ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​បាន​ទៀត​! គ្រាន់តែ​ទៅ​បាយ​មួយ​ភ្លែត​សោះ បុរស​២​នាក់​ជិះ​កង់​ចូល​ធ្វើ​សកម្មភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​សង្ស័យ​ជា​ក្មេង​រើស​អេ​ត​ចាយ​២​នាក់​បងប្អូន​បង្កើត ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក ធ្វើការ​ចាប់​ឃាត់ខ្លួន​ក្រោយ​ពី​ពួក​គេ​ជិះ​កង់​ឌុ​ប​គ្នា​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​កូន​ធុងបាស់​តូច​មួយ​គ្រឿង​ពី​ក្នុង​កន្លែង​ជួសជុល​រថយន្ត​មួយ​កន្លែង ហើយ​ម្ចាស់​គេ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ជួយ​ដេញចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដងនោះ​។ ការ​ចាប់ខ្លួន​នេះ​ដែរ កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​សង្ស័យ​ជា​ក្មេង​រើស​អេ​ត​ចាយ​២​នាក់​បងប្អូន​បង្កើត ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក ធ្វើការ​ចាប់​ឃាត់ខ្លួន​ក្រោយ​ពី​ពួក​គេ​ជិះ​កង់​ឌុ​ប​គ្នា​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​កូន​ធុងបាស់​តូច​មួយ​គ្រឿង​ពី​ក្នុង​កន្លែង​ជួសជុល​រថយន្ត​មួយ​កន្លែង ហើយ​ម្ចាស់​គេ​ឃើញ​ទាន់​ស្រែក​ឆោឡោ​ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ជួយ​ដេញចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្ដងនោះ​។ ការ​ចាប់ខ្លួន​នេះ​ដែរ កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​កា​រាស់​ជួសជុល​រថយន្ត​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។
បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ថា យុវជន​សង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នោះ ទី​១-​ឈ្មោះ ហេង ហេ​រ៉ូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​ជា​បង​) និង​ទី​២-​ឈ្មោះ ហេង ភារ​ម្យ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​( ជា​ប្អូន​) ពួក​គេ​ទាំង​២​នាក់ មានមុខ​របរ​ដើរ​រើស​អេ​ត​ចាយ និង​ទីលំនៅ​មិន​ពិតប្រាកដ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​ជាង​ជួសជុល​រថយន្ត​បាន​ទុក​កូន​ធុងបាស់​របស់​ខ្លួន​នៅ​លើ​កៅអី​ក្នុង​កន្លែង​ជួសជុល​រថយន្ត​របស់​ខ្លួន ហើយ​ក៏​បាន​ចូល​ទៅ​ហូប​បាយ​នៅ​ខាងក្នុង​។

ប្រភព​ដដែល​ប្រាប់​បន្ត​ថា ខណៈ​ពេល​ដែល​បុរស​ជា​ជាង​ជួសជុល​រថយន្ត​កំពុង​តែ​អង្គុយ​ហូប​បាយ​នោះ ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​បាន​ដើរ​ចូល​ទៅ​លួច​យក​កូន​ធុងបាស់​របស់​ខ្លួន​ពី​ក្នុង​កា​រ៉ា​ស់​ជួសជុល​រថយន្ត​ខាងលើ​តែ​ម្តង ។ ពេល​នោះ បុរស​ជា​ជាង​ជួសជុល​រថយន្ត​ក៏​បាន​ស្រែក​ឆោឡោ រួច​រត់​ដេញ​តាម និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ដែល​កំពុង​តែ​ធ្វើការ​ល្បាត ជួយ​ដេញចាប់​បាន​ទាំង​ពីរ​នាក់ រួម​ទាំង​កង់​មួយ​គ្រឿង​ដែល​ជិះ​ឌុ​ប​គ្នា​មក​ធ្វើ​សកម្មភាព​ភ្លាម​ៗ​តែ​ម្ដង។

ក្រោយ​ពី​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យុវជន​ជា​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​បង្កើត​ខាងលើ​បាន​ភ្លាម ក៏​នាំ​ខ្លួន​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក ដើម្បី​ធ្វើការ​សួរនាំ និង​ប្រគល់​កូន​ធុងបាស​តូច​មួយ​គ្រឿង​នោះ​ទៅ​ឱ្យ​បុរស​ជា​ជាង​ជួសជុល​រថយន្ត​វិញ​ផង​ដែរ ។ ហើយដោយ​សារ​តែ​ពួក​គេ (​ជនសង្ស័យ​) ជា​អនីតិជន សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ណែនាំ​អប់រំ និង​ដោះ​លែង​ឲ្យ​ទៅ​វិញ ចំណែកឯ​ម្ចាស់​ធុងបាស់ ក៏​មិន​បាន​ដាក់​ពាក្យបណ្ដឹង​អ្វី​ឡើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ