ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយប៉ប្រិចភ្នែក​! ផ្ទះ​ចំនួន​២​ខ្នង​ត្រូវ​អណ្តាតភ្លើង​លេប​ត្របាក់​ខ្ទេច

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១…

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​២​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ចក ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ។

បើ​យោង​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយ​ដឹង​ថា ផ្ទះ​ដែល​រង​ការ​ខូចខាត​ទាំង​២​ខ្នង​ខាងលើ​នេះ មាន ៖

ផ្ទះ​ទី​១- មាន​ទំហំ​៧​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ​ខាងលើ​ថ្ម​ខាងក្រោម ប្រក់​ដំបូល​ស៊ី​ប្រូ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ែន សា​វ៉េ​ត ភេទ​ស្រី អាយុ​៥២​ឆ្នាំ រង​ការ​ឆេះ​ទាំងស្រុង ក្នុង​នោះ​បាន​រង​ការ​ខូចខាត​ម៉ូតូ​១​គ្រឿង ស្រូវ​២​តោន​កន្លះ ម៉ាស៊ីនបូមទឹក​៣​គ្រឿង និង​សម្ភារៈ​ក្នុងផ្ទះ​ជា​ច្រើន​ទៀត ។

ចំណែក​ផ្ទះ​ទី​២- មាន​ទំហំ​៨​គុណ​នឹង​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ សោម ជន បាន​រង​ការ​ខូចខាត​ឆេះ​អស់​ជញ្ជាំង​អស់​មួយ​ចំហៀង ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ក្នុង​ពេល​អគ្គិភ័យ​ឆាបឆេះ​ឡើង​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច បាន​ចេញ​ជួយ​អន្តរាគមន៍ ទើប​មិន​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ថែម​ទៀត ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​បាន​អះអាង​ថា គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ ទោះ​យ៉ាងណា ក្នុង​ហេតុការណ៍​ខាងលើ ពុំ​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នោះ​អគ្គិភ័យ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ