ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀល ខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េ

2 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្សោយកម្លាំងជាងប្រាក់វុនកូរ៉េបន្តិចនៅថ្ងៃនេះ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា ១០០ វុនកូរ៉េ ទិញចូល ៣៦១ រៀល និងលក់ចេញរហូតដល់ទៅ ៣៦៥ រៀលឯណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៥៩ រៀល ហើយលក់ចេញតែ ៣៦២ រៀលប៉ុណ្ណោះ ។

Picture

ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយចំនួនទៀត គឺ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៣ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៨០ រៀល លក់ចេញ ៥០២៩ រៀល ហើយ ១ យន់ចិន ទិញចូល ៦៣៤ រៀល លក់ចេញ ៦៤០ រៀល ។

Picture

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧៣៨ រៀល លក់ចេញ ៣៧៧៦ រៀល ខណៈ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៦២ រៀល លក់ចេញ ៣០៩៣ រៀល និង ១ បាតថៃ ទិញចូល ១៣០ រៀល លក់ចេញ ១៣១ រៀល ។ ក្នុងនោះ ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕         

Picture