ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ កម្មករកម្មការិនី មាន​ជីវភាព​ខ្វះខាត​ត្រូវការ​​ស្បៀងអាហារ សូម​ទាក់ទង​មេ​ភូមិ ឬ​ទៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​សង្កាត់

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ថា បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើ​មាន​ជីវភាព​ខ្វះខាត ត្រូវការ​ស្បៀងអាហារ…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​ថា បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ បើ​មាន​ជីវភាព​ខ្វះខាត ត្រូវការ​ស្បៀងអាហារ ដើម្បី​ហូប​ចុក សូម​បងប្អូន​ទាក់ទង​មក​មេ​ភូមិ ឬ​ទៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​សង្កាត់​របស់​បងប្អូន​នោះ ក្រុមការងារ​នឹង​ចែក​ជូន​បងប្អូន​ភ្លាម ។

រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​ខ្វះ​ទេ​ស្បៀងអាហារ​សម្រាប់​ចែក​ជូន​បងប្អូន ដោយ​មាន​ទាំង​ស្បៀងអាហារ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្បៀងអាហារ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ស្បៀងអាហារ​របស់​សប្បុរសជន​នានា​ថែម​ទៀត​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ទៅ​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន​៤២០​គ្រួសារ រស់នៅ​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ​។

Picture

អភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ទៀត​ថា ៖ កន្លង​មក អាជ្ញាធរ​រាជធានី ខណ្ឌ និង​សង្កាត់ បាន​យកចិត្តទុកដាក់​ណាស់​ក្នុង​ការ​ជួយ​ដោះស្រាយ​ការ​លំបាក​របស់​បងប្អូន​ជា​បន្តបន្ទាប់ ជាក់ស្ដែង​នៅ​ថ្ងៃនេះ បងប្អូន​កម្មករ កម្មការិនី ចំនួន​៤២០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ បាន​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង​ក្នុង​១​គ្រួសារ​។

Picture

លោក​អភិបាល​រាជធានី​បាន​លើក​ឡើង​ទៀត​ថា ៖​សម្ដេច តេ​ជោ​ហ៊ុន សែន បាន​ស្វែងរក​អ្នក​វិនិយោគ ទុន មក​បើក​រោងចក្រ​ឱ្យ​កាន់តែ​ច្រើន ធ្វើ​ឱ្យ​បងប្អូន​មាន​មានការ​ងារ​ធ្វើ មាន​ប្រាក់​បៀរ​វត្ស​ខ្ពស់ មាន​ទាំង​ម៉ូតូ ឡាន​ជិះ​ថែម​ទៀត ។ បន្ថែម​ពី​នេះ​ទៀត ក្នុង​កាលៈទេសៈ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នេះ សម្ដេច​តេ​ជោ បាន​ស្វែងរក​វ៉ាក់សាំង​មក​ចាក់​ជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត​។ មិន​ថា តែ​កូ​វី​ដ​-១៩ ទេ បងប្អូន​ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់ ខ្យល់ព្យុះ ក៏​តែង​ទទួល​បានការ​យកចិត្តទុកដាក់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ​។

Picture

ពេល​មាន​គ្រោះ​មហន្តរាយ​កើតឡើង គឺ​តែងតែមាន​សម្ដេច​តេ​ជោ​ចេញ​មុខ​ជួយ មិនមែន​ធ្វើ​យូរ​ទៅ​ក្រ​ទៅ​ៗ ដូច​ក្រុម​មួយ​នោះ​និយាយ​ទេ សូម​បងប្អូន​កុំ​ជឿ​ការ​ឃោសនា​របស់​ក្រុម​មួយ​នោះ​ឱ្យ​សោះ ពួក​គេ​គ្មាន​អ្វី​ជួយ​បងប្អូន​ទេ សូ​ម្បី​តែ​ម៉ាស​មួយ អង្ករ​មួយ​គីឡូក្រាម ចែក​ជូន​បងប្អូន​ក៏​គ្មាន​ដែរ​។

ក្នុង​ពិធី​ប្រគល់​អំណោយ​នោះ​ដែរ ប្រជាពលរដ្ឋ​បាន​ឡើងដៃ​ដប់ អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំ​មក​យក​អំណោយ​ទាំងនេះ មក​ចែក​ជូន​ពួក​គាត់​នា​ពេល​នេះ ។ ដោយ​គាត់​លើក​ឡើង​ថា «​យប់មិញ ខ្ញុំ​សុ​បិ​ន្ត​ថា បាន​ទទួល​អំណោយ ។ គាត់​រំភើប​គេង​អត់​លក់ ហើយ​នៅ​ពេល​ឃើញ​លោកពូ អភិបាល​រាជ​ធានី​ចុះ​មក​ផ្ទាល់ គាត់​មាន​អារម្មណ៍​ក្តុកក្តួល​ក្នុង​ចិត្ត សូម​អរគុណ​ហើយ លោក​អ៊ុំ​ប្រធាន​ភូមិ និង​អភិបាល​ខណ្ឌ​ទាំងអស់​ដែល​បាន​រៀបចំ​ឱ្យ​ពួក​គាត់​ទទួល​បាន​អំណោយ​នា​ពេល​នេះ​»៕

Picture
Picture
Picture