ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ស្ត្រី​២​នាក់​​​ទៀត​វិជ្ជមាន​​កូ​វី​ដ​-19នៅ​ក្នុង​ស្រុក​ស្នួល

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ អាជ្ញាធរ​ខេត្តក្រចេះបាន​ធ្វើ​សេចក្តីជូនដំណឹង​ឱ្យ​ពលរដ្ឋ​នៅ​ខេត្តក្រចេះ ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ការ​រស់នៅ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​វិធាន​សុខាភិបាល ដើម្បី​គេច​ពី​ជំងឺ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ខណៈ​មាន​ស្ត្រី២​នាក់ត្រូវ​បាន​គេ​រក​ឃើញ​​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​។ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា…

ខេត្តក្រចេះ ​៖ អាជ្ញាធរ​ខេត្តក្រចេះបាន​ធ្វើ​សេចក្តីជូនដំណឹង​ឱ្យ​ពលរដ្ឋ​នៅ​ខេត្តក្រចេះ ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​ការ​រស់នៅ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​វិធាន​សុខាភិបាល ដើម្បី​គេច​ពី​ជំងឺ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ខណៈ​មាន​ស្ត្រី២​នាក់ត្រូវ​បាន​គេ​រក​ឃើញ​​ថា មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​។

តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ បង្ហាញ់​ឲ្យ​ឃើញ​ថា បាន​រក​ឃើញ​អ្នក​វិជ្ជ​មាន​កូ​វិ​ដ​-១៩ចំនួន២​ករណី​ថែម​ទៀត លំនៅ​ភូមិរ​ហា​រ៍ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។ ស្ដ្រី​ទាំង​២​នាក់​ខាងលើ ទី​១-​មាន​ឈ្មោះង៉ុ​យ ស្រី​ក្កេ​ត អាយុ២៣​ឆ្នាំ និង​ទី​២-​ឈ្មោះ ខេ​ង សុ​ខន អាយុ​១៩​ឆ្នាំ អ្នក​ទាំង​មានមុខ​របរ ជា​បុគ្គលិក​ឱសថស្ថាន​អរុណ​រស្មី, ផ្សា​អូរ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ និង​មាន​ទីលំនៅ​ភូមិរ​ហា​រ៍ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ក្រោយ​ពី​យក​សំណាកទៅ​វិភាគ​រហ័ស ដោយ​មន្ទីរ​ពេ​ទ្រ​បង្អែក​ស្នួល ស្រុក​ស្នួល កាលពី​ថ្ងៃ​១៦ ឧសភា​។

តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូ​ពេ​ទ្យ​អោយ​ដឹង​ថា ឈ្មោះ ង៉ុ​យ ស្រី​ក្កេ​ត និងឈ្មោះ ខេ​ង សុ​ខន បាន​ប៉ះពាល់​ផ្ទាល់​ជាមួយឈ្មោះ សោម ច​ន្ថា មុខរបរ​អ្នកលក់​ថ្នាំ​នៅ​ឱសថស្ថាន​អរុណរស្មី ផ្សា​អូរ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ​។ កាលពីរ​ថ្ងៃ​១២ ​ឧសភា ឆ្នាំ​២០២១ អ្នក​ទាំង​២ បាន​ចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​តាមរ​យន្ត​ឈ្នួល មក​កាន់​ទីលំនៅ​ដ្ឋា​ននូវ​ភូមិរ​ហា​រ៍ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​នៅ​ថ្ងៃ​១៦ ឧសភា អ្នក​ទាំង​២ មាន​រោគ​សញ្ញា​ឈឺ​ក ក្អក និង​ស្អក​ក ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ធ្វើ​តេស្ដរ​ហ័​ររ​កកូ​វី​ដ​-១៩ ជា​លទ្ធផល​អ្នក​ទាំង​ពីរ​ខាងលើ គឺ​មាន​ផ្ទុក​កូ​វី​ដ​-១៩ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្នួល ស្រុក​ស្នួល​។

ទន្ទឹម​នឹង​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​ ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩នេះ​ផង​ដែរ រដ្ឋបាល​ខេត្តក្រចេះ បាន​ចេញ​សេចក្តី​អំពាវនាវ​ជា​បន្ទាន់​មួយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ ដែល​បាន​ជួប​ផ្ទាល់​ឬ​ប្រយោល​ជាមួយ​នារី​ឈ្មោះ ង៉ុ​យ ស្រី​ក្កេ​ត និង​ឈ្មោះ ខេ​ង សុ​ខន រួសរាន់​មក​ជួប​ក្រុម​គ្រូ​ពេ​ទ្រ និង​ធ្វើ​ច​ត្តា​ឡី​ស័ក យក​សំណាក​ទៅ​ពិ​និ​ត្រ និង​អ្នក​ប៉ះពាល់​ដោយ​ប្រយោល ឲ្យ​ធ្វើ​​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀង​ៗ​ខ្លួន ដោយ​មិន​ប៉ះពាល់ ឬ​ពាក់​ពន្ធ​ជាមួយ​នរណា​ជា​ដាច់ខាត។ ក្នុង​ករណី​លេច​ចេញ​រោគ​សញ្ញា​ក្តៅ ក្អក កណ្តាស់ ឈឺ​ក ហៀរ​សំបោរ ហត់ ឬ​ពិបាក​ដកដង្ហើម ប្រញាប់​មក​យក​សំណាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​រក​មេរោគ​កូ​វី​ដ​១៩៕ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ