ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើជំងឺលើសឈាម មានប៉ុន្មានកម្រិតតាមភាពធ្ងន់ធ្ងររបស់វា ?

3 ឆ្នាំ មុន

ដើម្បីអាចដឹងពីកម្រិតរបស់វាបាន អ្នកត្រូវយល់ពីលេខនៅលើម៉ាស៊ីនវាស់ឈាមរបស់អ្នកសិន ។ អ្នកប្រាកដណាស់នឹងឃើញលេខនៅលើ និងលេខនៅក្រោម ។ លេខខាងលើគេហៅវាថា ជាសម្ពាធឈាមស៊ីសស្តូលិក ។ លេខខាងក្រោមគេហៅវាថា…

ដើម្បីអាចដឹងពីកម្រិតរបស់វាបាន អ្នកត្រូវយល់ពីលេខនៅលើម៉ាស៊ីនវាស់ឈាមរបស់អ្នកសិន ។ អ្នកប្រាកដណាស់នឹងឃើញលេខនៅលើ និងលេខនៅក្រោម ។ លេខខាងលើគេហៅវាថា ជាសម្ពាធឈាមស៊ីសស្តូលិក ។ លេខខាងក្រោមគេហៅវាថា ជាសម្ពាធឈាមឌីយ៉ាស្តូលិក ។ នេះបើតាមការពន្យល់របស់លោកវេជ្ជបណ្ឌិត Jason A. Logan នៃកម្មវិធី Tovpet (ទៅពេទ្យ) ដែលជាកម្មវិធីពិគ្រោះនិងព្យាបាល ជំងឺអនឡាញ ។

លោកវេជ្ជបណ្ឌិត Jason A. Logan ដែលធ្វើការនៅ គ្លីនិក Singapore Medical Center ( Cambodia) Education ផងដែរនោះ បានពន្យល់ថា សម្ពាធឈាមត្រូវបានគេចែកជា ៥ កម្រិត ៖

១. កម្រិតធម្មតា ៖ សម្ពាធឈាមស៊ីសស្តូលិកមិនលើសពី ១២០ និងសម្ពាធឈាមឌីយ៉ាស្តូលិកមិនលើសពី ៨០ ។ ខ្នាតរបស់វាគេហៅថា មីលីម៉ែត្របារត ។ (តូចជាង ១២០/៨០​ មីលីម៉ែត្របារត) ។

២. កម្រិតលើសធម្មតា ឬ ត្រៀមលើសសម្ពាធឈាម (Elevated) ៖ សម្ពាធឈាមស៊ីសស្តូលិកនៅចន្លោះពី ១២០ ទៅ ១២៩ ។ សម្ពាធឈាមឌីយ៉ាស្តូលិកតិចជាង ៨០។ គ្រូពេទ្យជាធម្មតាមិនចេញថ្នាំឱ្យប្រើទេនៅកម្រិតនេះ ។ អ្នកអាចគ្រាន់តែផ្លាស់ប្តូររបៀបរស់នៅទៅបានហើយ ។

៣. លើសសម្ពាធឈាមកម្រិត ១ (Stage 1 Hypertension) ៖ សម្ពាធឈាមស៊ីសស្តូលិកនៅចន្លោះ ១៣០ ទៅ ១៣៩ ឬក៏សម្ពាធឈាមឌីយ៉ាស្តូលិកនៅចន្លោះ ៨០ ទៅ ៨៩ ។

៤. លើសសម្ពាធឈាមកម្រិត ២ (Stage 2 Hypertension) ៖ សម្ពាធឈាមស៊ីសស្តូលិកចាប់ពី ១៤០ ឡើងទៅ ឬក៏សម្ពាធឈាមឌីយ៉ាស្តូលិកចាប់ពី ៩០ ឡើងទៅ ។

៥. វិបត្តិលើសឈាមធ្ងន់ធ្ងរ (Hypertensive Crisis) ៖ សម្ពាធឈាមស៊ីសស្តូលិកលើសពី ១៨០ ឬក៏សម្ពាធឈាមឌីយ៉ាស្តូលិកលើសពី ១២០ ។ វាគឺពិតជាធ្ងន់ធ្ងរណាស់ ហើយត្រូវព្យាបាលជាបន្ទាន់ ។

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ៕