ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖​កម្ពុជា​គ្រោង​នឹង​ដាក់​ចេញ​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​១៩ ​សម្រាប់​ឆ្នាំ​២០២១-២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​នៅ​លើ​ពិភពលោក​កំពុង​តែ​រៀបចំ​នូវ​ផែនការ​និង​យុទ្ធសាស្ត្រ​រៀងខ្លួន​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ បន្ទាប់​ពី​វិបត្តិ​នេះ​បាន​ទាញ​ទំលាក់​របស់​ប្រទេស​នីមួយ​ៗ ធ្លាក់​ចុះ​ជា​អវិជ្ជមាន ក្នុង​នោះ​កម្ពុជា​ក៏​បាន​ត្រៀម​រៀបចំ​នូវ​ផែនការ​និង​គ្រោង​ដាក់​ចេញ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២១​ទៅ​ឆ្នាំ​២០២៣ ។ យោង​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦…

រាជធានី​ភ្នំពេញ ៖ ប្រទេស​នៅ​លើ​ពិភពលោក​កំពុង​តែ​រៀបចំ​នូវ​ផែនការ​និង​យុទ្ធសាស្ត្រ​រៀងខ្លួន​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ បន្ទាប់​ពី​វិបត្តិ​នេះ​បាន​ទាញ​ទំលាក់​របស់​ប្រទេស​នីមួយ​ៗ ធ្លាក់​ចុះ​ជា​អវិជ្ជមាន ក្នុង​នោះ​កម្ពុជា​ក៏​បាន​ត្រៀម​រៀបចំ​នូវ​ផែនការ​និង​គ្រោង​ដាក់​ចេញ​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២១​ទៅ​ឆ្នាំ​២០២៣ ។

យោង​តាម​ប្រសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្ដី​ពី​អនាគត​របស់​អាស៊ី​តាម​វី​ដេ​អូ​អន​ឡាញ​នៅ​ថ្ងៃ​ទី​២០ ឧសភា​២០២១​នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រៀបចំ ហើយ​គ្រោង​នឹង​ដាក់​ចេញ​នូវ​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ ពី​វិបត្តិ​កូ​វី​ដ​១៩ សម្រាប់​ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង​អូស​ទាញ​កំនើនសេដ្ឋកិច្ច​ឱ្យ​ត្រលប់​ទៅ​ខិត​ជិត​កំណើន​សក្ដានុពល​ប្រកបដោយ​ចីរភាព និង​បិ​រយាប​ន្ន​កម្ម តាម​រយៈ​ការ​ធានា​រក្សា​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព​សង្គម​និង​សណ្ដាប់ធ្នាប់​សាធារណៈ លើ​គន្លង​នៃ​ប្រក្រតី​ភាព​ថ្មី ព្រមទាំង​ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេ​ច្ឋ​កិច្ច​ជា​ពិសេស​មូលដ្ឋាន​ឧស្សាហកម្ម​រឹង​មាំ​ដែល​មាន​សមត្ថភាព នាំ​ចេញ​ខ្ពស់​និង​ផ្សា​ភ្ជាប់​កាន់តែ​ខ្លាំងក្លា​ជាមួយ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​តំបន់​និង​ពិភពលោក ។

សម្ដេច​មាន​ប្រសាសន៍​ថា លើ​មូលដ្ឋាន​ទាំងនេះ កម្ពុជា​នឹង​ផ្ដល់​អាទិភាព​លើ​ការ ស្ដារ​ឡើង​វិញ ដោយ​កសាង​មូលដ្ឋាន​រឹង​មាំ​សម្រាប់​សេដ្ឋកិច្ច​វិល​ទៅ​មាគ៌ា​នៃ​កំណើន​ឡើង​វិញ ដោយ​ផ្ដោត​លើ​ការ​ធានា​សុវត្ថិភាព​ការ​គ្រប់គ្រង​ផល​ប៉ះពាល់ ការ​រក្សា​លំនឹង និង​ការ​ជំរុញ​ឱ្យ​ងើបឡើង​វិញ​នៃ​ធុរកិច្ច​ដែល​មាន​សក្ដានុពល​ជា​ពិសេស ក្នុង​វិស័យ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង និង​ការ​បង្កើត​ការងារ​បន្ថែម​ឱ្យ​បាន​ច្រើន​និង​ឆាប់រហ័ស​។ ការងារ​អាទិភាព​មួយទៀត គឺ​កែទម្រង់​ដោយ​បន្ត​ការ​ដាក់​ចេញ​វិធានការ​កែ​តម្រង់ ដោយ​បន្ត​ដាក់​ចេញ​វិធានការ​កែទម្រង់​សំខាន់​ៗ​ជា​រចនាសម្ព័ន្ធ​ដែល​មាន​រួម​មានការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​បរិយាកាស និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ការ​វិនិយោគ​និង​ធុរកិច្ច និង​ការ​ជំរុញ ការ​អភិវឌ្ឍ​ឌី​ជី​ថ​ល​រួប​នី​យ​កម្ម​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន ។

សម្ដេច​បន្ថែម​ថា ការងារ​អាទិភាព​មួយទៀត គឺ​ការ​កសាង​ភាព​ធន់ ដោយ​ពង្រឹង​ការ​ត្រៀមខ្លួន និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ ឬ​ស្ថានភាព​ស្រ​ដៀង​គ្នា ដែល​អាច​ផ្ទុះ​ឡើង​នា​ពេល​អនាគត ដោយ​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សុខភាព និង​ប្រព័ន្ធ​គាំពារ​សង្គម ដែល​រឹង​មាំ មាន​ប្រសិទ្ធភាព​និង​ការ​ធានា​នូវ​ចីរភាព និង​បរិ​យា​ប័ន្ន​កម្ម​នៃ​ការ​ស្ដារ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ