ខេត្តកណ្តាល ៖ មុខរបដើរទិញគោលក់បន្ត ដើម្បីលក់បានចំណេញខ្លះ ឬអាចនិយាយថា គួកជេអាចជួយដោះស្រាយជីវភាពកសិករបានធូរស្រាលខ្លះ ក្រៅពីការធ្វើចម្ការ ។ នេះបើតាមការលើករបស់អ្នកដើរទិញគោដើម្បីលក់បន្ត ។

ក្នុងវ័យប្រមាណជាង៣០ឆ្នាំ រស់នៅក្នុងឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ខណៈកំពុងតែឲ្យស្មៅគោនៅក្នុងក្រោលលោក ព្រឹម បាននិយាយរៀបរាប់ថា លោកបានដើរទិញគោពីអ្នកភូមិដើមយកមកលក់បន្ត ដោយថ្ងៃខ្លះក៏ទិញបានហើយ ថ្លៃក៏ទិញមិនបាន ។

លោកបានបញ្ជាក់«ខ្ញុំចេះតែជិះម៉ូតូដើរមើលគោ នៅពេលឭថា មានបងប្អូនក្នុងភូមិ ឬកន្លែងណាចង់លក់គោ ។ ពេលខ្លះខ្ញុំទិញបាន ហើយក៏ទិញមិនបាន ពីព្រោះតម្លៃថ្លៃ ឬខ្ពស់ខ្ញុំមិនហ៊ានទិញ ព្រោះបើទិញមកលក់មិនចំណេញខ្ញុំមិនទិញទេ តែបើចំណេញតិចតូចខ្ញុំទិញមកទុកផ្ទះមួយរយៈ ពេលមានអ្នកត្រូវការចង់ទិញខ្ញុំកាត់ថ្លៃលក់បន្ត បើចំណេញទើបខ្ញុំលក់»។
លោកក៏បានលើកឡើងទៀតថា គោដែលទិញមកពេលខ្លះមានទាំងកូន ពេលខ្លះមានតែមេ ឬឈ្មោល បើនិយាយពីតម្លៃវិញមិនទៀងទេ ពោល គឺទៅតាមមាឌ ឬទំហំ ហើយអាចនិយាយថា ទៅតាមផែនគោស្អាត ឬមិនស្អាតទៀត ។ គោដែលមិនសូវស្អាតមានតម្លៃអាចពី៤ទៅ៥លានរៀល ឬក្រោមឬលើសពីនេះ ហើយគោដែលស្អាត ឬត្រូវប៉ាន់ចាប់ពី៨ទៅ១០លានរៀល ឬលើសពីនេះក៏មាន ។

ចំពោះតម្លៃយើងមិនអាចកំណត់បានទេ ព្រោះពេលខ្លះម្ចាស់គោគេកាត់ខ្ពស់ ហើយពេលខ្លះក៏កាត់តម្លៃទាបសមល្មមដែរ យើងគិតថាអាចទិញបានក៏មាន ។ លោកថា ៖«ខ្ញុំដើរទិញគោលក់បន្តនេះទាល់មើលថា ចំណេញខ្លះទើបខ្ញុំទិញ ពីព្រោះបើមិនចំណេញវាខាតពេលមកថែវារហូតមានអ្នកមកទិញបន្ត ។ ពេលខ្លះខ្ញុំចំណេញបាន២០ម៉ឺនរៀល ឬលើសពីនេះរហូតដល់៥០ឬ៦០ម៉ឺនរៀលក៏មាន ។ បើនិយាយពីខាតចូលដើមស្ទើមិនមានទេ» ។
បើតាមលោក ព្រឹម និយាយថា របដើរទិញគោលក់បន្តអាចធ្វើឲ្យគាត់ដោះស្រាយពីជីវភាពគ្រួសារបានមួយរយៈពេលពីសម្រាកពីការធ្វើស្រែចម្ការផងដែរ ។ លោកថា ពេលខ្លះលោកក៏បានដើរទិញគោឆ្លងពីខេត្តមួយទៅខេត្តមួយទៀតក៏មាន ពីព្រោះឱ្យតែគេប្រាប់ថា កន្លែងណាមានគេចង់លក់គោគាត់ទៅមើល ។

យ៉ាងណាមិញ លោក ព្រឹម បានអះអាងថា តម្លៃទីផ្សាគោបច្ចុប្បន្ននេះមានតម្លៃជាឆ្នាំមុនៗ ពីព្រោះប្រជាពលរដ្ឋភាគច្រើនចង់ចឹញ្ចិមគោនឹងមានកសិដ្ឋានមួយចំនួនគេទិញ ដើម្បីដាក់ចូលក្នុងក្រោលគេផងដែរ ។
លោកបន្តថា ពេលឡើងថ្លៃពលរដ្ឋចង់ចឹញ្ចិមច្រើនគ្នាដល់ពេលគោចុះមិនសូវមានទេ ដូច្នេះរបដើរទិញគោលក់បន្តនេះអាចបានចំណេញ ។ លោកថា ប្រាប់ដើមសម្រាប់ដើរទិញគោមកលក់បន្តនេះ ត្រូវមានច្រើនលានរៀលផងដែរ គឺមានពី១០ទៅ២០លានរៀល ទើបអាចដើរទិញបាន ដោយសារការទិញនេះមិនងាយលក់ដាច់ភ្លាមៗនោះទេ គឺត្រូវទិញយកមកថែមួយរយៈពេលអាច១ខែឬ២ខែឬលើសពីនេះ ក៏មានរហូតដល់គោថែធាត់មាន ឬអ្នកទិញបានលើសថ្លៃដើម ។

បើតាម លោក ព្រឹមថា លោកក៏បានទិញគោណាដែរមានភាពស្គមល្មមៗយកថែឲ្យចំណីឆាប់ធំធាត់ដើម្បីលក់ចេញផងដែរ ។
ជាមួយគ្នានោះ ក្រៅពីដើរទិញគោខ្លួនឯងលោកក៏បានជូនអ្នកចង់ទិញ ដើម្បីរកទិញគផងដែរ ដោយពេលខ្លះគេឲ្យកម្រៃជើងសារ(ប្រាក់ថ្លៃជូនដើរទិញ)មួយក្បាល់ចន្លោះពី៥ទៅ១០ម៉ឺនរៀលផងដែរ ។ ការដើរជូនគេគ្រាន់ប្រាប់ម្ចាស់អ្នកលក់នឹងអ្នកទិញជួបគ្នាហើយមើលគោដែលលក់ រួចតថ្លៃគ្នាជាការស្រេច ។ បើមិនត្រូវជារឿងរបស់អ្នកទិញនិងអ្នកលក់ លោកគ្រានើតែនិយាយបញ្ចុះបញ្ចូលភាគីទាំងពីឲ្យនិយាយឆាប់ត្រូវគ្នាដើម្បីទិញឬលក់តែប៉ុណ្ណោះ។
ទាក់ទិញនឹងរបទិញគោឬជួញគោដើម្បីលក់បន្តយកចំណេញលោកថា ក៏ជាអ្នកដើរទិញគោមួយរូបបាននិយាយថាការទិញគោក៏មានការពិបាកដែរ ពីព្រោះពេលខ្លះអ្នកទិញបន្តយកទៅចឹញ្ចិមមានសូញសាញលើក្រយ៉ៅរបស់គោផងដែរ ។ អ្នកខ្លះគេថាគោមានក្រយ៉ៅមិនល្អចិញ្ចឹមទៅមិនចំរើនម្ចាស់ដូច្នេះគេមិនទិញចូលផ្ទះនោះទេ ។ លោកបន្តថា គោភាគច្រើនមានក្រយ៉ៅចំណុចនេះ ចំណុចនោះ តែពេលខ្លះក៏មានចំណុចល្អផងដែរ ។ ពេលល្អអ្នកទិញគេមិនសូញសាញនោះទេ គាក៏អាចហ៊ានឲ្យតម្លៃខ្ពស់ក៏មាន ។
យ៉ាងណាមិញលោកថា គោដែលមានតម្លៃខ្ពស់អាស្រ័យលើផែនគោ មាឌ ពូជផងដែរ។ គោខ្លះគេបង្កាត់ពូជយកមកពីបរទេស គោខ្លះពូជក្នុងស្រុកដូច្នេះតម្លៃក៏មិនដូចគ្នាដែរ ។ ទាក់ទិញនឹងការចំណេញពីការដើរទិញគោលក់បន្តលោកឲ្យដឹងថាបានមិនទៀងនោះទេ គឺបានពី២០ឬ៣០ម៉ឺនរៀលឬលើសពីនេះ៕
ចែករំលែកព័តមាននេះ