ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតានោះទេ! ស្ត្រីខ្លាំងមួយរូបទម្លាយអាថ៌​កំបាំងដែលជម្រុញនាងប្រឡូកជាមួយម៉ូតូត្រៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បើ​និយាយ​ពី​ម៉ូតូ​ត្រៃ លោក​អ្នក​ប្រាកដជា​បាន​ស្គាល់​ដែល​វា​ជា​ប្រភេទ​ម៉ូតូ​ធំ ហើយ​នៅ​ទូ​ទាំង​ពិ​ភក​លោក​គេ​ជិះ​វា​

រាជធានី​ភ្នំពេញ​ ៖ ​បើ​និយាយ​ពី​ម៉ូតូ​ត្រៃ លោក​អ្នក​ប្រាកដជា​បាន​ស្គាល់​ដែល​វា​ជា​ប្រភេទ​ម៉ូតូ​ធំ ហើយ​នៅ​ទូ​ទាំង​ពិ​ភក​លោក​គេ​ជិះ​វា​សម្រាប់​​រការ​ប្រណាំង ហោះ​ទួល ជិះ​លេង​ទឹក លេង​ភក់ លេង​ខ្សាច់ ជិះ​ចូល​ព្រៃ និង​ឡើង​ភ្នំ​ជាដើម និយាយ​ជា​រួម​គឺ​ប្រភេទ​ម៉ូតូ​នេះ​គេ​ប្រើប្រាស់​លើ​ផ្លូវ​ដែល​មាន​ស្ថានភាព​លំបាក​ៗ​តែ​ម្ដង​។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា​យើង​សម្បូរ​ម៉ូតូ​ត្រៃ​ច្រើន​គួរសម​ដែរ ហើយ​លោក​អ្នក​ប្រហែលជា​គិត​ថា អ្នក​ជិះ​ម៉ូតូ​ត្រៃ​សុទ្ធតែ​ជា​បុរស​ទាំង​អស់ហើយ​មើលទៅ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពុំ​ដូច្នោះ​ទេ ក្រៅពី​បុរស​ក៏​មាន​ស្ត្រី​ខ្មែរ​ក្លាហាន និង​និយម​ចូល​ចិត្ត​ជិះ​ម៉ូតូ​ប្រភេទ​ត្រៃ​នេះ​ដែរ​គ្រាន់តែ​មិន​មាន​ច្រើន​ដូច​ជា​បុរស​ប៉ុណ្ណោះ​។

អ្នកស្រី​ណា​រី រិ​ទ្ធី​យ៉ា អាយុ​៣៤​ឆ្នាំ មុខរបរ​អាជីវករ រស់នៅ​រាជធានី​ភ្នំពេញ គឺជា​ស្ត្រី​ខ្មែរ​១​រូប​ក្នុង​ចំណោម​ស្ត្រី​ចំនួន​ដ៏​តិច​បំផុត​ដែល​បាន​ប្រឡូក​ក្នុង​ការ​ជិះ​ម៉ូតូ​ត្រៃ​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​នៅ​ក្នុង​ដំណើរ​កំសាន្ត​និង​ការ​បោះ​តង់​ទៅ​កាន់​រមណីយដ្ឋាន​គ្រប់​ទីកន្លែង​នៅ​ទូ​ទាំង​ប្រទេស​ហើយ​ជា​ប្រភេទ​ម៉ូតូ​ត្រៃ​ស៊ូ​ភើ​ក្រោះ​ថែម​ទៀត​ផង​។​អ្នកស្រី​ត្រូវ​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​ស្រទាប់​មហាជន ព្រោះតែ​ភាព​ក្លាហាន បំពេញ​នូវ​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ក្នុង​ការ​ជិះ​ម៉ូតូ​ត្រៃ​បាន​ដូច​ជា​បុរស​ៗ​ដែរ ហើយ​ដែល​មនុស្ស​ស្រី​ភាគច្រើន​មើលឃើញ​ថា វា​ជា​ការ​លំបាក​និង​ពិបាកធ្វើ​បាន ប៉ុន្តែ​អ្នកស្រី​អាច​ធ្វើ​វា​បាន​។

នៅ​ពេល​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​សួរ​ថា តើ​អ្នកស្រី​បានដឹង​ទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​អ្នក​ជិះ​ម៉ូតូ​ត្រៃ​ច្រើន​ក្រុម​ទេ? ហើយ​ស្ត្រី​ដែល​ជិះ​ម៉ូតូ​ត្រៃ​មាន​ច្រើន​នាក់​ដែរ​ឬ​មាន​តែ​អ្នកស្រី​ម្នាក់​ទេ? តើ​អ្នកស្រី​លេង​ម៉ូតូ​ត្រៃ​នេះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ ?​និង​តើ​មាន​កត្តា​អ្វី​ដែល​នាំ​ឲ្យ​អ្នកស្រី​លេង​ម៉ូតូ​ត្រៃ​បែប​នេះ? ។ ​អ្នកស្រី​ណា​រី រិ​ទ្ធី​យ៉ា​បាន​រៀបរាប់​ប្រាប់​ថា សព្វ​ថ្ងៃនេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​មាន​ម៉ូតូ​ត្រៃ​ច្រើន​គ្រឿង​និង​មាន​ច្រើន​ក្រុម​ណាស់​។​ចំណែកឯ​ស្ត្រី​ដែល​ជា​អ្នក​និយម​ចូល​ចិត្ត​ជិះ​ម៉ូតូ​ត្រៃ​ក៏​ពុំ​មែនមាន​តែ​ខ្ញុំ​ម្នាក់​ឡើយ​គឺ​មាន​អ្នក​ដទៃ​ទៀត​ដែរ តែ​គ្រាន់តែ​មាន​ចំនួន​តិច​ដែល​តាម​ខ្ញុំ​ដឹង​មាន​ប្រហែល​២​ទៅ​៣​នាក់​ប៉ុណ្ណោះ ហើយ ស្ថិត​នៅ​ក្រុម​ផ្សេង​ៗ​ពី​គ្នា​ ។​ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ស្គាល់​អស់​ទេ​គឺ​ស្គាល់​តែ​ម្នាក់​ដែល​ធ្លាប់​ជិះ​ជួប​គ្នា ហើយ​ស្ត្រី​ម្នាក់​នោះ​មាន វ័យក្មេង​ជា​ខ្ញុំ​និង​ជិះ​ខ្លាំង​ជា​ខ្ញុំ​(​ជិះ​លឿន​)​មិន​ចាញ់​បុរស​ៗ​ឡើយ ម្យ៉ាងទៀត​ស្ត្រី​ម្នាក់​នោះ​គឺជា​មន្ត្រី​យោធា​ថែម​ទៀត​ផង​។​ ដោយឡែក​ខ្ញុំ​បាន​ចូល​ប្រឡូក​ក្នុង​ការ​ជិះ​ម៉ូតូ​ត្រៃ​នេះ​អស់​រយៈពេល​ជាង​៦​ឆ្នាំ​កន្លង​មក​ហើយ ន​ង​បាន​បង្កើត​ក្រុម​មួយ​ដោយ​ខ្លួនឯង​ឈ្មោះ​ថា «Cam Dirt Adventure» ហើយ​នៅ​ក្នុង​ក្រុ​នេះ​គឺ​មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​ស្ត្រី ក្រៅពី​នេះ​សុទ្ធតែ​ជា​បុរស​ហើយ​ពួក​គេ​គឺជា​មិត្ត​ដ៏​ល្អ​របស់ខ្ញុំ​។

អ្នកស្រី​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការ​ជិះ​ម៉ូតូ​ត្រៃ​នេះ​អត់ បាន​ហាត់រៀន​អី​ទេ គឺ​កើតឡើង​ដោយសារ​តែ​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​តែ​ប៉ុណ្ណោះ ខ្ញុំ​ចូល​ចិត្ត​ដើរ​ព្រៃ ជួបជុំ​មិត្តភក្ដិ ជជែក​គ្នា​លេង​ជិះ​សប្បាយ ។​កាលពី​ក្មេង​នាង​ខ្ញុំ​ពុំដែល​នឹកឃើញ​ថា​ចូល​ចិត្ត​ជិះ​ម៉ូតូ​ត្រៃ​នោះ​ទេ ប៉ុន្តែ​ចូល​ចិត្ត​ដំណើរ​កំសាន្ត ហើយ​ខ្ញុំ​បាន​ដើរ​កំសាន្ត​គ្រប់កន្លែង​តំបន់​ទេសចរណ៍​ដែល​មាននៅ​ទូ​ទាំង​ប្រទេស និង​ការ​បោះ​តង់​ជាដើម ។

​ជាង​នេះ​ទៀត​ខ្ញុំ​ក៏​ធ្លាប់​ចេញដំណើរ​កំសាន្ត​នៅ​ប្រទេស​ជា​ច្រើន​មក​ហើយ​ដូច​ជា​ថៃ ម៉ា​ឡេ​ស៊ី​សាំង​ហ្គា​ពួរ វៀតណាម និង​ប្រទេស​មួយ​ចំនួន​ទៀត គឺ​មាន​មិត្តភក្ដិ​នៅ​ទីនោះ និង​ចូល​ចិត្ត​ដើរ​ព្រៃ ភ្នំ និង​មាត់សមុទ្រ​ហើយ​នៅ​ពេល​ឃើញ​មិត្តភក្ដិ​ជិះ​ម៉ូតូ​ត្រៃ​ដើរ​លេង​ចូល​ព្រៃ សប្បាយ​ប្លែក ទើប​មានគំនិត​មួយ​ចង់​ជិះ​ម៉ូតូ​ត្រៃ​ទៅ​ជាមួយ​គេ​ដែរ និង​ជិះ​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ តាម​ពិត​ទៅ​ខ្ញុំ​ពុំ​មែន​ជា​អ្នក​ជិះ​ខ្លាំង​អី​ទេ ហើយ​ពុំ​សូវ​ហ៊ាន​ជិះ​លឿន​ដូច​ជា​ប្រុស​ៗ​ឡើយ​ប្រុស​ៗ​គេ​ជិះ​សាហាវ​ៗ​ណាស់ ខ្ញុំ​មិនសូវ​ហ៊ាន​ជិះ​ក្បែរ​ទេ ព្រោះ​កន្លង​មក​ធ្លាប់​ដួល​និង​ស្ទើរតែ​ត្រូវ​ប្រុស​ៗ​កិន​មាន​គ្រោះថ្នាក់​ម្ដង​រួច​មក​ហើយ ។​ មូលហេតុ​ដោយសារ​តែ​វាក់​អឺ​គ្នា ប៉ុន្តែ​ដោយសារ​ពេល​នោះ​អ្នក​ជិះ​ម៉ូតូ​ទាំងនោះ​សុទ្ធតែ​មាន​ជំនាញ ទើប​ខ្ញុំ​ពុំ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ហើយ​បើ​អ្នក​នោះ​គ្មាន​ជំនាញ​និង​បទ​ពិសោធន៍ ហើយ​ទើប​និង​ចេះ​ជិះ​ថ្មី​ៗ​គ្មាន​ជំនាញ​វិញ​នោះ ប្រហែល​កិន​ខ្ញុំ​បាក់​ក​ស្លាប់​បាត់​ទៅ​ហើយ​។ ទោះជា​បែប​នេះ​ក្ដី​ខ្ញុំ​គិត​ថា ខ្ញុំ​ចូល​ចិត្តការ​សប្បាយ​បែប​ធម្មជាតិ ហើយ​គេ​ទៅ​ណា​ឬ​ដល់​ណា​ខ្ញុំ​ទៅ​តាម​គេ​និង​ដល់ទី​នោះ​ដែរ​គឺ​ខ្ញុំ​ចូល​ចិត្ត​សប្បាយ​បែប​ចូល​ភក់ ចុះ​ទឹក ឡើង​ភ្នំ គឺ​សប្បាយ ហើយ​ម្យ៉ាងទៀត​ខ្ញុំ​មានបទពិសោធន៍​ពេល​ដើរ​លេង​ស្រុក​គេ ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​ចង់​ស្គាល់​រស់ជាតិ​ទាំងអស់​វា​មាន​ន័យ​សម្រាប់​ខ្ញុំ​ខ្លាំង​ណាស់​និង​កុំ​ឲ្យ​ឮ​តែ​គេ​ថា​ដោយ​យើង​ពុំ​បាន​ស្គាល់​សោះ​នោះ​។

រិ​ទ្ធី​យ៉ា​ បាន​រៀបរាប់​បន្ថែម​ទៀត​ថា ម៉ូតូ​ត្រៃ​ក៏​ជា​ប្រភេទ​កីឡា​មួយ​បែប​ដែរ ហើយ​អ្នក​ជិះ​ម៉ូតូ​ត្រៃ​សប្បាយ​ជា​ក្រុម​ជា​ពួក​ហើយ​សព្វ​ថ្ងៃនេះ​ភាគច្រើន​ក្រុម​ម៉ូតូ​ត្រៃ​ណា​ក៏​ហៅ​ខ្ញុំ​ជិះ​ជាមួយ​ដែរ ប៉ុន្តែ​ខ្ញំ​អត់​ហ៊ាន​ទៅ​ជាមួយ​គេ​ទេ ។​ព្រោះតែ​ខ្លាចចិត្ត​គេ ព្រោះ​អី​ខ្ញុំ​ជិះ​យឺត​ដោយសារ​ខ្ញុំ​គិត​ពី​សុវត្ថិភាព​ខ្ញុំ​ដែរ ចំណែក​គេ​សុទ្ធតែ​ខ្លាំង​ៗ​គេ​ជិះ​លឿន​គេ​សប្បាយ​ដេញ​គ្នា បើ​យើង​ជិះ​យឺត​ទៅ​ធ្វើ​ឲ្យ​ខកដំណើរ​គេ​អត់​សប្បាយ​។ ដូច្នេះ​ទោះបីជា​គេ​អត់​និយាយ​ថា​ឲ្យ​យើង​ក៏​ដោយ ប៉ុន្តែ​យើង​មានចិត្ត​គិត​បែប​នេះ​ខ្លួនឯង ហេតុនេះ​ទើប​ខ្ញុំ​អត់​សូវ​ទៅ​ជាមួយ​គេ​ដែល​ជា​អ្នក​ជិះ​ខ្លាំង​ៗ​ទេ ។​

នា​ង្ញុំ​ក៏​មើល​ផង​ដែរ បើ​គេ​ចេញ​ទៅ​ត្រឹមតែ​១០​ម៉ូតូ​គ្រឿង​អី​ខ្ញុំ​អត់​ហ៊ាន​ទៅ​ជាមួយ​គេ​ទេ ព្រោះ​អី​១០​ម៉ូតូ​និង​សុទ្ធតែ​ជា​អ្នក​ខ្លាំង​ៗ​ហើយ តែបើ​ទៅ​ចាប់ពី​៥០​ឬ​៦០​ម៉ូតូ​នោះ ខ្ញុំ​អាច​ទៅ​ជាមួយ​បាន ព្រោះ​ពេល​នោះ​មាន​អ្នក​ជិះ​ខ្លាំង​និង​អ្នក​ជិះ​ខ្សោយ​លាយឡំ​គ្នា មិន​អាច​សុទ្ធតែ​អ្នក​ខ្លាំង​ទាំង​អស់នោះ​ទេ​។​ដូច្នេះ​ទោះបីជា​ជិះ​ក្នុង​ព្រៃ​ក៏​មិន​អាច​ដេញ​គ្នា​បាន​ដែរ និង​មាន​ពេល​និយាយ​ឌឺដង​បង្អាប់​គ្នា​លេង​សប្បាយ​មិន​ហត់​អស់កម្លាំង​ឡើយ ហើយ​អ្វី​ដែល​គួរ​ដឹង​គឺ​ខ្ញុំ​ខុស​គេ ខ្ញុំ​ចូល​ចិត្ត​ជិះ​មើល​ធម្មជាតិ ជិះ​បែប​សប្បាយ​ៗ ខ្ញុំ​ខ្លាច​មាន​គ្រោះថ្នាក់​ទើប​មិនសូវ​ហ៊ាន​ជិះ​លឿន​ព្រោះ​អី​ការ​ជិះ​ម៉ូតូ​ត្រៃ​គឺ​ដើម្បី​តែ​ការ​សប្បាយ ។​បើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្ដោយ​ខ្លួន​ឲ្យ​គ្រោះថ្នាក់​អី​ទៅ​វា​លែង​សប្បាយ​ហើយ និង​ខាត​ពេលវេលា​ធ្វើការ​ងារ​រក​ស៊ី​ យើង​ក៏​លែង​បាន​ជិះ ព្រមទាំង​ខាតបង់​ថវិកា​ជា​ពិសេស​ឈឺ​សាច់ ដូច្នេះ​យើង​ជ្រើសរើស​យក​ការ​ជិះ​សប្បាយ​។ ជាង​នេះ​ទៀត បើ​យើង​ទៅ​សប្បាយ​ហើយ​ត្រឡប់​ចូល​ផ្ទះ​វិញ​ស្រាប់តែ​បាក់ដៃ​បាក់ជើង តើ​អ្នក​ផ្ទះ​យើង​មាន​អារម្មណ៍​យ៉ាងម៉េច? ហើយ​ថ្ងៃក្រោយ​យើង​លែង​បាន​ជិះ​ហើយ​ខាតបង់​ទទេ​។

ស្ត្រី​អ្នកលេង​ម៉ូតូ​ត្រៃ​ខាងលើ​បាន​រៀបរាប់​បន្ថែម​ទៀត​ថា ដោយឡែក​សមាជិក​ក្នុង​ក្រុម «Cam Dirt Adventure» របស់ខ្ញុំ​ផ្ទាល់​គឺ​ចេះ​យល់ចិត្ត​គ្នា​ចេះ​ជួយ​គ្នា ហើយ​ភាគច្រើន​ទៅ​ណា​មក​ណា​ខ្ញុំ​ទៅ​ជាមួយ​ក្រុម​របស់ខ្ញុំ ព្រោះ​អា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ។​ជា​ពិសេស​មិត្តភក្ដិ​ក្នុង​ក្រុម​នេះ​អាច​ជួយ​ខ្ញុំ​បាន​ដូច​ជា​នៅ​ពេល​ខ្ញុំ​ដួល ជាប់​ផង ឆ្លងកាត់​ផ្លូវ​លំបាក​ខ្លាំង ជាដើម ប៉ុន្តែ​ខ្ញុំ​ក៏​ខ្លាចចិត្ត​គេ​ដែរ​នៅ​ពេល​ដែល​ឲ្យ​គេ​ជួយ​ច្រើន​ពេក​។ ចំពោះ​ម៉ូតូ​វិញ​ចាប់តាំងពី​ប្រឡូក​ក្នុង​ការ​ជិះ​ម៉ូតូ​ត្រៃ​មក​ខ្ញុំ​ជិះ​អស់​ម៉ូតូ​ត្រៃ​ចំនួន​៣​គ្រឿង​ហើយ ប៉ុន្តែ​ម៉ូតូ​ដែល​ខ្ញុំ​ជិះ​នោះ​ធូរ​ៗ​ថ្លៃ​ទេ មិន​ហ៊ាន​ទិញ​អា​ថ្លៃ​ៗ​ជិះ​លេង​នោះ​ទេ ព្រោះ​អី​ស្ដាយ​លុយ ហើយ​បើ​និយាយ​ពី​ការ​ជិះ​ម៉ូតូ​នេះ​ទៀត បើ​យើង​ចេញ​នៅ​ខែវស្សា​យើង​មាន​ឧ​ប​ស័គ្គ​ច្រើន​និង​ហត់​បន្តិច ព្រោះ​អី​ទឹក​ឡើង ភក់​ច្រើន រអិល​ដួល​កប់​ភក់​អី​ក៏​មាន​ដែរ ហើយ​ត្រូវ​លើក​ម៉ូតូ​ផង ប៉ុន្តែ​វា​សប្បាយ​ខ្លាំង​ណាស់ ។​បើ​ចំពោះ​រូប​ខ្ញុំ​គឺ​ចូល​ចិត្ត​ជិះ​លេង​នៅ​ខែវស្សា​ជាង​ខែប្រាំង ថ្វី​ដ្បិតតែ​ហត់​បន្តិច​មែន តែ​ខែវស្សា​ត្រជាក់​ហើយ​ហើយ​មានទឹក​មាន​ភក់​កេង​សប្បាយ ដោយ​ឡែ​ខែប្រាំង​មិនសូវ​សប្បាយ​ទេ មាន​លក្ខណៈ​ដូច​ជា​ហប់​ព្រោះ​អ​កាស​ធាតុ​ក្ដៅ​ខ្លាំង​ពេក ហើយ​បើ​ទៅ​ប៉ែក​ខាង​ភ្នំ​ឱ​រ៉ា​ល់​វិញ​គឺ​ចប់​ហើយ​ក្ដៅហែង សូ​ម្បី​តែ​ខែវស្សា​នៅ​ទីនោះ​ក៏​ក្ដៅ​ដែរ ចុះ​ទំ​រាំ​តែ​ខែប្រាំង​ខែចេត្រ​ទៀត​អូយ​ចង់​សន្លប់​ម្ដង​ៗ​ទៅ​ហើយ តែ​ព្រោះតែ​ចំណង់​ចំណូលចិត្ត​ខ្ញុំ​ត្រូវ​តែ​រុលទៅមុខ​ជា​និច្ច​មិន​ថយក្រោយ​ទេ​។

គាត់​បន្ត​ថា សម្រាប់​ខ្ញុំ​គឺ​អត់​រើស​នោះ​ទេ​ម៉ូតូ​អី​ក៏​ខ្ញុំ​ជិះ​បាន​ដែរ មុន​ដំបូង​ខ្ញុំ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា បន្ទាប់​មក​ជិះ​យ៉ា​ម៉ា​ហា និង​ពេល​នេះ​ជិះ​កា​វ៉ា​សា​គី គឺ​អស់​៣​គ្រឿង​ហើយ ហើយ​ពេល​ចេញ​ទ្រី​ប​ម្ដង​ៗ​គឺ​មាន​រយៈពេល​ច្រើន​ថ្ងៃ​ភាគច្រើន​បោះ​តង់​ក្នុង​ព្រៃ​ភ្នំ​ជួនកាល​២​ទៅ​៣​ថ្ងៃ​ឬ​រហូត​៤​ថ្ងៃ ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។​ម្យ៉ាងទៀត​បើ​ការ​ចេញ​ទ្រី​ប​វិល​ល្ងាច​ខ្ញុំ​អត់​ទៅ​ទេ​ព្រោះ​វា​ហត់​និង​តក់ក្រហល់​ពេក ម្យ៉ាង​ពេល​ចេញ​ទៅ​យើង​ត្រូវការ​ជួបជុំ​មិត្តភក្ដិ​លេង​សប្បាយ​ផង​។​រីឯ​ការ​ការ​ជិះ​ម៉ូតូ​ទៅ​កាន់​គោលដៅ​នានា​នេះ​ទៀត​សោត​សំខាន់​លើ​ចិត្ត​យើង​ទេ​យើង​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​យើង​ស៊ូ​ប៉ុណ្ណា? និង​ទៅ​ដល់​គោលដៅ​ដែរ​ឬ​អត់? ​តែ​សម្រាប់​ខ្ញុំ​មួយ​តែ​ខ្ញុំ​ថា​ទៅ​ហើយ​គឺ​ខ្ញុំ​ត្រូវ​តែ​ទៅ​អត់​បក​ក្រោយ​ទេ លុះត្រាតែ​ដល់​ពេល​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ​ទើប​ខ្ញុំ​មក ទោះបី​ខ្ញុំ​ទៅ​យឺត​មែន​ប៉ុន្តែ​គោលដៅ​គឺ​ខ្ញុំ​ត្រូវ​ទៅ​ឲ្យ​ដល់ បើ​គេ​ទៅ​ដល់​ខ្ញុំ​ក៏​ត្រូវ​ទៅ​ឲ្យ​ដល់​ដែរ ធ្វើ​បែប​នេះ​ទើប​អាច​ជិះ​ម៉ូតូ​ត្រៃ​បាន ។​ព្រោះ​អី​យើង​មានគំនិត​មួយ​ថា​អត់​ឲ្យ​បក​ក្រោយ​ឡើយ បើក​បក​ក្រោយ​ថ្ងៃនេះ ថ្ងៃក្រោយ​និង​បក​ក្រោយ​ទៀត​អ៊ីចឹង​យើង​ត្រូវ​ប្ដេជ្ញា​ចិត្ត​ខ្លួនឯង​ថា ទៅ​ឲ្យ​ដល់​គោលដៅ​ទោះបី​នៅ​ក្នុង​កាលទេសៈ​លំបាក​បែប​ណា​ក៏​ដោយ​គឺ​យើង​ត្រូវ​ទទួលយក​។

អ្នកស្រី​ណា​រី រិ​ទ្ធី​យ៉ា បាន​បញ្ជាក់​ថា ជាក់ស្ដែង​ពេល​ចេញ​ទ្រី​ប​ទ្រង់ទ្រាយ​ធំ​កន្លង​ទៅ​មាន​មនុស្ស​៧០​ទៅ​៨០​នាក់​ម៉ូតូ​៧០​ទៅ​៨០​គ្រឿង ខ្ញុំ​ទៅ​ជាមួយ​គេ​មាន​អ្នកខ្លះ​ជា​បុរស​ផង​បាន​ត្រឡប់​មក​វិញ​មុន​ពេល​កំណត់​ឬ​មិន​ទាន់​ដល់​គោលដៅ​ផង តែ​ចំពោះ​រូប​ខ្ញុំ​ទោះជា​លំបាក​យ៉ាងណា​ខ្ញុំ​ត្រូវ​ទៅ​ឲ្យ​ដល់​គោលដៅ ហើយ​រហូត​គ្រប់​ថ្ងៃ​កំណត់​ទើប​ខ្ញុំ​ត្រឡប់​មក​វិញ​ជាមួយ​គេឯង​ ។​ ដោយឡែក​ក្រុម​ម៉ូតូ​ត្រៃ «Cam Dirt Adventure» របស់ខ្ញុំ​ក៏​មាន​ម៉ូតូ​ត្រៃ​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ជិះ​ចំនួន​៥​គ្រឿង​ដែរ ប៉ុន្តែ​ក្រោយមក​បាន​លក់​អស់​១​គ្រឿង​វិញ​ហើយ គឺ​លក់​ឲ្យ​សមាជិក​ក្រុម​ដែល​គាត់​អត់​មាន​ម៉ូតូ​ជិះ ហើយ​គាត់​សុំ​ទិញ​ ។ ​ចំណែក​ម៉ូតូ​ដែល​ជួល​ឲ្យ​ភ្ញៀវ​ជិះ​ក្នុង​១​ថ្ងៃ​ថ្លៃ​ត្រឹម​៣០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ក្រុម​ខ្ញុំ​អត់​ទាន់​មាន​ទិញ​ម៉ូតូ​និង​លក់​ម៉ូតូ​នៅឡើយ​ទេ ម្យ៉ាងទៀត​នៅ​ក្នុង​ក្រុម​ក៏​មាន​ជាង​សម្រាប់​ជួសជុល​ឬ​តម្លើង​ម៉ូតូ​ដែរ ។ ​ពេល​នេះ​ក្រុម​ខ្ញុំ​និង​បង្កើត​ធី​ម​ដើម្បី​នាំ​ភ្ញៀវ​សប្បាយ​ៗ ប៉ុន្តែ​ពុំ​មែន​យក​លុយ​ទេ ធ្វើ​យ៉ាងណា​ត្រឹម​ឲ្យ​មានការ​សប្បាយ​ៗ​ហើយ​បើ​មាន​ភ្ញៀវ​បេ​រទេស​គឺ​ចង់​ត្រឹម​ឲ្យ​ពួក​គាត់​ស្គាល់​ច្បាស់​និង​សប្បាយ​នៅ​ប្រទេស​កម្ពុជា​យើង​តែ​ប៉ុណ្ណោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ