគារ​ទាំងមូល​របស់​ប្រាសាទ ។ ក៏​ប៉ុន្តែ​ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​រជ្ជកាល​តែ​មួយ​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧(១១៨១-១២១៩) ។

ក្នុង​ស្ថានភាព​បច្ចុប្បន្ន ប្រាសាទបាយ័ន​មាន​ថែវ​ខាងក្រោយ គឺជា​ថែវ​របស់​កំផែង​ទី​៣ នៃ​ជាន់​ទី​១ ដែល​មាន​វិមាន​តាម​មុម​ទាំង​៤ ហើយ​និង​គោ​បុ​រៈ​ចំនួន​៤ ព្រមទាំង​មាន​ធ្លា​មួយ​ស្ថិត​នៅ​ចន្លោះ​ថែវ​ទី​៣ និង​ថែវ​ទី​២ ។ នៅ​ផ្នែក​ខាងកើត​នៃ​ធ្លា​នោះ​មាន​បណ្ណាល័យ​ពីរ ព្រមទាំង​មាន​ថែវ​ទី​២ នៃ​កំផែង​ទី​២ ដែល​មាន​កម្ពស់​មិន​ស្មើគ្នា ហើយ​មាន​ប្រាសាទ​នៅ​តាម​មុម​ទាំង​៤ និង​ប្រាសាទបី​ទៀត​នៅ​តាម​ជ្រុង នីមួយ​ៗ របស់​ថែវ​ផង ។ ក្នុង​ចំណោម​ប្រាសាទ​ទាំង​៣​នៅ​តាម​ជ្រុង នីមួយ​ៗ ប្រាសាទ​ដែល​នៅ​កណ្តាល​គឺ​មាន​តួនាទី​ជា​គោ​បុ​រៈ (​ខ្លោងទ្វារ ធំ​ៗ) ក្រៅពី​នេះ​មាន​ប្រព័ន្ធ​ថែវ​មួយ​ដែល​បង្កើត​បានជា​ប្លង់​រាង​កាកបាទ​លម្អ​ដោយ​ក្បាច់​សារពើសូត្រ ដោយ​មាន​ប្រាសាទ​នៅ​តាម​មុម នីមួយ​ៗ និង​ធ្លា តូច​ៗ​ចំនួន​៤ នៅ​លើ​ជាន់​ទី​២​។

មាន​ទីលាន​ផ្នែក​ខាងលើ​មួយ ដែល​សាង​អែប​នឹង​ប្រព័ន្ធ​ថែវ​រាង​កាកបាទ ហើយ​នៅ​ចំ​កណ្តាល​ទីលាន​នេះ គឺ​ប្រាសាទធំ​កណ្តាល​(​ប្រាសាទធំ​កណ្តាល ៖ Tour centrale ។ យើង​ប្រើ​ពាក្យ​ប្រាសាទ​ដើម្បី​កុំឱ្យ​ជាន់​នឹង​ពាក្យ​ថា ប្រាង្គ​)  មាន​រាង​ជា​រង្វង់​(cercle) ចែក​ជា​៨​កាំ ដែល​មាន​កំពូល​មុខ​៤ កម្ពស់់​៤៣​ម៉ែត្រ អំពី​ផ្ទៃដី ។ ប្រាសាទធំ​កណ្តាល​នេះ​ត្រូវ​បាន​ស្ថាបនិក​ចោះ​ជា​បន្ទប់ តូច​ៗ​ជា​ច្រើន ហើយ​នៅ​ផ្នែក​ខាងកើត​គេ​សង់​សាល តូច​ៗ​ជា​យ៉​ច្រើន​ទៀត ហើយ​និង​ប្រាសាទ​មួយ​ដ៏​ខ្ពស់​សាង​ទៅ​តាម​ខ្សែបន្ទាត់​អ័ក្ស (axcs) ដទៃ​ទៀត​របស់​ប្រាសាទធំ​នេះ ។

បន្ទាប់​ពី​ការ​ស្រាវជ្រាវ​របស់​លោកប៉ា​រម៉ង់​ជេ យើង​អាច​សន្និដ្ឋាន​យ៉ាង​ដូច្នេះ ៖
១-​ផ្នែក​កណ្តាល​របស់​ប្រាសាទ​ដែល​ត​ភ្ជាប់​ទៅ​នឹង​ថែវ​ទាំងឡាយ​របស់​កំផែង​ទី​២ នោះ​គឺ​កសាង​ផ្តើម​ចេញពី​បណ្តា​ថែវ​រាង​កាកបាទ​លម្អ​ដោយ​សារពើសូត្រ​ព័ទ្ធ​ជុំវិញ​ប្រាសាទធំ​កណ្តាល ដើម្បី​បង្កើត​បាន​រាង​ចតុកោណកែង ដោយសារ​កា​រត​ភ្ជាប់​គ្នា​នៅ​លើ​ប្លង់​ខាងក្នុង​មួយ​របស់​ថែវ ដែល​ព័ទ្ធ​ជុំវិញ​ធ្លា តូច​ៗ​ទាំង​បួន ។

២-​ទីលាន​ខាងលើ​រាង​កាកបាទ ដែល​ទ្រ​ប្រាសាទធំ​កណ្តាល បាន​កសាង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ក្នុង​ដំណាក់កាល​ចុង​ក្រោយ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​សម្រេចចិត្ត​ថា​នឹង​កា​សង​ប្រាសាទបាយ័ន​មួយ​ឱ្យ​ក្លាយជា​ប្រាសាទភ្នំ​នៃ​ទីក្រុង​អង្គរធំ​នោះ ។

៣-​រីឯ​កម្ពស់​បច្ចុប្បន្ន​របស់​ធ្លា​ធំ​ខាងក្រោយ គឺ​ស្ថិត​នៅ​ក្នុង​ការ​ចាក់​ដី​បំពេញ​បន្តបន្ទាប់់ ។ ខឿន​របស់​ថែវ​ទី​២ គឺ​ចាក់​ដី​ជម្រៅ​ប្រវែង​២,៥០​ម៉ែត្រ ហើយដោយ​សារ​គេ​ធ្វើការ​កាយ​ដី គេ​បញ្ជា​ក់់ថា មាន​ស្រទាប់​ថ្ម​ក្រាល​អំពី​ថ្មបាយក្រៀម ដែល​កសាង​ពី​ដំបូង​នៅ​ត្រង់​ជម្រៅ​២,៥០​ម៉ែត្រ​នេះឯង ។

៤-​រីឯ​ថែវ​ទី​៣ ហើយនឹង «​បណ្ណាល័យ​» ទាំង​ពីរ​ត្រូវ​បាន​គេ​កសាង​នៅ​លើ​ដី​ចាក់​បន្ថែម​នេះ ដូច្នេះ​គេ​បាន​កសាង​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ (​គេ​រាប់​ថែវ​ទី​១ ទី​២ ទី​៣ គឺ​ចាប់ផ្តើម​ពី​ក្នុង​ចេញ​ក្រៅ​) ។

៥-​ធ្លា​ព័ទ្ធ​ជុំវិញ​ត្រូវ​បាន​ចែក​ចេញ​ជា​ធ្លា​តូច​ៗ ដោយ​បន្ទប់​ចំនួន​១៦ បច្ចុប្បន្ន​នេះ​រលំ​អស់់រលីង​សល់​តែ​ថ្ម​បាត​ខាងក្រោម ដែល​ធ្វើ​អំពី​ថ្មបាយក្រៀម​ត​ភ្ជាប់​ថែវ​ទី​២ និង​ថែវ​ទី​៣ ចំ​ពីមុខ​ប្រាសាទ​ទាំង​៤ តាម​ជ្រុង នីមួយ​ៗ​របស់​ថែវ​ទី​២​។ ដោយ​សម្អាង​លើ​សិលាចារឹក​ដែល​សរសេរ​នៅ​លើ​មេ​ទ្វារ​ថែវ​ខាងក្រៅ បន្ទប់ តូច​ៗ​ទាំង​១៦​នេះ​គឺ​បន្ទប់ នីមួយ​ៗ​មាន​តម្កល់​បដិមា​ជា​ច្រើន ដែល​ចម្លង​យក​មក​ពី​រូបចម្លាក់  ល្បី​ៗ​ដែល​ត្រូវ​បាន​ប្រជាជន​គោរព​នៅ​តាម​បណ្តា​ខេត្ត​ទាំងឡាយ ។

លោក​សឺ​ដែល ចាប់អារម្មណ៍​ថា «​ប្រាសាទបាយ័ន គឺជា​ប្រាសាទ​អាថ៌​កំបាំង​» (​សឺ​ដែ​ស ៖  ដើម្បី​យល់​អង្គរ​ឱ្យ​កាន់តែ​ច្បាស់់​ល្អ ១៩៤៧) ។ អ្វី​ៗ​ដែល​នាំ​ឱ្យ​គាត់​ថា​អាថ៌​កំបាំង ។

១-​មាន​ប្លង់​ស្មុគស្មាញ ដែល​កើតឡើង​អំពី​ការ​កសាង​ជា​បន្តបន្ទាប់ មាន​ធ្លា តូច​ៗ​ជ្រៅ​ហាក់ដូចជា​អណ្តូង ព្រមទាំង​មាន​ថែវ ងងឹត​ឈ្លប់ ដែល​មាន​ទ្រង់ទ្រាយ​ធំ​ស្កឹមស្កៃ​សាង​ឡើង​អំពី​ថ្ម ។

២-​មាន​ចម្លាក់​ក្រ​ឡោក ទាប​ដែល​មាន​ភាគ​ខ្លះ​នោះ​រក​ពន្យល់​មិនកើត មាន​ក្បាច់​កញ្ចាំង (​ក្បាច់​កញ្ចាំង ៖ ទី​នេះ គឺជា​ក្បាច់​ដែល​ត្រូវ​នឹង​ពាក្យ​បារាំង នឺ​ស (Niche) ) ជា​ច្រើន ដែល​បាត់បង់​អស់​នូវ​រូបចម្លាក់ ហើយ​ការ​តុបតែង​លម្អ​របស់​បាយ័ន គឺ​មាន​តែ​មួយ​គត់​ក្នុង​ប្រវត្តិ​សិល្បៈ​របស់​ខ្មែរ​នា​ដើម​សតវត្ស​ទី​១៣ ។

៣-​ពីព្រោះ​មនុស្ស​ទាំងឡាយ​ណា ដែល​បាន​ចូល​ទៅ​ជិត​បាយ័ន អ្នក​នោះ​នឹង​និយាយ​ថា ចម្លែក ហើយ​អាថ៌​កំបាំង ។

អ្នកនិពន្ធ​ជា​ច្រើន​បានឱ្យ​តម្លៃ ខុស​ៗ​គ្នា ទៅ​លើ​ប្រាសាទបាយ័ន​នេះ ប៉ុន្តែ​អត្ថន័យ​ធំ​នោះ គឺ​បាយ័ន​ជា​ប្រាសាទ​អស្ចារ្យ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ដំណាក់កាល ខុស​ៗ​គ្នា ។  ប្លង់​បាយ័ន​ដំបូង គឺ​ស្ថិត​នៅ​ក្នុង​ជម្រៅ​៣,៤០​ម៉ែត្រ ក្រោម​កម្ពស់​ដី​បច្ចុប្បន្ន ហើយ​មិន​ទាន់​មាន​ថែវ​ទី​៣​នោះ​ទេ ។ គេ​ត្រូវ​ចាក់​ដី​បន្ថែម​កម្ពស់​២,៤០​ម៉ែត្រ​ទៀត ដើម្បី​បាន​កម្ពស់​ដី​បច្ចុប្បន្ន ហើយ​គេ​ចាប់ផ្តើម​កសាង​ថែវ​ទី​៣ នេះ​ពីលើ​តែ​ម្តង ។

ការ​ចាក់​ដី​បន្ថែម​នេះ មិនមែន​ជា​ការ​ចម្លែក​អ្វី​សម្រាប់​ប្រាសាទបាយ័ន​ទេ ។ នេះ​គឺជា​ទូទៅ​ហើយ​នៅ​ក្នុង​ទីក្រុង​អង្គរធំ ព្រោះ​ការ​ចាក់​ដី​អាច​មើលឃើញ​នៅ​ប្រាសាទវិមាន​អាកាស ដែល​បាត​ក្រោម​របស់​ប្រាសាទ​នេះ​ត្រូវ​បាន​គេ​កប់​ក្នុង​កម្ពស់​ជាង​ពីរ​ម៉ែត្រ តើ​ការ​ចាក់​ដី​បំពេញ​នេះ​ដោយសារ​តែ​មូលហេតុ​នៃ​ទឹកជំនន់ ឬអ្វី ?

មូលហេតុ​នៃ​ទឹកជំនន់​ក៏​ទំនង​ដែរ ។ ប៉ុន្តែ តាម​ពិត​នោះ ការ​ចាក់​ដី​បន្ថែម​នៅ​ប្រាសាទវិមានអាកាស គឺ​មិន​មាន​រយៈពេល​មុន​យូរ​ពេក​ពី​រជ្ជកាល​របស់​ជ័យ​វរ្ម័ន​ទី​៧​ទេ ព្រោះ​ភាគ​ខាងក្រោម​របស់​បាយ័ន ត្រូវ​បាន​គេ​ចាក់​ដី​លុប​បាត់​សិលាចារឹក​មួយ​ផ្ទាំង ។ វិធី​កប់​ខឿន​ប្រាសាទ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ទស្សនៈ​មួយ​របស់​ប្រជាជន​អាស៊ី អាគ្នេយ៍ ក៏​ដូច​ជា​ប្រជាជន​នៅ​អាស៊ី​កណ្តាល ឬ​ឥណ្ឌា​ដែរ ។ ព្រោះ​គេ​ចង់​បញ្ជាក់​ថា ប្រាសាទ​ទាំងនោះ គឺជា​និមិត្តរូប​នៃ​ភ្នំ​ព្រះ​សុ​មេរ (​ប្រៀបធៀប​ទៅ​នឹង​ប៉ម​បា​បែ​ល​នៅ​បា​ប៊ី​ឡូ​ន​) ។

ចម្លាក់​ក្រឡោត ទាប សិល្បករ​បាន​ឆ្លាក់​ចម្លាក់​ក្រឡោត ទាប នៅ​ក្នុង​ថែវ​ទី​៣ និង​ថែវ​ទី​២ ។ ក្រឡេក​មើល​មួយ​ភ្នែ​ត​ចម្លាក់​ក្រឡោត ទាប នៃ​ថែវ​ទាំង​ពីរ​នេះ​ខុស​ប្លែក​គ្នា​ទាំងស្រុង ដែល​រៀងរាប់​អំពី​ពិភព​ផ្សេង​គ្នា ។ ថែវ​ទី​៣ គឺ​មាន​ចម្លាក់​និយាយ​ពី​ពិភព​មនុស្ស​តថៈ ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ។ រីឯ​ចម្លាក់​ថែវ​ទី​២ គឺ​រៀបរាប់​ពី​ពិភព​អាទិទេព រឿងព្រេង និង​ឧ​បក​ថា នៅ​ក្នុង​ថែវ​ដី​ងងឹត ហើយ​ថប់​ខ្យល់​ផង ។ តម្លៃពិត​របស់​ទស្សនៈ​ខ្មែរ គឺ​ចង់់​បង្ហាញ​អ្វី​ដែល​ជា​លោកិយសច្ចៈ ឱ្យ​ឃើញជាក់ស្តែង​នឹង​ភ្នែក រីឯ​អ្វី​ដែល​ជា​អ​រូបិយ គឺ​ឱ្យ​នៅ​ក្នុង​ទី​ងងឹត បាំង​ពី​ភ្នែក​មនុស្ស ។ វិធី​ដូច​គ្នា​នេះ គេ​បាន​អនុវត្ត​នៅ​ទីលាន​ស្តេច​គំលង់​ដែរ គឺ​ពិភព​មនុស្ស​នៅ​ខាងក្រៅ ឯ​ពិភពនាគ យក្ស រក្ស​សៈ (​សត្វ​ចម្លែក​ដែល​យើង​មិន​ស្គាល់​) គឺ​គេ​ឆ្លាក់​នៅ​លើ​ជញ្ជាំង​នៃ​ច្រកចូល​ចង្អៀត​កំបាំង​នៅ​ក្នុង​កម្រាស់​ថ្ម​តាម​ផ្លូវ​មួយ​តូច​ឡើង​ពី​ដី​ទៅ​កាន់​ទី​ខាងលើ​របស់​ទីលាន​នេះ ។

ក្រៅពី​ចម្លាក់​ក្រឡោត ទាប​នៅ​មាន​ចម្លាក់​មុខព្រហ្ម ឬ​ព្រះ​ភ័ក្ត្រ​លោកេស្វរៈ ឬ​ព្រះ​ភ័ក្ត្រ​ផ្ទាល់​របស់​ជ័យ​វរ្ម័ន​ទី​៧(​ខ្លះ​យល់​ថា រូបចម្លាក់​មុខ​៤​នេះ​ជា​ព្រះ​ភ័ក្ត្រ​លោកេស្វរៈ ខ្លះ​ថា​មុខព្រហ្ម ខ្លះ​ទៀត​ថា​ព្រះ​ភ័ក្ត្រ​ផ្ទាល់​របស់​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ) ។

ក្រោម​ទស្សនៈ​មួយ​ដែល​ថា ៖ ភាគច្រើន​នៃ​រាជធានី បុរី នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ក្រុម​ប្រទេស​នៃ​អារ្យធម៌ អូ​ស្ត្រូ អាស៊ី គឺជា «​លោកធាតុ​តូច ។ ប្រាសាទ​ណាមួយ​ដែល​កសាង​ឡើង​នៅ​ចំ​កណ្តាល​នៃ​ទីក្រុង​នោះ គឺ​តំណាង​ឱ្យ​សំណាក​មួយ​របស់​ភ្នំ​កណ្តាល​(​មេរុ​) នៃ​ចក្កវាឡ​នោះ ។

លោក​ប៉ូ​ល មុ​ស បាន​ជូន​គំនិត​បន្ថែម​ទៅ​លើ​បាយ័ន​នេះ​ថា ៖ «​ប្រាសាទ​មុខ​៤» នីមួយ​ៗ គឺ​តំណាង​ឱ្យ​ខេត្ត​មួយ ឬ​ក៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត តំណាង​ឱ្យ​មជ្ឈមណ្ឌល​សាសនា និង​រដ្ឋបាល​របស់​ខេត្ត នីមួយ​ៗ​នោះ​។ ដោយ​ផ្តើម​ពី​គំនិត​នេះ​ហើយ ការ​ចាំបាច់​ក្នុង​ការ​កសាង​ប្រាសាទ​មុខ​៤ ក្នុង​ចំនួន​ដ៏​ច្រើន​ត្រូវ​បាន​អនុវត្ត​ដោយ​មានការ​ទាក់ទង​ទៅ​នឹង​រាជាណាចក្រ​កម្ពុជា ។ «​មហស្ចារ្យ​» របស​ជ័យ​វរ្ម័ន​ទី​៧ ស្តែង​ឡើង​ក្រោម​ស្ថាបត្យកម្ម​នៃ​ប្រស្នា​នេះ គឺ​ដំបូង​បង្អស់ «​រូបភាព​នៃ​កម្លាំង​រដ្ឋបាល និង​សាសនា ផ្សព្វផ្សាយ​ទូ​ទាំង​ផ្ទៃ​ប្រទេស ក្រោម​សញ្ញា​ឯកភាព​តែ​មួយ​គត់​៖ ផ្នែក​មុខ​របស់​គាត់ គឺ​បង្កើត​បាន​ភាព​រួម​មួយ​នៃ​ភាព​ដោយឡែក​ទាំងឡាយ​របស់​ប្រទេស​ជាតិ ។

ប្រាសាទបាយ័ន មជ្ឈមណ្ឌល​របស់​អាណាចក្រ គឺជា​ទីឋាន​អាថ៌​កំបាំង​ដែល​ជាទី​ប្រមូលផ្តុំ​ជំនឿ សាសនា​នានា​នៅ​ក្នុងស្រុក និង​គំនិត​បង្រួបបង្រួម​ជាតិ ដែល​អាច​ចាត់​ទុក​ថា​ជា​ព្រលឹង​មួយ​របស់​ប្រជាជន​ខ្មែរ​តាំងពី​អតីតកាល រហូត​ដល់​បច្ចុប្បន្ន ។ រីឯ​ទស្សនៈ​របស់  «​ជ័យ​គិរី​» និង «​ជ័យ​សិន្ធុ​» គឺ​គ្មាន​អ្វី​ក្រៅពី​ពលកម្ម​របស់​មនុស្ស​ប្រយុទ្ធ​នឹង​ធម្មជាតិ ដើម្បី​ទាញ​យក​ភោគផល​ធម្មជាតិ​សម្រាប់​ទ្រទ្រង់​អត្ថិភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នោះ ឡើយ ។

តើ​ភ្នែក​បិទ ហើយ​បបូរមាត់​ញញឹម​នោះ មាន​ន័យ​យ៉ាងដូចម្តេច​ដែរ ?
អាស្រ័យ​ដោយ​ប្រាសាទបាយ័ន​ត្រូវ​បាន​កសាង​ឡើង​សម្រាប់​ឧទ្ទិស​ចំពោះ​ពុទ្ធសាសនា អ្នកនិពន្ធ​ជា​ច្រើន​បានឱ្យ​តម្លៃ​ទៅ​លើ​ការ​ញញឹម​នេះ​ថា​ជា «​ញញឹម​អាថ៌​កំបាំង​» ។ រីឯ​ភ្នែក​បិទ​ពាក់កណ្តាល​គឺ​បង្ហាញ​ឱ្យ​ឃើញ​សកម្មភាព​នៃ​វិធី​ធ្វើ​សមាធិ ដែល​ជា​ផ្លូវ​មួយ​ស្វែង​រកក្តី​ស្ងប់​របស់​បុគ្គល ហើយ​និង​សន្តិភាព ។ តម្លៃពិត​ម្យ៉ាងទៀត​របស់​ភ្នែក​បិទ​នេះ គឺ​សង្កត់ធ្ងន់​លើ​ន័យ​មួ​ួ​យ​ដែល​កំណត់​បាន​ថា ការ​ប្រើប្រាស់​បញ្ញា​ចក្ខុ​ុ គឺ​អាច​មើលឃើញ អ្វី​ៗ​ដ៏​សែន​ឆ្ងាយ ច្រើន​ជាង​ការ​ប្រើប្រាស់​មំស​ចក្ខុ​ុ ដែល​អាច​មើលឃើញ​បាន​តែ​ក្នុង​ចម្ងាយ​មួយ​យោជន៍​ប៉ុណ្ណោះ ។

សេចក្តី​ស្ងប់ គឺ​ច្រើន​សម្តែង​ចេញ​តាម​រយៈ​ភ្នែក​បិទ​នេះឯង ស្ងប់់​ព្រោះ​គេ​យល់​ច្បាស់​អំពី​មូលហេតុ​នៃ​ចក្ខុ ហើយ​និង​ផ្លូវ​ដែល​នាំ​ឱ្យ​គេ​អាច​រំលត់​ចក្ខុ​នេះ​បាន ។ រាល់​សិល្បៈ​ដែល​បង្ហាញ​អំពី​តម្លៃ​ពុទ្ធសាសនា គឺ​ច្រើន​តែ​សម្តែង​ឱ្យ​ឃើញ​ភាព​ស្ងប់ ភាព​បរិសុទ្ធ ហើយនឹង​ក្តី​រីករាយ​ដ៏​សម្ងាត់ ។ ឆ្លង​តាម​រយៈ​បបូរមាត់​ញញឹម​ដ៏​គួរ​ឱ្យ​ចង់​ដឹង ។ ឧទាហរណ៍​ដ៏​ច្រើន​បាន​ស្តែង​ឃើញ​ន័យ​ខាងលើ តាម​រយៈ​ឥរិយាបថ​ទាំងឡាយ​របស់​ព្រះពុទ្ធ​ដូច​ជា សមាធិ​មុ​ទ្រ អភ័យ​មុ​ទ្រ វិត​ក៌​មុ​ទ្រ ធម្ម​ចក្រ​មុ​ទ្រ ភូមិ​ស្បា​សៈមុទ្រ ហើយ​និង​វរ​មុ​ទ្រ ។​ល​។ ក្នុង​បណ្តា​មុ​ទ្រ​ខាងលើ សិល្បករ​បាន​បង្ហាញ​ទឹកមុខ​សាម​ណ​គោត្តម​ញញឹម និង​រីករាយ​ជា​និច្ច ។ ញញឹម ព្រោះ​ព្រះ​អង្គ​ស្ថិត​នៅ​ពីលើ​ជីវិត ឈ្នះ​នូវ​បាបធម៌ ហើយ​និង​ពេញចិត្ត​នឹង​ពលកម្ម​ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត​សម្រាប់​ណែនាំ​មនុស្ស​ឱ្យ​រក​សន្តិភាព និង​សុភមង្គល​។ អ្នក​ដែល​មាន​ជ័យជម្នះ គឺ​អ្នក​ណា​ដែល​បាន​ឈ្នះ​ខ្លួនឯង ។ សង្គម​ដែល​រៀបរយ​ល្អ គឺជា​សង្គម​មាន​វប្បធម៌ ហើយ​និង​សីលធម៌​របស់​ប្រជាជន ម្នាក់​ៗ​ដែល​ជាស​ន្ទ​ស្ស​សម្រាប់​វាស់វែង​នូវ​ការ​រីក​ចម្រើន​របស់​សង្គម ។

បណ្តា​វិមាន​ដទៃ​ទៀត​ដែល​កសាង​នៅ​ក្នុង​បរិវេណ​កំពែង​អង្គរធំ
ប្រាសាទ​លេខ​៤៨៦ ប្រាសាទ​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ខាងត្បូង​ផ្លូវកា​ប៉ូ នៅ​ចន្លោះ​ប្រាសាទបាយ័ន និង​ទ្វារ​ខាងលិច​អង្គរធំ ។ ប្រាសាទ​នេះ​គេ​មិន​បាន​ស្គាល់ឈ្មោះ​ទេ ហើយ​សង់​ឡើង​ក្នុង​សតវត្ស​ទី​១០ អាស្រ័យ​ដោយ​សមាសធាតុ​សំណង់​ជា​ច្រើន​សម្គាល់ ។ គេ​បាន​កសាង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ហើយ​​​បន្ទាប់​មក​ឧទ្ទិស​ចំពោះ​ពុទ្ធសាសនា ។ នា​ឆ្នាំ​១៩៨១ លោក​ហង់​រី ម៉ារ​សាល់ បាន​រក​ឃើញ ហើយ​និង​កាប់​ឆ្ការព្រៃ​សម្អាត​ទីនោះ ។

ប្រាសាទ​នេះ​សាង​នៅ​លើ​ខឿន​៣​ជាន់ ទ្រុឌទ្រោម​ណាស់​ទៅ ហើយ​ៗ​ត្រូវ​បាន​កសាង​ក្នុង​ពេល​ខាងក្រោយ សម្រាប់​ឧទ្ទិស​ចំពោះ​ពុទ្ធសាសនា​(​ចម្លាក់​ហោជាង​ខាងកើត បង្ហាញ​ព្រះពុទ្ធ​គង់​ក្រោម​ម្លប់​ពោធិ៍​) ។ នៅ​ពីមុខ​ប្រាសាទ​នេះ​យើង​ឃើញ​មាន​ទីលាន​ថ្មបាយក្រៀម លម្អ​ដោយ​រូប​តោ ហើយ​និង​ទី​រាប​មួយ (​ប្រើ​ក្នុង​បំណង​ពុទ្ធសាសនា​) ដែល​មាន​សន្លឹក​សីមា​ព័ទ្ធ​ជុំវិញ ហើយ​និង​ប្រ​ថែ​ន​មួយ​ដែល​តម្កល់​រូប​បដិមា ។ រីឯ​សសរ​ពេជ្រ ហើយ​និង​ផ្តែរ​ទ្វារ​អំពី​ថ្មភក់​ពណ៌​ផ្កាឈូក (​ក្នុង​រចនាបថ​បន្ទាយស្រី​៖ សតវត្ស​ទី​២០ នៅ​គង់វង្ស​នៅឡើយ​) ។  ខាងកើត​មាន​ចម្លាក់​ព្រះ​សិវៈ​គង់​លើ​តោន​ន្ទិ​ន  ហើយ​ខាងជើង​រូប​ព្រះ​ឥន្ទ​គង់​លើ​ដំរី ។ បន្ទប់​របស់​ប្រាសាទ​២​ម៉ែត្រ​គុណ​នឹង​២,៣០​ម៉ែត្រ បែរមុខ​ទៅ​ទិស​ទាំង​៤ ។

ប្រាសាទ​ពីរ​ទៀត​សាង​ក្នុង​សម័យ​ក្រោយ បែរមុខ​ទៅ​ទិស​ខាងកើត រត់ជួរ​គ្នា​ជាមួយ​ប្រាសាទ​មុន នៅ​លើ​ខឿន​តែ​មួយ ។ បច្ចុប្បន្ន នៅ​សេសសល់​ជញ្ជាំង ខ្លះ​ៗ ។ នៅ​ចំហៀង​ខាងជើង​គេ​ឃើញ​ពុទ្ធរូប​ទ្រង់​ឈរ​មួយ​អង្គ មាន​ផ្នួងសក់​ដូច​ជា​អណ្តាតភ្លើង ។ នៅ​ទី​ជិតខាង​ប្រាសាទ​នេះ ក៏​មាន​សំណល់​ផ្តែរ​ទ្វារ​ដែល​ធ្លាក់​ចុះ​មក​ដី ដោយ​ការ​ដួល​រលំ​របស់​ប្រាសាទ​នេះ ។

 ទីលាន​ស្តេច​នៅ​អង្គរធំ
ទីលាន​ស្តេច​ពិតប្រាកដ មាន​រាង​ចតុកោណកែង​ប្រវែង​៥៥០​ម៉ែត្រ​គុណ​នឹង​២០០​ម៉ែត្រ ដែល​សម​ស្រប​ប្រសើរ​ណាស់​ទៅ​នឹង​កា​រវិ​វ​ឌ្ឍ​របស់​ការ​ដង្ហែ​ក្បួន ហើយនឹង​ព្យុហយាត្រា​របស់​កងទ័ព ។ ក្នុង​សម័យ​ជ័យ​វរ្ម័ន​ទី​៧ ព្រះរាជា និង​នាម៉ឺន​មុខមន្ត្រី​អាច​ទស្សនា​ទស្សនីយភាព​អំពី​ទី​ខ្ពស់​របស់​ទីលាន​នេះ ដែល​ទ្រ​វេទិកា​អំពី​ឈើ​ដ៏​ល្អ ។ នា​ឆ្នាំ​១២៩៦ បេសកជន​ចិន​ឈ្មោះ​ជីវ តា​ក្វា​ន់ បាន​ពណ៌នា​អំពី​បុណ្យ ខ្លះ​ៗ​ដែល​សម្តែង​ពីមុខ​ទីលាន​នេះ ៖ «​គេ​ផ្តុំ​ឈើ​ទម្រ​មួយ​យ៉ាង​ធំ ដែល​អាច​ដាក់​មនុស្ស​បាន​ជាង​១.០០០​នាក់ នៅ​ពីមុខ​រាជវាំង ហើយ​មាន​លម្អ​ដោយ​គោម និង​បុប្ផា​ជា​ច្រើន ។ គេ​រៀបចំ​រន្ទា​ឈើ​សម្រាប់​ដាក់​កាំជ្រួច ហើយ​និង​ផាវ ។ រាត្រីកាល​បាន​មក​ដល់ គេ​ក៏​បាន​យាង​មហាក្សត្រ ដើម្បី​ទស្សនា​ទស្សនីយភាព ហើយ​គេ​ក៏​ផ្តើម​អុជ​កាំជ្រួច និង​ផាវ​…» ។

       ទីលាន​ដំរី
ទីលាន​នេះ​កសាង​នា​ចុង​សតវត្ស​ទី​១២ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ។ ក្នុង​ស្ថានភាព បច្ចុប្បន្ន ទីលាន​ដំរី​មាន​បណ្តោយ​៣០០​ម៉ែត្រ ចាប់ពី​ប្រាសាទបាពួន​ទៅ​ទល់​នឹង​ទីលាន​ស្តេច​គំលង់ ។ ក៏​ប៉ុន្តែ ចុង​ទាំង​សងខាង​ស្ថិត​នៅ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ ហើយ​បន្សល់​ស្លាកស្នាម​ជា​ច្រើន​អំពី​ការ​កសាង និង​បន្ថែម​ថ្មី​ជា​បន្តបន្ទាប់ ។ នៅ​ផ្នែក​ខាង​មុខ​នៃ​ទីលាន យើង​ឃើញ​មាន​សំណង់​លយ​ចេញ​(avant-corps) ចំនួន​៥ ហើយនឹង​ជណ្តើរ ។ ក្នុង​ជណ្តើរ​នោះ​មាន​ជណ្តើរ​៣​សំខាន់ ។ ជណ្តើរ​ខាងត្បូង​អម​ដោយ​ដំរី​ក្បាល​បី មាន​ប្រមោយ​កាន់​ផ្កាឈូក ។ ជណ្តើរ​បន្ទាប់បន្សំ​ពីរ​ទៀត ដែល​អម​ជណ្តើរ​កណ្តាល ក៏​មាន​លម្អ​ដោយ​ដំរី​ក្បាល​បី​នេះ​ដែរ​។ នៅ​លើ​ផ្នែក​ចំហៀង​របស់​ជណ្តើរ​កណ្តាល ហើយ​និង​ជញ្ជាំង​ទីលាន​ដំរី​ពិតប្រាកដ​នោះ មាន​លម្អ​ដោយ​រូប​តោ និង «​គ្រុឌ​»​។ នៅ​ផ្ទៃ​ខាងលើ​មាន​លម្អ​ដោយ​រូប​តោ និង​បង្កាន់ដៃ​នាគ ហើយ​និង​គ្រុឌ នៅ​តាម​សំណង់​ដែល​ចេញ​មក​ខាង​មុខ ។ រូប​ទាំង​អស់នេះ​ស្ថិត​ក្នុង​រចនាបថ​បាយ័ន ។

នៅ​ចំហៀង​ខាងជើង មាន​ជណ្តើរ​ពីរ​ចោត​បន្តិច ។ ជណ្តើរ​មួយ​ផ្សេង​ទៀត​ស្ថិត​នៅ​ជ្រុង​ខាងជើង មាន​លម្អរូប​គ្រុឌ និង​តោ ហើយ​និង​ចម្លាក់​ក្រឡោត ទាប​ជា ថ្នាក់​ៗ​បង្ហាញ​ឆាក​កីឡា​៖ ចំបាប់ ប្រណាំង​រថ ល្បែង​វាយដំ​បងគោល ដូច​គ្នា​នឹង​ជ្រុង​ខាងត្បូង​ដែរ ។

ផ្ទាំង ផ្សេង​ៗ​ទៀត នៅ​ផ្ទៃ​ខាង​មុខ​ទីលាន​គេ​ឆ្លាក់​ជា​ក្បាច់​ក្រឡោត​ខ្ពស់ ជា​រូប​ដំរី​មាន​ទ្រមាក់ (​មើល​ពី​ចំហៀង​) នៅ​ក្នុង​ឆាក​បរបាញ់​នានា​ក្រោម​ទម្រង់​ប្រាកដនិយម​មួយ ។

បើ​គេ​ឈរ​មើល​ពីលើ​ពី​ទីលាន​នេះ គេ​នឹង​ឃើញ​ជញ្ជាំង​កំផែង និង​គោ​បុ​រៈ ខាងកើត​របស់​រាជវាំង ។ ផ្នែក​ខាងលើ​របស់​ទីលាន​ចែក​ចេញ​ជា​ពីរ​ជាន់ ដែល​មាន​ខឿន​លម្អ​ដោយ​រូប​ហង្ស​ផង ។ នៅ