ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ធ្មេញ​ស្ម័គ្រ​ចិត្តមក​ពី​ប្រទេស​ចំនួន​៤ព្យាបាល​ជូន​ប្រជាពលរដ្ឋឥតគិតថ្លៃ

8 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​នៅ​​ថ្ងៃ​ទី​០១ ​វិច្ឆិកា ​២០១៥​នេះ ក្រុម​គ្រូពេទ្យ​ធ្មេញ​ស្ម័​គ្រចិត្តអង្គការ​មួយ​សម្រាប់​មួយ​កម្ពុជា ដឹកនាំ​ដោយ​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក តុ​ប សា​រ៉​ន អគ្គនាយករងអគ្គនាយកដ្ឋាន​ភស្តុ​ភា

ខេត្តសៀមរាប ​៖ ​នៅ​​ថ្ងៃ​ទី​០១ ​វិច្ឆិកា ​២០១៥​នេះ ក្រុម​គ្រូពេទ្យ​ធ្មេញ​ស្ម័​គ្រចិត្តអង្គការ​មួយ​សម្រាប់​មួយ​កម្ពុជា ដឹកនាំ​ដោយ​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក តុ​ប សា​រ៉​ន អគ្គនាយករងអគ្គនាយកដ្ឋាន​ភស្តុ​ភា ហិរញ្ញវត្ថុនៃ​ក្រសួងការពារ​ជាតិ អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ទេព សំ​អាន អគ្គនាយករង អគ្គនាយកដ្ឋានភស្តុ​ភាហិរញ្ញវត្ថុ និងជា​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តសៀមរាប រួម​ទាំង​ឯក​ឧត្តម លោក​ជំទាវ អស់ លោក លោកស្រី បាន​ចុះ​​ព្យាបាល​ជម្ងឺ​ធ្មេញជូន​ប្រជាពលរដ្ឋនៅ​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៤ខេត្តសៀមរាប ។

តាម​ការ​បញ្ជាក់​របស់​លោក លី ហ៊ុយ ប្រធាន​អង្គការ​មួយ​សម្រាប់​មួយ​កម្ពុជាបាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល១១​ឆ្នាំ​មកនេះ អង្គការ​របស់​លោក​បាន​រួម​សហការជាមួយ​សុខាភិបាល​ក្រសួងការពារជាតិ ជា​ពិសេស​លើ​ការងារព្យាបាល​ជម្ងឺ​ធ្មេញ​ជូន​ប្រជាពលរដ្ឋនៅ​តាម​បណ្តា​ខេត្តមាន​រយៈពេល​៧​ឆ្នាំ​មក​ហើយ ។

ក្នុង​ការ​ព្យាបាល​ជម្ងឺ​ធ្មេញនេះ ដោយ​មាន​ក្រុម​គ្រួ​ពេទ្យ​ជំនាញ​មក​ពី​ប្រទេស​អង់គ្លេស, អូស្ត្រាលី , អា​ល្លឺ​ម៉​ង់ និងជប៉ុន រួម​និង​ក្រុម​គ្រូពេទ្យកម្ពុជា ដោយ​ព្យាបាល​ក្នុង​មួយ​ថ្ងៃ​បាន២០០​នាក់ ។

មាន​ប្រសាសន៍​សំណេះសំណាល​នោះ​ លោក​ជំទាវ​ឧត្តមសេនីយ៍ឯក តុ​ប សា​រ៉​ន និង លោក​ឧត្តមសេនីយ៍​ឯក ទេព សំ​អាន បាន​បញ្ជាក់​ថា  ការ​ធ្វើ​អនាម័យ​មាត់​ធ្មេញ គឺជា​កត្តា​ចំបង​ដែល​មនុស្ស​យើង​គ្រប់​រូប ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ឲ្យ​បានជា​ប្រចាំ​ថ្ងៃ ដូច្នេះ​សុខភាព ​គឺជា​កត្តា​ដ៏​សំខាន់​បំផុតសម្រាប់​មនុស្សជាតិ​គ្រប់​រូបក្នុង​ការ​អនុវត្តន៍​របៀប​រស់នៅ​ប្រកបដោយ​សុខុុមាល​ភាព​របស់​យើង​គ្រប់​រូប៕