ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសា ឧកញ៉ា ហេង សៀ សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ដល់​តុលាការ​ហើយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន​កូនប្រសា​លោក​ឧកញ៉ា ហេង សៀ ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​បន្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ចែកចាយ​រូបភាព​អាសអាភាស បន្លំ​ភ្នែក​មហាជន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន​កូនប្រសា​លោក​ឧកញ៉ា ហេង សៀ ទៅដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​បន្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ចែកចាយ​រូបភាព​អាសអាភាស បន្លំ​ភ្នែក​មហាជន ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្ដិយស​កញ្ញា មាន ពេជ្រ​រី​តា ​ជា​ពិធីការនី​ទូរទស្សន៍ My TV ។

អ្នក​សារព័ត៌​មាននៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អោយ​ដឹង​ថា នៅ​វេលាម៉ោង១១ព្រឹកថ្ងៃ​ទី​១៧ ឧសភា ២០២១​នេះ សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​កូនប្រសា​ឧកញ៉ា ហេង សៀ ឈ្មោះ ឃ​ន ឈុ​ន​ដា​រ៉ា ចូល​ដល់​តុលាការ​ហើយ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ ឧសភា កងកម្លាំង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​កងកម្លាំង នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ឃ​ន ឈុ​ន​ដា​រ៉ា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កូនប្រសារ​របស់​លោក​ឧកញ៉ា ហេង សៀ និង​ជា​ម្ចាស់​កាហ្វេ​ល្បី​មួយ​ឈ្មោះ The KOI និង Tube Cafe ក្រោយ​ពី​បុរស​រូប​នេះ ពាក់ព័ន្ធ​ចែកចាយរូប​អាសអាភាស បន្លំ​ភ្នែក​មហាជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្ដិយស​កញ្ញា មាន ពេជ្រ​រី​តា ដែល​ជា​ពិធីការនី​ទូរទស្សន៍ My TV ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ