ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល ប្តេជ្ញា​បន្ត​វាយប្រហារ​លើ​ក្រុម​ហា​ម៉ាស់​នៅ​តំបន់​ហ្គា​ហ្សា

2 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក Benjamin Netanyahu ប្តេជ្ញា​ថា​នឹង​បន្ត​ឆ្លើយ​តប​ដោយ​បង្ខំ ចំពោះ​ការ​វាយប្រហារ​

អ៊ី​ស្រា​អែ​ល ៖ នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក Benjamin Netanyahu ប្តេជ្ញា​ថា​នឹង​បន្ត​ឆ្លើយ​តប​ដោយ​បង្ខំ ចំពោះ​ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា ដែល​បាន​ឈាន​ដល់​ថ្ងៃ​ទី​៧​ហើយ​។ (​នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​១៦ ខែឧសភា នេះ​)

មន្ត្រី​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ី​ស្រា​អែ​ល​លើ​តំបន់​ហ្គា​ហ្សា បាន​ស​.​ម្លា​.​ប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាង​ហោច​ណាស់​ចំនួន ៣ នាក់​បន្ថែម​ទៀត នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​១៦ ខែឧសភា នេះ​។

ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន បាន​បន្ត​បាញ់​រ៉ុក្កែត​ឆ្ពោះទៅ​កាន់​ទីក្រុង Tel Aviv ដែល​បណ្តាល​ឱ្យ​ប្រជាជន​រស់នៅ​ទីនោះ​រត់​ភៀសខ្លួន​ទៅ​កាន់​កន្លែង​សុវត្ថិភាព​។ ស្រប​ពេល​ដែល​សហគមន៍​អន្តរជាតិ ក៏​បាន​អំពាវនាវ​ដល់​ភាគ​ទាំង​ពីរ​ឱ្យ​បញ្ឈប់​ជម្លោះ​ដែល​កំពុង​កើតឡើង​។

ដោយឡែក​កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ប្រធានាធិបតី​សហ​អា​មេ​រិ​ក លោក ចូ ប៊ៃ​ដិ​ន ក៏​បាន​ហៅ​ទូរស័ព្ទ​ដោយ​ផ្ទាល់​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល និង​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក Mahmoud Abbas ដើម្បី​សំដែង​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​នេះ​។ ខណៈ​ដែល​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) នឹង​ត្រូវធ្វើ​ឡើង​នៅ​ក្នុងថ្ងៃនេះ​ផ្ទាល់​តែ​ម្តង​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា កន្លង​មក មនុស្ស​យ៉ាងតិច ១៤៨​នាក់​ត្រូវ​បាន​ស​.​ម្លា​ប់​.​នៅ​ឯ​តំបន់​ហ្គា​ហ្សា ក្នុង​នោះ ៤១​នាក់​ជា​កុមារ​។ នេះ​បើ​យោង​តាម​ការ​អះអាង​ពី​មន្ត្រី​ប៉ា​ឡេ​ស្ទី​ន​។ ស្រប​ពេល​ដែល​អ៊ី​ស្រា​អែ​ល​បាន​រាយការណ៍​ថា មាន​មនុស្ស ១០​នាក់​បាន​ស្លា​.​ប់ ដោយ​ក្នុង​នោះ​រួម​ទាំង​កុមារ ២​នាក់​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​បាន​និយាយ​ថា ការ​វាយប្រហារ​នឹង​បន្ដ​ដរាបណា​មាន​ភាព​ចាំបាច់​។ ហើយ​លោក​បាន​អះអាង​ថា អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​បាន​គឺ​កំពុង​ត្រូវ​បាន​ធ្វើ ដើម្បី​កំណត់​ចំនួន​ជន​ស៊ី​វិល​ដែល​ស្លា​.​ប់ និង​របួស​៕

នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ