តុលាការ​ដោះ​លែង​កូនប្រសារ​ឧកញ៉ា ហេង សៀ ឲ្យ​មាន​សេរីភាព​វិញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ដោះ​លែង​កូនប្រសារ​ឧកញ៉ា ហេង សៀ ឲ្យ​មាន​សេរីភាព​វិញ

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ចប់ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង បាន​ធ្វើការ​ដោះ​លែង​លោក ឃ​ន ឈុ​ន​ដា​រ៉ា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ចប់ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង បាន​ធ្វើការ​ដោះ​លែង​លោក ឃ​ន ឈុ​ន​ដា​រ៉ា ឲ្យ​មាន​សេរីភាព​វិញ ដោយ​មានការ​ធានា​ខ្លួន​ពី​សំណាក់​ក្រុម​មេធាវី ពុធ ធា​វី ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ឃ​ន ឈុ​ន​ដា​រ៉ា ផង​ដែរ ។

នៅថ្ងៃដដែលនេះ កូនប្រសារឧកញ៉ា ហេង សៀ ក៏បានចេញលិខិតសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសទាំងអស់ ដែលបានចែកចាយ និងឲ្យបក្ខពួកចែករំលែកបន្តរូបអាសអាភាស ដើម្បីបំផ្លាញកិត្តិយកកញ្ញា មាន ពេជ្ររីតា ។

សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​កូនប្រសា​រលោក​ឧកញ៉ា ហេង សៀ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​លើ​សំណុំរឿង​ថា បាន​ជួល​មនុស្ស​ប្រុស​ស្រី​ថតរូប​អាសអាភាស ដើម្បី​បំភាន់​សាធារណជន និង​បំផ្លាញ​កិត្តិយស លើ​កញ្ញា មាន ពេជ្រ​រី​តា ហៅ​យូ​ប៊ី ក្នុង​ការ​ចែកចាយ​លើ​បណ្តាញ​សង្គម ។

យោង​តាម​សេចក្តី​ថ្លែង​ការ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ដោះ​លែង​បុគ្គល​ឈ្មោះ ឃ​ន ឈុ​ន​តារា កូនប្រសារ​ឧកញ៉ា ហេង សៀ និង​ឈ្មោះ​តាំង គី​ម​ហៀ​ង ក្រោយ​ការ​ស៊ើបអង្កេត​ពីរ​ថ្ងៃ​។

បើ​តាម​សេចក្តីថ្លែងការណ៍​ដដែល​នោះ បុគ្គល​ឈ្មោះ ឃ​ន ឈុ​ន​តារា មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​រូបភាព​អាសអាភាស​នោះ​ទេ តែ​ទទួលស្គាល់​បាន​ចែកចាយ​រូប​អាសអាភាស ដើម្បី​បំផ្លាញ​កិត្តិយស​កញ្ញា មាន ពេជ្រ​រី​តា ពិធី​ការិនី​ទូរទស្សន៍ MYTV​។

សេចក្តីថ្លែងការណ៍​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​ដូច​ខាងក្រោម ៖

Picture
Picture