ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​ករណី​រំលោ.ភ​ដី​រដ្ឋ យកទៅ​រៀបចំ​ពុះ​ដីឡូត៍​លក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៨​នាក់ និង​ដកហូត​គ្រឿងចក្រ​មួយចំនួន​។ ជនសង្ស័យ និង​វត្ថុតាង​ទាំងនេះ ត្រូវបាន​កងរាជអាវុធហត្ថ រៀបចំ​សំណុំរឿង…

បន្ទាយមានជ័យ​៖ កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៨​នាក់ និង​ដកហូត​គ្រឿងចក្រ​មួយចំនួន​។ ជនសង្ស័យ និង​វត្ថុតាង​ទាំងនេះ ត្រូវបាន​កងរាជអាវុធហត្ថ រៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាមច្បាប់ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់ថា ជនសង្ស័យ​ចំនួន ៨​នាក់ ដែល​បាន​ឃាត់ខ្លួន​នេះ មាន​៖ ១.​ឈ្មោះ ប៉ោ ម៉ា​យ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ (​ជា​មេការ​) ២.​ឈ្មោះ ឯក ឈី​រ៉ា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ (​អ្នកសារព័ត៌មាន​) ៣.​ឈ្មោះ ទូច ចាន់​ណេង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ (​អ្នកបើក​អ៊ែ​ស្ការ​) ៤.​ឈ្មោះ នឿន ណុ​ច ភេទ​ប្រុស អាយុ ២៥​ឆ្នាំ (​អ្នកបើក​អ៊ែ​ស្ការ​) ៥.​ឈ្មោះ ម៉ក់ វាសនា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ (​អ្នកបើក​អ៊ែ​ស្ការ​) ៦.​ឈ្មោះ សាវ គឹម​ឈឿន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ (​អ្នកបើក​គោយន្ត​ឆ្នៃ​ដឹក​ដី​) ៧.​ឈ្មោះ ឡា សំណាង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ (​អ្នកបើក​ឡាន​ដឹក​ដី​) ៨.​ឈ្មោះ ហៀ​ង គិ​ម​ហេង ភេទ​ស្រី អាយុ ៣៧​ឆ្នាំ (​មុខរបរ​លក់​អីវ៉ាន់​អន​ឡាញ​)​។ អ្នក​ទាំង ៨​នាក់ រស់នៅ​ភូមិ​ថ្ម​ដប់ ឃុំ​សំបួរ ស្រុក​មង្គល​បូរី​។​

​លោក បាន​បញ្ជាក់ថា ការចុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នេះ យោងតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។

​គ្រឿងចក្រ ជា​វត្ថុតាង ដែល​បាន​ដកហូត រួមមាន ត្រាក់ទ័រ​ចំនួន ១​គ្រឿង គោយន្ត ៣​គ្រឿង រថយន្ត​បែន​ឆ្នៃ​ដឹក​ដី ១​គ្រឿង រថយន្ត​ដឹក​ដី ១​គ្រឿង អ៊ែ​ស្ការ​ទ័​រកា​យ​ដី ៣​គ្រឿង កាណូត​ស្មាច់ ៨​គ្រឿង ក្បូន​បណ្តែត​ទឹក មាន​ដំបូល ៨​គ្រឿង ម៉ាស៊ីន​កា​រណូត ១៦​គ្រឿង ម៉ាស៊ីនបូមខ្យល់ ១​គ្រឿង ម៉ូតូ ៣​គ្រឿង ម៉ូតូ​កង់​បី ១​គ្រឿង និង​ទូរស័ព្ទដៃ ០៧​គ្រឿង​។ ប្រតិបត្តិ​ការបង្ក្រាប​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ៩​ព្រឹក កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​រហាល​ធំ ស្ថិត​ភូមិ​ស្ទឹង​កំបុត ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បាន​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត ត្រូវបាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​រក្សាទុក​។​

​ចម្លើយសារភាព ឈ្មោះ ហៀ​ង គិ​ម​ហេង និង​ប្តី​ឈ្មោះ គិ​ម សុធា​រ៉ា​ន់ បាន​ប្រាប់ថា ដី​ដែលមាន​ផ្ទៃដី​ទំហំ ១៧​ហិកតា​នេះ ត្រូវបាន​ទិញ​ពី​ប្រជាពលរដ្ឋ យក​លក់​អោយ គឺ​ឈូសឆាយ និង​ចាក់ដី​ធ្វើ​ផ្លូវ ដើម្បី​រៀបចំ​គម្រោង​ពុះ​ដីឡូត៍​លក់​។​

​តាម​ការស្រាវជ្រាវ ដី​ចំណុច ដែល​កំពុង​ឈូសឆាយ​ចាក់ដី​គ្រោង​ពុះ​ដីឡូត៍​លក់​នេះ ជា​ដី​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋបាល​ជលផល ខេត្តបន្ទាយមានជ័យ និង​ជា​ដែន​ជម្រក​ត្រី​។ ដូច្នេះ ក្រោយ​ការសាកសួរ កងរាជអាវុធហត្ថ បានរៀបចំ​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការ​តាមច្បាប់​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ