ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ធ្ងន់​! ខេត្តតាកែវ ទៅ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៧០​នាក់​ទៀត

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តតាកែវ បើ​ទោះបី​បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​បាន​អនុវត្ត​តាម​វិធានការ «៣​កុំ ៣​ការពារ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ម៉ឺងម៉ាត់​យ៉ាងណា​ក៏​ដោយ ក៏​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ស្រុក​មួយ​ចំនួន​ចេះ​តែ​បន្ត​កើន​ឡើងជា​លំដាប់​។…

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តតាកែវ បើ​ទោះបី​បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​បាន​អនុវត្ត​តាម​វិធានការ «៣​កុំ ៣​ការពារ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ម៉ឺងម៉ាត់​យ៉ាងណា​ក៏​ដោយ ក៏​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​តាម​ស្រុក​មួយ​ចំនួន​ចេះ​តែ​បន្ត​កើន​ឡើងជា​លំដាប់​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១​នេះ រដ្ឋបាល​សាលាខេត្ត​តាកែវ ក៏​ដូច​ជា​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ស្ដី​ពី មន្ត្រី​ជំនាញ​សុខាភិបាល បាន​ធ្វើតេស្ត​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៧០​នាក់​ទៀត​នៅ​ថ្ងៃនេះ ។ ហើយ​ភាគច្រើន​នៃ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ទាំងអស់ គឺ​មាន​ទីលំនៅ​ក្នុងស្រុក​បាទី ស្រុក​ព្រែ​កប្បាស ដែល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ចំនួន​ច្រើន​ជាងគេ​បង្អស់​ចំណែក​ស្រុក​សំរោង ស្រុក​អង្គរ​បូ​រី ស្រុក​ត្រាំកក់ មាន​ចំនួន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ តិច​ជាងគេ​។

ហើយ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា យោង​តាម​លទ្ធផល​នៃ​ការ​វិភាគ​វត្ថុ​សំណាក​រក​មេរោគ​កូ​វី​ដ​១៩ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ នេះ បាន​រក​ឃើញ​អ្នកជំងឺ​កូ​វី​ដ​១៩​ថ្មី ដែល​ជា​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​ចំនួន​៧០​នាក់​។ អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​ទាំង​៧០​នាក់​នេះ គឺជា​អាជីវករ កម្មករ និង​ក្រុម​គ្រួសារ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​នានា​ផង​ដែរ​។ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ រដ្ឋបាល​ខេត្តតាកែវ​សូម​អំពាវនាវ​ដល់​អាជីវករ​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ខាងលើ ត្រូវ​បាន​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ និង​ប្រញាប់​រួសរាន់​ទៅ​ដល់​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វី​ដ​១៩ នៅ​តាម​មន្ទីរពេទ្យ​បង្អែក ឬ​មណ្ឌល​សុខភាព​នៅ​ជិត​ផ្ទះ​រៀង​រាល់​ម៉ោង​ធ្វើការ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា វិធានការ «៣​កុំ ៣​ការពារ​» របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​បាន​ល្អ​បំផុត​។

រដ្ឋបាល​ខេត្តតាកែវ​ក៏​ដូច​ជា មន្ទីរ​សុខាភិបាល​ខេត្ត ក៏​បាន​រួម​គ្នា ធ្វើការ​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​តាមដាន​សុខភាព​របស់​ខ្លួន​ជា​ប្រចាំ ត្រូវ​ពិនិត្យ​កំ​ដៅ​អោយ​បាន​ច្រើន​ដង​បំផុត​ក្នុង​មួយ​ថ្ងៃ ត្រូវ​សម្រាក​នៅផ្ទះ ឬ​បន្ទប់​តែឯង និង​ត្រូវ​ថែរក្សា​អនាម័យ​ខ្លួន​ជា​និច្ច​។ ជាមួយ​គ្នា​ផង​ដែរ ត្រូវ​ពាក់​ម៉ាស់​ជា​ប្រចាំ និង​លាងដៃ​ជាមួយ​អាកុល ឬ​សាប៊ូ​ឱ្យ​បាន​ញឹកញាប់​។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ លោក​វេជ្ជបណ្ឌិត នុ​ត ស៊ី​ណាត បានអោយ​ដឹង​ថា អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ទាំង​៧០​នាក់​ខាង​លើ ត្រូវ​បាន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​បាទី មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រែ​កប្បាស​មួយ​ចំនួន និង​មួយ​ចំនួន​ទៀត​ត្រូវ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ ចំណែក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវ​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​សាលារៀន នៅ​តាម​ស្រុក​នីមួយ​ៗ​ដែល​នៅ​ជិត​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ