ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ជាន់​លើ​ទុក្ខ​! បាត់​ខ្លួន​មនុស្ស​ជាង​១០០​នាក់ ក្នុង​ហេតុការណ៍​លិច​កប៉ាល់​នៅ​ឥណ្ឌា

4 ឆ្នាំ មុន

ឥណ្ឌា ៖ មនុស្ស​​ចំនួន​១២៧​នាក់​បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា នេះ បន្ទាប់​ពី​កប៉ាល់ មួយ​គ្រឿង​ដែល​ចាក​ចេញពី​ឆ្នេរសមុទ្រ​

ឥណ្ឌា ៖ មនុស្ស​​ចំនួន​១២៧​នាក់​បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា នេះ បន្ទាប់​ពី​កប៉ាល់​មួយ​គ្រឿង​ដែល​ចាក​ចេញពី​ឆ្នេរសមុទ្រ​នៅ​ទីក្រុង​ម៉ុម​បៃ បាន​លិច​អំឡុង​ពេល​មាន​ព្យុះ​ស៊ីក្លូន Tauktae​។ ខណៈ​ដែល​កងទ័ពជើងទឹក​ឥណ្ឌា​បាន​និយាយ​ថា មក​ដល់​ពេល​នេះ នាវា​សង្គ្រោះ និង​ឧទ្ធម្ភាគចក្រ​ចំនួន​២​គ្រឿង ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​ក្នុង​ដំណើរការ​រុករក​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន CNA​។

កប៉ាល់​ដែល​លិច​នេះ បាន​ដឹក​មនុស្ស​ចំនួន ២៧៣​នាក់ ហើយ​បាន​ចាកចេញ​កាលពី​ថ្ងៃ​១៧ ខែឧសភា កន្លង​ទៅ​។ ខណៈ​ដែល​ព្យុះ​ស៊ីក្លូន Tauktae បាន​បោកបក់​នៅ​ឆ្នេរ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​។ ដោយ​បណ្តាល​ឱ្យ​មាន​រលក​ធំ​ៗ​បោកបក់​យ៉ាង​ខ្លាំង​។

ក្រសួងការពារជាតិ​ឥណ្ឌា​បាន​និយាយ​ថា មនុស្ស ១៤៦​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​កប៉ាល់​នោះ​។ ហើយ​ដំណើរការ​រុករក​ត្រូវ​រំពឹង​ថា នឹង​បន្ត​ពេញ​មួយ​ថ្ងៃ ដើម្បី​ស្វែងរក​អ្នក​ដែល​បាន​បាត់​ខ្លួន​។ បើ​ទោះជា​ស្ថានភាព​ទឹកសមុទ្រ​មាន​រលក​បោកបក់​ខ្លាំង​យ៉ាងណា​ក៏​ដោយ​។

បើ​យោង​តាម​កាសែត The Tribune របស់​ឥណ្ឌា​បាន​ពិពណ៌នា​ថា កប៉ាល់​ដែល​បាន​លិច​នោះ គឺជា​ប្រភេទ​កប៉ាល់​ប្រើប្រាស់​ក្នុង​គោលបំណង​វិស្វកម្ម និង​ដឹក​ទំនិញ​។

ព្យុះ​ស៊ីក្លូន Tauktae បាន​វាយប្រហារ​នៅ​ក្នុង​រដ្ឋ Kerala, Goa, Maharashtra និង​រដ្ឋ Gujarat របស់​ឥណ្ឌា​។ ដោយ​បាន​បំផ្លិចបំផ្លាញ​ផ្ទះសំបែង និង​បណ្តាល​ឱ្យ​បាក់​រលំ​ដើមឈើ និង​បង្គោល​ភ្លើង​ជា​ច្រើន​។ ខណៈ​ដែល​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​។ ហើយ​អាជ្ញាធរ​នៅ​ទីក្រុង​ម៉ុម​បៃ ក៏​បាន​ផ្លាស់​ប្តូរ​អ្នកជំងឺ​កូ​វី​ដ​១៩​ចំនួន ៦០០​នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ទៅ​កាន់​កន្លែង​មាន​សុវត្ថិភាព​។

គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​នេះ បាន​បន្ថែម​បន្ទុក​មួយទៀត​ដល់​រដ្ឋាភិបាល​ឥណ្ឌា​។ ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​នេះ កំពុង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីក​រាលដាល​ធ្ងន់ធ្ងរ​បំផុត​នៃ​វីរុស​កូ​វី​ដ​១៩​។ ដែល​បាន​ស​.​ម្លា​.​ប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៤,០០០​នាក់​ជា​រៀងរាល់ថ្ងៃ និង​កំពុង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​សុខាភិបាល​ជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ