ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិ​លេខ​១ នា​វេលា​ទាប​ភ្លឺ ស្ទើរ​ក្លាយជា​ផ្សារ​លក់ដូរ​បន្លែ

2 ឆ្នាំ មុន
  • ភ្នំពេញ

បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ផ្សារ​រ​រដ្ឋ​តូច​ធំ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ គេ​ស​ង្គេ​ត​ឃើញ​ថា បងប្អូន​អាជីវករ​លក់ដូរ​បន្លែ​ផ្លែ​ឈើ និង​ម្ហូបអាហារ​មួយ​ចំនួន​ធំ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​ផ្សារ​រ​រដ្ឋ​តូច​ធំ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ គេ​ស​ង្គេ​ត​ឃើញ​ថា បងប្អូន​អាជីវករ​លក់ដូរ​បន្លែ​ផ្លែ​ឈើ និង​ម្ហូបអាហារ​មួយ​ចំនួន​ធំ​បាន​យក​ដងផ្លូវ​សាធារណៈ​ជាទី​តាំង​លក់ដូរ​ជំនួស​វិញ ដោយសារ​តែ​កត្តា​ពុំ​មាន​កន្លែង​លក់ដូរ ។

ជាក់ស្តែង នៅ​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ គេ​ស​ង្គេ​ត​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អាជីវករ​លក់ដូរ​បន្លែ និង​ម្ហូបអាហារ​ជា​ច្រើន ដែល​ភាគច្រើន​ជា​អាជីវករ​ផ្សារ​ច្បារ​អំពៅ បាន​យក​កំណាត់​ផ្លូវជាតិ​លេខ​១ ធ្វើ​ជាទី​តាំង​សម្រាប់​លក់ ដោយ​ដាក់​លក់​ប្រប​សងខាង​ផ្លូវ​តែ​ម្តង ហើយ​ការ​ដាក់​លក់​នោះ គឺ​លក់​គិត​ចាប់ពី​ចំណុច​គល់​ស្ពាន​ព្រះ​មុន្នី​វង្ស​ត្រើយ​ខាងកើត រហូត​ដល់​ចំណុច​ស្តុ​ប​វត្ត​និរោធ ស្ថិត​ក្នុង​ទឹកដី នៃ​ខណ្ឌ​ច្បារ​អំពៅ ។

ទន្ទឹម​នឹង​ការ​លក់ដូរ​នោះ គេ​ក៏​ស​ង្គេ​ត​ឃើញ​មាន​វត្តមាន​បងប្អូន​ពលរដ្ឋ​ពលរដ្ឋ​ជា​ច្រើន​រស់នៅ​ក្បែរ​តំបន់​ខាងលើ បាន​នាំ​គ្នា​ទៅ​ទិញ​បន្លែ និង​ម្ហូបអាហារ​ជា​បន្តបន្ទាប់ ធ្វើ​អោយ​បណ្តោយ​ផ្លូវជាតិ​លេខ​១ មើលទៅ​ហាក់​មាន​មនុស្ស​យ៉ាង​សន្ធប់ ដូច​ការ​ដាក់​ការ​ដើរ​ទិញ​ម្ហូបអាហារ​នៅ​ក្នុង​ផ្សារ​អ​ញ្ចឹ​ង ។

តាម​ប្រភព​ព័ត៌មាន ពី​បងប្អូន​ក្រុម​អាជីវករ អោយ​ដឹង​ថា ៖ ពួក​គាត់​មិន​ចង់​ដាក់​លក់ដូរ​នៅ​លើ​ដងផ្លូវ​សាធារណៈ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ពុំ​មាន​កន្លែង​ត្រូវ​លក់ ព្រោះ​ទីតាំង​លក់ដូរ​របស់​ពួក​គេ គឺ​ស្ថិត​ក្នុង​ផ្សារ ហើយ​ផ្សារ​ត្រូវ​អាជ្ញាធរ​សម្រេច​បិទ​ជា​បណ្តោះអាសន្ន​មិន​ទាន់​មានការ​បើក​អោយ​លក់ដូរ​វិញ​ឡើយ ចឹ​ង​ហើយ​ប្រសិនបើ​ការ​លក់ដូរ​នៅ​លើ​ដងផ្លូវ​បន្តិចបន្តួច​មិន​អនុញ្ញាត្តិ​អោយ​ពួក​គាត់​លក់ តើ​ពួក​គាត់​ទៅ​រក​អ្វី​បាន​ដើម្បី​ចិញ្ចឹមជីវិត? ក៏​ដូច​ជា​ចិញ្ចឹម​គ្រួសារ​ទាំងមូល ។

ក្រុម​អាជីវករ​បន្ត​ថា កន្លង​ទៅ កាលពី​មានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ​១៩ រយៈពេល​១​ខែ​កន្លង​ទៅ គឺ​ពួក​គាត់​មិន​បាន​លក់ដូរ​ដើម្បី​រក​លុយកាក់​ចិញ្ចឹម​គ្រួសារ​ឡើយ លុះ​ពេល​បញ្ចប់​ការ​បិទ​ខ្ទប់​ហើយ​នោះ បែរជា​ត្រូវ​ផ្អាក​ផ្សារ​ជា​បណ្តោះអាសន្ន​វិញ​ម្តងទៀត ជា​ហេតុ​ធ្វើ​អោយ​ពួក​គាត់​ដែល​ជា​អាជីវករ​ជួប​ផល​លំបាក​ណាស់​ជាមួយនឹង​ការ​មិន​បាន​លក់ដូរ ប៉ះពាល់​ចរន្ត​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ដើម្បី​ចិញ្ចឹម​គ្រួសារ​ជា​ខ្លាំង ។

សូម​បញ្ជាក់​ថា ជុំវិញ​ការ​លក់ដូរ​ខាងលើ ក្រឡេក​ទៅ​មើល​ពី​ការ​ការពារ​លើ​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩​វិញ ឃើញ​ថា ទាំង​បងប្អូន​អាជីវករ​លក់ដូរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​ទិញ គឺ​សុទ្ធតែ​ពាក់​ម៉ាស់​ការពារ​គ្រប់​ៗ​គ្នា ប៉ុន្តែ​ចំពោះ​ការ​រក្សា​នូវ​គម្លាត​សុវត្ថិភាព​វិញ គឺ​ពុំ​បាន​គោរព​អោយ​បាន​ត្រឹមត្រូវ​ល្អ​ឡើយ ពោល​គឺ​ការ​ដាក់​លក់ គឺ​លក់​នៅ​កៀក​ៗ​គ្នា ហើយ​ពលរដ្ឋ​ដែល​ទៅ​ទិញ​ភាគច្រើន ក៏​នៅ​កៀក​បង្កើយ​គ្នា​ជាមួយ​អ្នក​ទៅ​ទិញ​ដូច​គ្នា ក៏​ដូច​ជា​នៅ​ល​ឪ​ក​ជាមួយ​អ្នកលក់​ជាដើម ។

ដោយឡែក​ចំពោះ ការ​បាញ់​អាលកុល​វិញ ឃើញ​ថា បងប្អូន​អាជីវករ និង​ពលរដ្ឋ​អ្នក​ទៅ​ទិញ​មួយ​ចំនួន​មាននៅ​ហ្នឹង​ខ្លួន​សម្រាប់​បាញ់​ស​ម្លា​.​ប់​មេរោគ ហើយ​អ្នកខ្លះ​ក៏​ពុំ​មាននៅ​ជាប់​នឹង​ខ្លួន​ដើម្បី​បាញ់​ផង​ដែរ ។ កត្តា​ដែល​មិន​បាន​ចូលរួម​គោរព​នូវ​វិធាន​សុខាភិបាល​ខាងលើ គឺ​ងាយ​ណាស់​ក្នុង​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស ក្នុង​ករណី​ប្រសិនបើ​មាន​បុគ្គល​ណា​ម្នាក់​កើត​មាននូវ​ជំងឺ​កូ​វី​ដ​១៩​នោះ ខណៈ​ដែល​បច្ចុប្បន្ន​នេះ ជំងឺ​នេះ​នៅ​តែ​ជា​ជំងឺ​ដ៏​គួរ​អោយ​ខ្លាច និង​ជា​ជំងឺ​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំងមូល ។

ជុំវិញ​ការ​លក់ដូរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ខាងលើ គេ​ស​ង្គេ​ត​ឃើញ​ថា ការ​លក់​គឺ​ចន្លោះ​ចាប់ពី​ម៉ោង​៤​ទាប​ភ្លឺ រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​តែ​ប៉ុណ្ណោះ លុះ​ចាប់ពី​ម៉ោង​នេះ​ទៅ​គឺ​បងប្អូន​អាជីវករ​បាន​រើរ​ចេញ​ពីលើ​ដងផ្លូវ​ជាតិ​ដោយ​ឯកឯង ព្រោះ​វេលា​នោះ​ក្រុម​សមត្ថកិច្ច​ដែនដី​មិន​អនុញ្ញាត្តិ​អោយ​មាន​ជា​ការ​លក់ដូរ​នៅ​លើ​ដងផ្លូវ​ឡើយ ព្រោះ​ប៉ះពាល់​សណ្តាប់ធ្នាប់​នៅ​លើ​ដងផ្លូវ​ជាតិ ម្យ៉ាង​វេលា​នោះ​ជា​វេលា​រដ្ឋបាល​ដែល​បងប្អូន​ប្រជា​អ្នកដំណើរ​មានការ​ចរាចរណ៍​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ច្រើន​ផង​ដែរ បើ​បន្ត​អោយ​មានការ​លក់ដូរ​នឹង​បង្ក​ជា​ការ​កកកុញ​ស្ទះ​ដល់​លំហូរ​ចរាចរណ៍​ជាក់​ជា​មិន​ខាន​ឡើយ ។

គួរ​រំលឹក​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីសម្រេច​បន្ត​ការ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល​៧​ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​២១ ខែ​ឆ្នាំ​ដដែល បន្ទាប់​ពី​កន្លង​ទៅ អាជ្ញាធរ​ធ្លាប់​បាន​ចេញ​សេចក្តីសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ម្តង​រួច​មក​ហើយ​ដែល​មាន​សុពលភាព​៧​ថ្ងៃ​ដូច​គ្នា ពោល​គឺ​កាលពី​ថ្ងៃ​ទី​៨​ឧសភា ដល់​ថ្ងៃ​ទី​១៤​ឧសភា ។

យ៉ាងណាមិញ សេចក្តីសម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ ខាងលើ គឺ​នៅ​សល់​តែ​រយៈពេល​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ គេ​នៅ​ពុំ​ទាន់​ដឹង​ថា អាជ្ញាធរ​រាជរ​ធានី​ភ្នំពេញ នឹង​សម្រេច​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​បន្ត​ទៀត​ដដែល ឬ​បើក​អោយ​ផ្សារ​ដំណើរការ​វិញ​ធម្មតា ឬ​យ៉ាងណា​អោយ​ប្រាកដ​ឡើយ ពោល​គឺ​ត្រូវ​រង​ចាំ​សេចក្តីសម្រេច​ជា​ថ្មី​របស់​អាជ្ញាធរ​ជា​មុន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ