ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុម​ព័ទ្ធ​បិទ​ខ្ទប់​ផ្ទះសំណាក់ «​សោភា​» ទាំង​យប់ ក្រោយ​​ពី​​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ចូល​ស្នាក់​នៅ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

សមត្ថកិច្ច​គ្រប់​ស្ថាប័ន​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​ផ្ទះសំណាក់ ដែល​មាន​យីហោ «​សោភា​» កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់ ដោយ​ដាក់​ការ​សង្ស័យ​ថា

ខេត្តឧត្តរមានជ័យ ៖ ក្រុម​គ្រូពេទ្យ​ច​ត្តា​ឡី​ស័ក រួម​ទាំង​ក្រុម​អាជ្ញាធរ​មូលរ​ដ្ឋា​ន កងកម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​ផ្ទះសំណាក់ ដែល​មាន​យីហោ «​សោភា​» កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២១ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​អូរ​ច​ញ្ជៀ​ន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ដោយ​ដាក់​ការ​សង្ស័យ​ថា មាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ក្រោយ​ពី​មាន​បុរស​វិជ្ជមាន​កូ​វី​ដ​១៩​ម្នាក់​ចូល​ស្នាក់​នៅ​។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​បិទ​ខ្ទប់​ផ្ទះសំណាក់​ដែល​មាន​យីហោ «​សោភា​» ទាំង​យប់​នេះ ខណៈ​មាន​ក្រុមការងារ​ប្រ​តិ្ត​កម្ម​រហ័ស​ឆ្លើយ​តប​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​ថា មានឈ្មោះ គេង រ៉ា​វី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ម៉ាក​ព្រូស ពាក់​ស្លា​លេខ ២A J ៧៤ ៩៨ ធ្វើ​ដំណើរ​លក់​សំបក​រថយន្ត​គ្រប់​តាម​បណ្តា​ខេត្ត​-​ក្រុង​ក្នុង របស់​ក្រុមហ៊ុន Wing Forco ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។

បើ​តាម​លោក នៅ សំ​អន ប្រធាន​ប្រតិបត្តិ​ស្រុក​បាន​បញ្ជាក់​ថា ឈ្មោះ គេង រ៉ា​វី នេះ បាន​ធ្វើ​ដំណើរ​ចេញពី​លំនៅ​ឋាន​កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២១ ដោយ​បើកបរ​រថយន្ត​ធ្វើ​ដំណើរ​លក់​សំបក​រថយន្ត​តាម​ខេត្ត​-​ក្រុង ។ លុះ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ឈ្មោះ គេង រ៉ា​វី បាន​មក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់ «​សោភា​» ហើយ​ក៏​បាន​បន្ត​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ខេត្ត​ប៉ៃលិន ទើប​ក្រុម​គ្រូពេទ្យ​ច​តា​ឡី​ស័ក​ខេត្ត​ប៉ៃលិន ធ្វើតេស្ត​រក​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ ១៩​។

លោក នៅ សំ​អន ប្រធាន​ប្រតិបត្តិ​ស្រុក បន្ត​ថា យោង​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​ចេញ​វិធានការ​ថា ការ​ប៉ះពាល់ និង​ការ​ពាក់ព័ន្ធ​ជាមួយនឹង​មនុស្ស​ដែល​មានការ​សង្ស័យ ឬ​មនុស្ស​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩ នោះ ត្រូវ​តែ​អនុវត្តន៍​ធ្វើ​ច​តា​ឡី​ស័ក​ក្នុង​រយៈពេល​១៤​ថ្ងៃ ដើម្បី​ពិនិត្យ​សំណាក​លើក​ទី​១ និង​លើក​ទី​២ រួចរាល់​សិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ