ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​កម្មករ​៥​នាក់​គេច​វះ​មិន​អនុវត្ត​តាម​ការ​ណែនាំ ក្រោយ​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នក​កើត​កូ​វី​ដ

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បានអោយ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២១ ​កន្លងមកនេះ កម្លាំង​កងរាជ

​ខេត្តព្រះសីហនុ ៖ ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បានអោយ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២១ ​កន្លងមកនេះ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ បាន​ឃាត់ខ្លួន​បុរស​៥​រូប ជា​កម្មករ​បម្រើ​ការងារ​នៅ​រោងចក្រ ហ្សី​ជាង​ហុ​ម​ភ័​ញ ហ្វើ​នី​ឈ័​រ ឯ​.​ក នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ ជាង ស្ថិត​ក្នុង​ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​មានការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ហើយ​បាន​គេចវេះ​មិន​អនុវត្ត​កាតព្វកិច្ច​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក​មក​ធ្វើការ​សាកសួរ អប់រំ​ណែនាំ និង​ពិន័យ​អន្តរការណ៍ ហើយ​បាន​បញ្ជូន​បន្ត​ទៅ​ផ្តល់​វត្ថុ​សំណាក​នៅ​វេទិកា ៧​មក​រា ដើម្បី​ធ្វើតេស្ត​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩​។

ប្រភព​ដដែល​បាន​បន្ត​ថា កា​ឃាត់​នេះ​យោង​តាម​អនុក្រឹត្យ​លេខ​៣៧ អន​ក្រ​.​បក ចុះ​ថ្ងៃ​សុក្រ ១៤​រោច ខែ​ផល្គុន ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រង់​មាត្រា​២១ ៖ ​បុគ្គល (​ដែល​មាន​កាតព្វកិច្ច​ត្រូវ​ផ្ដល់​វត្ថុ​សំណាក​) ដែល​មិន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ ត្រូវ​ផ្ដន្ទាទោស​ជា​ពិន័យ​អន្តរការណ៍​ពី ១ លាន​រៀល ទៅ ៥​លាន​រៀល ។

បុរស​ទាំងនោះ​មាន ៖ ១-ឈ្មោះ​​ឈា​ត សល់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ មុខរបរ​កម្មករ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ ជាង ២-ឈ្មោះ​​ញ៉ ប៊ុ​ន​រឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ មុខរបរ​កម្មករ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ ជាង ៣-​ឈ្មោះ​គង់ សៀវ​លី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ មុខរបរ​កម្មករ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ ជាង ៤-ឈ្មោះ​​ឃួ​ន តឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ មុខរបរ​កម្មករ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ ជាង និង​៥-​ឈ្មោះ​សាំង សីហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ មុខរបរ​កម្មករ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ ជាង ។

ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ចៀស​​ផុត​ពី​ការ​ទទួល​ទណ្ឌកម្ម​តាម​ផ្លូវច្បាប់ សូម​បងប្អូន​ដែល​មានការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩​ខាងលើ រាយ​កាណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ ដើម្បី​ផ្តល់​វត្ថុ​សំណាក​ឲ្យ​ទាន់​ពេលវេលា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ