យោងតាមឯកសារដែលមាននិយាយអំពីលក្ខណៈពិសេសរបស់ព្រះពុទ្ធគ្រប់ព្រះអង្គបានបង្ហាញនូវសេចក្តីពិតយ៉ាងនេះថា ព្រះសម្មាសម្ពុទ្ធទាំងឡាយ ជាបុរសអាជានេយ្យ ជាឧត្តមបុរស ជាមនុស្សកំពូលលើសព្វមនុស្ស ទេវតា ឥន្ទ ព្រហ្ម ទ្រង់មានព្រះរូបឆោមលោមពណ៌ល្អប្រសើរថ្លៃថ្លាលើសអស់មនុស្សក្នុងលោក សូម្បីតែទេវតាក៏មិនអាចប្រៀបធៀបនឹងព្រះរូបព្រះអង្គបានឡើយ ។
ព្រះអង្គប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ និងអនុព្យញ្ជនៈ៨០ប្រការដោយបរិបូណ៌ ដោយសារការកសាងនូវបុញ្ញាភិនីហារបារមីជានិយតពោធិសត្វអស់ថេរវេលា៤អសង្ខេយ្យ និង១សែនកប្បខ្លះ, ៨អសង្ខេយ្យ និង១សែនកប្បខ្លះ, ១៦អសង្ខេយ្យ និង១សែនកប្បខ្លះ ទ្រង់មិនមែនជាអមនុស្សឬក៏មិនមែនជាសត្វអាប់ឥតប្រាជ្ញនោះឡើយ ។
ព្រះអង្គជាមនុស្សលោកពេញលក្ខណៈឥតខ្ជោះ ថែមទាំងបរិបូណ៌ដោយបញ្ញាលើសមនុស្ស ទេវតា ឥន្ទ ព្រហ្មទៀតផង ៕ សាន សារិន
ចែករំលែកព័តមាននេះ