ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីសុខមិននៅជាមួយអ្នក​អត់​បុណ្យ​ទេ

2 ឆ្នាំ មុន

បុគ្គល​ដែល​មិន​បាន​ធ្វើបុណ្យ​ទុក​ហើយ សូ​ម្បី​បាន​បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​និង​មាន​អានុភាព​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ញុំ​ា​ង​ជីវិត​របស់​ខ្លួន​ឱ្យ​ដល់​នូវ​សុខ​សុភមង្គល​ដ៏​ប្រពៃ​បាន​ឡើយ ព្រោះ​មិន​មានបុណ្យ​ជួយ​ទល់​ទ្រ ។ ចំណែក​បុគ្គល​ដែល​បាន​បំពេញ​បុណ្យ​កុសល​ទុក​ដោយ​បរិបូណ៌​ហើយ បើ​ទោះជា​មិន​សម្បូរ​ដោយ​ទ្រព្យធន ក៏​គង់​បាន​សេចក្តីសុខ​ជា​ប្រាកដ ព្រោះ​អំណាច​ផល​នៃ​សេចក្តី​ល្អ​នោះ​ជួយ​ទល់​ទ្រ​ឱ្យ​រឹងរឹតតែ​ថ្កុំថ្កើង​ឡើង ។…

បុគ្គល​ដែល​មិន​បាន​ធ្វើបុណ្យ​ទុក​ហើយ សូ​ម្បី​បាន​បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​និង​មាន​អានុភាព​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាច​ញុំ​ា​ង​ជីវិត​របស់​ខ្លួន​ឱ្យ​ដល់​នូវ​សុខ​សុភមង្គល​ដ៏​ប្រពៃ​បាន​ឡើយ ព្រោះ​មិន​មានបុណ្យ​ជួយ​ទល់​ទ្រ ។

ចំណែក​បុគ្គល​ដែល​បាន​បំពេញ​បុណ្យ​កុសល​ទុក​ដោយ​បរិបូណ៌​ហើយ បើ​ទោះជា​មិន​សម្បូរ​ដោយ​ទ្រព្យធន ក៏​គង់​បាន​សេចក្តីសុខ​ជា​ប្រាកដ ព្រោះ​អំណាច​ផល​នៃ​សេចក្តី​ល្អ​នោះ​ជួយ​ទល់​ទ្រ​ឱ្យ​រឹងរឹតតែ​ថ្កុំថ្កើង​ឡើង ។

អ្នក​មិន​បាន​ធ្វើបុណ្យ​ទុក​ហើយ​មិន​អាច​ទទួល​បាន​នូវ​សុខសួស្តី​បាន​ឡើយ ហើយ​សេចក្តីសុខ​ក៏​មិន​ដែល​ចូល​ទៅ​រក​អ្នក​គ្មាន​បុណ្យ​នោះ​ដែរ តែ​សុខសួស្តី​នោះ​ឯង​តែង​ចូល​ទៅ​រក​បុគ្គល​អ្នកមាន​បុណ្យ​ជា​ប្រាកដ ព្រោះ​ហេតុ​ឯណា ព្រោះហេតុនោះ​ឯង​ភាព​នៃ​បុគ្គល​អ្នកមាន​បុណ្យ​ធ្វើ​ហើយ បណ្ឌិត​គប្បី​យល់​ថា​ជា​សិរី​មង្គល​ដ៏​ប្រសើរ​ពេញ​មួយ​ដំណើរ​ជីវិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ