ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ស្អែក​ទៅរាជធានី​ភ្នំពេញ​លែង​មាន​តំបន់​ក្រហម​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ថា​ស្ថានភាព​ឆ្លង​ថ្មី​នៃ​កូ​វី​ដ​១៩ នៅ​ក្នុង​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​បាន​បែងចែក​តំបន់​តែ​ពីរ​ប៉ុណ្ណោះ គឺ​តំបន់​លឿង និង​លឿងទុំ និង​គ្មាន​តំបន់​ក្រហម​ទៀត​នោះ​ឡើយ ។ យោង​តាម​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ថា​ស្ថានភាព​ឆ្លង​ថ្មី​នៃ​កូ​វី​ដ​១៩ នៅ​ក្នុង​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​បាន​បែងចែក​តំបន់​តែ​ពីរ​ប៉ុណ្ណោះ គឺ​តំបន់​លឿង និង​លឿងទុំ និង​គ្មាន​តំបន់​ក្រហម​ទៀត​នោះ​ឡើយ ។

យោង​តាម​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការ​ដាក់​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ បានឱ្យ​ដឹង​ថា ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បែងចែក​តែ​ពីរ​តំបន់​មាន​តំបន់​លឿងទុំ ដែល​សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មានការ​រាលដាល​កម្រិត​មធ្យម ក្នុង​សហគមន៍ និង​តំបន់​លឿង សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​កម្រិត​ស្រាល​ក្នុង​សហគមន៍ ។

ក្នុង​សេចក្តីសម្រេច​នេះ​បានឱ្យ​ដឹង​ថា សម្រាប់​តំបន់​លឿងទុំ មាន ៖
-​ផ្នែក​ខ្លះ​នៃ​ភូមិ ដើម​ចាន ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ
-​ភូមិ​២៣ នៃ​សង្កាត់​បឹង​កក់​ទី​២​ខណ្ឌទួលគោក ភូមិ​ត្រពាំង​ថ្លឹង​១ ត្រពាំង​ថ្លឹង​២ ភូមិ​ត្រពាំង​ថ្លឹង​៤ និង​ភូមិ​ទួល​ពង្រ​នៃ​សង្កាត់​ចោម​ចៅ​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ផ្នែក​ខ្លះ​នៃ​ភូមិ​ចុង​ខ្សាច់ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ ៖
-​ផ្នែក​ខ្លះ​នៃ​ភូមិ​៥​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ដំណាក់​ធំ​២ ផ្នែក​ខ្លះ​នៃ​ភូមិ​ដំណាក់​ធំ​៣ ផ្នែក​ខ្លះ​នៃ​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​នៃ​ខណ្ឌមានជ័យ ។ ក្រៅពី​ភូមិសាស្ត្រ​ទាំងនេះ សាលា​រាជធានី​ភ្នំពេញ បាន​កំណត់​ជា​តំបន់​លឿង ។

ក្នុង​សេចក្តីសម្រេច​បាន​បញ្ជាក់​ថា ​វិធានការ​រដ្ឋបាល​សម្រាប់​អនុវត្តន៍​ចំពោះ​តំបន់​លឿងទុំ​នឹង​ត្រូវ​អនុវត្តន៍​រយៈពេល​៧​ថ្ងៃ ពី​ថ្ងៃ​ទី ២០​ដល់​ថ្ងៃ​ទី​២៦​ខែឧសភា​២០២១ ហើយ​វិធានការ​រដ្ឋបាល​សម្រាប់​តំបន់​លឿង​នឹង​ត្រូវ​អនុវត្តន៍​រយៈពេល​១៤​បន្ត​ទៀត​ពី​ថ្ងៃ​ទី​២០​ខែឧសភា ដល់​ថ្ងៃ​ទី ២​ខែមិថុនា ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ