ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃភ្លៀង​តែឡានមិនបង្អង់​ល្បឿន ក៏​បុក​រះបន្ត​កន្ទុយ​​គ្នា

2 ឆ្នាំ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់៖ នៅ​ថ្ងៃ​ទី​២៤ ​ឧសភា វេលា​ម៉ោង​៦និង៥០​នាទី​ព្រឹក​នេះ មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​​រថយន្ត​​បុក​បន្ត​ក្នុង​ទិស​ដៅបញ្ច្រាសគ្នា ខណៈមេឃកំពុងធ្លាក់ភ្លៀងផងដែរ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២០០-២០១ ​​ក្នុងភូមិ​អូរ​តា​សេក…

ស្រុក​ព្រៃ​នប់៖ នៅ​ថ្ងៃ​ទី​២៤ ​ឧសភា វេលា​ម៉ោង​៦និង៥០​នាទី​ព្រឹក​នេះ មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​​រថយន្ត​​បុក​បន្ត​ក្នុង​ទិស​ដៅបញ្ច្រាសគ្នា ខណៈមេឃកំពុងធ្លាក់ភ្លៀងផងដែរ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២០០-២០១ ​​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​សេចក្តីរាយការណ៍​ឱ្យដឹងថា គ្រោះថ្នាក់នេះកើតឡើង​រវាង​រថយន្តមួយ​​គ្រឿង​ម៉ាក SSANGYONG ពណ៌.​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AT-5358 ​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ រាជធានី​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ណុ​ប រៀន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ចាម​លើ ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​បុក​​ជាមួយរថយន្ត​១​គ្រឿង​ម៉ាក LEXUS RX 300 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2T-4688 ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ។

ខណៈនោះ ក៏​មាន​រថយន្ត០១​គ្រឿង​ទៀត ម៉ាក TOYOTA HIGHLANDER ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AT-5358 ដែល​មាន​ទិស​ដៅ​ស្រប​នឹង​រថយន្ត LEXUS បើកបរ​ដោយ​ឈ្មោះ ញ៉ សុខ​ជា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ក្រង់ ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាមបាន​បុក​រថយន្ត LEXUS បន្ថែម​ទៀត​។

ករណី​គ្រោះថ្នាក់​ខាងលើ បណ្តាល​អោយ​មាន​មនុស្ស​រង​របួស​មនុស្ស​ម្នាក់ឈ្មោះ ណុ​ប រៀន ជាអ្នកបើកបរ​រថយន្ត SSAN​GYONG ​រីឯ​អ្នកបើកបរ​រថយន្ត LEXUS បាន​រត់គេច​ខ្លួន​បាត់ ក្រោយ​ពេល​កើតហេតុ ។ ដោយ៖ ហ៊ុយ ចាន់ធួន

អត្ថបទសរសេរ ដោយ