ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយជាផ្នែកសំខាន់ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលស្ថានភាពកូវីដ ១៩ បានធូរស្រាលបន្តិចម្តងៗ ការស្តារសេដ្ឋកិច្ចឡើងវិញជាបេសកកម្មសំខាន់ មិនថារដ្ឋាភិបាល ពលរដ្ឋ ឬអ្នកជំនួញតូចធំនោះឡើយ ត្បិតអីកូវីដ…

រាជធានីភ្នំពេញ ៖ នៅពេលស្ថានភាពកូវីដ ១៩ បានធូរស្រាលបន្តិចម្តងៗ ការស្តារសេដ្ឋកិច្ចឡើងវិញជាបេសកកម្មសំខាន់ មិនថារដ្ឋាភិបាល ពលរដ្ឋ ឬអ្នកជំនួញតូចធំនោះឡើយ ត្បិតអីកូវីដ ១៩ បានធ្វើមនុស្សខាតបង់ពេលវេលា ថវិកានៅក្នុងដំណើរការមុខជំនួញនិងជីវិតជាច្រើនខែមកហើយ ។  កូវីដ ១៩ បានធ្វើប្រទេសជាច្រើនក្នុងសកលលោករួមទំាងកម្ពុជាផង ខនខានពេលវេលានៅក្នុងការអភិវឌ្ឍប្រទេសជាតិ ។ នៅក្នុងសារជូនពរជូនជនរួមជាតិ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិកាលពីពាក់កណ្តាលខែមេសាកន្លងមកនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កូវីដ ១៩ បានបង្អាក់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ពិសេសបានធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ។

និយាយពីខាងជំនួញវិញម្នាក់ៗហាក់កំពុងរងចំា ស្ថានភាពកូវីដធូរស្រាល ឬរងចំាឱកាសនៃការគ្រប់គ្រងកូវីដ ១៩ បានរបស់រដ្ឋាភិបាល ដើម្បីខ្លួនបានស្តារ ឡើងវិញនូវមុខជំនួញ ការងារ និងមុខរបរ ។ មិនថាអ្នកជំនួញក្នុងវិស័យ កសិកម្ម ទេសចរណ៍ ដីធ្លីនោះទេ សុទ្ធតែរងចំាឲ្យកូវីដ ១៩ បានធូរស្បើយសិន ។ បន្ទាប់ពីស្ថានភាពកូវីដ ១៩ ធូរស្រាលហើយ អ្នកជំនួញខ្លះលើកឡើងថា ថវិកាជារឿងសំខាន់ដើម្បីឲ្យពួកគេមានទុនដើម្បីដំណើរសកម្មភាពអាជីវកម្មរបស់ខ្លួន ។ ជាថវិកាអាចជាជំនួយសង្គម ឬឥណទានប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប ។ 

លោក សុធា អ្នកជំនួញខ្នាតតូចម្នាក់នៅភ្នំពេញ និយាយថា ថវិការឿងសំខាន់ណាស់ដើម្បីឲ្យលោកស្តារមុខជំនួញឡើងវិញ ។ លោកបានបញ្ជាក់ថា នៅមុនពេលកូវីដ ១៩ វាយលុក លោកបានខ្ចីប្រាក់ពីធនាគារមកដំណើរអាជីវកម្ម លុះពេលមានវិបត្តិកូវីដ ១៩ ទោះលោកមានលទ្ធភាពក្នុងការសងបំណុលទៅធនាគារបានក្តី តែលោកមិនទាន់ហ៊ានខ្ចីបំណុលគេបន្ថែមភ្លាមៗបន្ថែមទៀតនោះទេ ។ និយាយថា រួមលោកមិនទាន់ហ៊ានពង្រីងអាជីវកម្មឡើយ បានត្រឹមនៅរក្សាសកម្មភាពដដែល ប៉ុន្តែលោកថាបើមានជំនួយសង្គមឬឥណទានការប្រាក់ទាប លោកអាចពង្រឹងមុខរបរបាន ។ អ្នករកស៊ីវ័យក្មេងរូបនេះនិយាយាថា ឱកាសវិនិយោគនៅកម្ពុជានៅមានសក្តានុពលខ្លំាងក្នុងការពង្រីកមុខអាជីវកម្មរបស់គាត់ ។

ទំនងឲ្យតម្លៃលើឥណទាននេះថា ជាផ្នែកសំខាន់ដែលក្នុងការស្តារវិស័យអចលនទ្រព្យនៅកម្ពុជាឡើងវិញនោះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអាស៊ាន (ASEAN Valuers Association) នៅពេលនេះបានលើកឡើងថា ភាពខ្លាំងរបស់វិស័យអចលនទ្រព្យគឺ ហិរញ្ញវត្ថុ ។ លោកថា «គ្រឹះស្ថានហិរញ្ញវត្ថុនានា បានបន្តផ្តល់ឥណទាន ដែលធ្វើឲ្យវិស័យនេះនៅតែដំណើរទៅមុខ ទោះបីមានវិបត្តិកូវីដ-១៩» ។

សូមជម្រាបថា កន្លងមករាជរដ្ឋាភិបាលបានទម្លាក់សាច់ប្រាក់រួមជាមួយវិស័យឯកជនផង ទៅដល់ធនាគារ SME និងទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្តល់ឥណទានដល់សហគ្រាសធន់តូច និងធម្យម ដើម្បីលើកកម្ពស់សហគ្រាសធនតូច និងធម្យម នៅកម្ពុជារួមនឹងវិស័យកសិកម្ម ការដាំដុះ និងការកែច្នៃកសិផលទៅកសិឧស្សាហកម្មជាដើម ។  ប៉ុន្តែអ្នកជំនួញខ្លះនៅតែលើកឡើងថា ពិបាកក្នុងការទទួលបានឥណទាន នៅក្នុងនោះមានបញ្ហាអត្រាការប្រាក់នៅតែខ្ពស់ ហើយលក្ខណ្ឌផ្តល់ប្រាក់កម្ចីនៅតែមានការតឹងតែង ។

ជាការកាត់សម្គាល់នាពេលកន្លងមកនេះ គេសង្កេតឃើញ ថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាស្ថាប័នរបស់រដ្ឋបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំវិស័យធនាគារ ឯកជន ជាច្រើនដើម្បីជំរុញដល់ការទម្លាក់ប្រាក់ឥណទាន ឲ្យបានច្រើនជួយដល់ការអភិវឌ្ឍវិស័យ កសិកម្មខ្នាតតូច ដូចជាការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃនូវផលិតផលកសិកម្ម ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ