ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌដង្កោ​ជា​តំបន់​ដែល​មាន​សន្ទុះ​តម្លៃ​ដីធ្លី​ខ្ពស់​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្លៃ​ដីធ្លី ក្នុង​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ នៅ​តែ​រក្សា​លំនឹង​ល្អ​មិន​មានការ​ធ្លាក់​ឬ​ថយ​ចុះ​នោះ​ទេ ហើយ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​តម្លៃ​មិន​ត្រឹមតែ​មិន​ធ្លាក់​ឬ​ទ្រឹង បែរជា​តំបន់​ខ្លះ​មាន​សន្ទុះ​ងើបឡើង​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ក្នុង​នោះ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​គេ​ឃើញ​ថា​មាន​សន្ទុះ​ជា​តំបន់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ តម្លៃ​ដីធ្លី ក្នុង​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ នៅ​តែ​រក្សា​លំនឹង​ល្អ​មិន​មានការ​ធ្លាក់​ឬ​ថយ​ចុះ​នោះ​ទេ ហើយ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​តម្លៃ​មិន​ត្រឹមតែ​មិន​ធ្លាក់​ឬ​ទ្រឹង បែរជា​តំបន់​ខ្លះ​មាន​សន្ទុះ​ងើបឡើង​បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ ក្នុង​នោះ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​គេ​ឃើញ​ថា​មាន​សន្ទុះ​ជា​តំបន់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ។

យោង​តាម​របាយការណ៍​ក្រុមហ៊ុន​អចលនទ្រព្យ​ឃី​រៀល​អ៊ី​ស្ទេ​ត បាន​បង្ហាញ​ថា​ខណ្ឌដង្កោ គឺ​មាន​សន្ទុះ​តម្លៃ​ដីធ្លី​ខ្ពស់​ជាងគេ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជំរុញ​ឱ្យ​តម្លៃ​ជា​មធ្យម​ក្នុង​រាជធានី​ភ្នំពេញ​មាន​កំណើន​ជា​វិជ្ជមាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។

របាយការណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​បង្ហាញ​ថា កំណើន​ដីធ្លី​ក្នុង​ខណ្ឌដង្កោ​ក្នុង​ឆមាស​ចុង​ក្រោយ​នេះ ឃើញ​ថា ​មាន​សន្ទុះ​ប្រមាណ​១៧,៩​ភាគរយ ហើយ​ខណ្ឌ​ពីរ​ផ្សេង​ទៀត​ក៏​មាន​សន្ទុះ​ខ្ពស់​ដែរ​ក្នុង​នោះ​កំ​បូល​មាន​កំណើន​៨​ភាគរយ និង​ខណ្ឌ​សែន​សុខ ។

លោក​សន សៀ​ប នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ឃី រៀល​អ៊ី​ស្ទេ​ត​បានឱ្យ​ដឹង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​ចំនួន​៣​ក្នុង​ខណ្ឌដង្កោ បាន​ជំរុញ​ឱ្យ​តម្លៃ​ដីធ្លី​ក្នុង​ខណ្ឌ​នេះ​ហក់​ងើប​ខ្ពស់ ក្នុង​នោះ​ទី​១ ផ្លូវ​៦០​ម៉ែត្រ ឆ្លងកាត់​ខណ្ឌដង្កោ​ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្តហោះ​ថ្មី ទី​២ ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ត​ភ្ជាប់​ពី​ផ្លូវ​កប់​ស្រូវ​រត់​កាត់​ខណ្ឌដង្កោ និង​ទី​៣​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត​ក្នុង​ខណ្ឌ​មួយ​នេះ ។

លោក​បន្ត​ថា តាម​រយៈ​កំណើន​នៃ​តម្លៃ​ដីធ្លី​ក្នុង​ខណ្ឌដង្កោ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​តម្លៃ​ដី​ជា​មធ្យម​ក្នុង​រាជធានី​ភ្នំពេញ មាន​សន្ទុះ​ប្រមាណ​១,៩​ភាគរយ និង​ធ្វើ​ឱ្យ​តម្លៃ​ជា​មធ្យម​ក្នុង​រាជធានី​ភ្នំពេញ មាន​ចន្លោះ​ពី​២០០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​២១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ម៉ែត្រការ៉េ ។
ក្រៅពី​ដីធ្លី​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ គេ​ឃើញ​ថា​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តសៀមរាប​ក៏​មាន​សក្ដានុពល​ក្នុង​វិស័យ​ដីធ្លី​នេះ​ដែរ ប៉ុន្តែ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​តម្លៃ​ដីធ្លី​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ក្រុងព្រះសីហនុ​មានការ​ថមថយ​បន្តិចបន្តួច​ធៀប​ទៅ​នឹង​កាលពី​ឆមាស​ឆ្នាំ​២០១៩ ។

បើ​តាម​ច្រឹ​ក​សុខ​នី​ម​ប្រធាន​សមាគម​អ្នក និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា វិនិយោគិន ដែល​ចង់​វិនិយោគ​លើ​វិស័យ​ដីធ្លី​គួរ​សម្លឹង​ទៅ​មើល​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ឬ​ឆ្ងាយ​ពី​ទីប្រជុំជន ទើប​អាច​ចំណេញ​ព្រោះ ឱកាស​នៃ​ការ​ឡើងថ្លៃ​បន្ត​នៅ​ក្នុង​តំបន់​ទាំងនោះ​នៅ​មាន តែ​បើសិនជា​តំបន់​ក្នុង​ក្រុង ឬ​នៅ​ជិត​ៗ​ក្រុង​ឱកាស​នៃ​ការ​កើនឡើង​បន្ត​ទៀត​មាន​តិចតួច​បំផុត ។

លោក​បន្ត​ថា​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​មើលឃើញ​ថា​មាន​សក្ដានុពល​ដូច​គ្នា គ្រាន់តែ​តំបន់​ខ្លះ​មាន​សក្ដានុពល​ទៅ​លើ​វិស័យ​ផ្សេង​ៗ​គ្នា​ប៉ុណ្ណោះ ។ សម្រាប់​សក្ដានុពល​ដីធ្លី​នៅ​ពេល​អនាគត លោក​មើលឃើញ​ថា​តំបន់​ប៉ែក​ខាងត្បូង និង​ខាងលិច​គឺ​មានឱកាស​ក្នុង​ការ​ទទួល​បាន​ចំណេញ​ក្នុង​នោះ​ដែរ ខេត្តកំពង់ស្ពឺ ប៉ែក​ខាងលិច​រាជធានី នឹង​ក្លាយជា​តំបន់​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ខ្លាំង​នៅ​ពេល​អនាគត ដែល​វិនិយោគិន​គួរតែ​ចាប់អារម្មណ៍​ចាប់ពី​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ