ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍របស់ក្រូចឆ្មា ដែលយើងមិនគួរមើលរំលង

2 ឆ្នាំ មុន

ក្រូចឆ្មាគឺជាផ្លែឈើដ៏សំខាន់ ដែលយើងអាចយកធ្វើជាភេសជ្ជៈ ក៏ដូចជាដាក់ក្នុងសម្ល ដើម្បីទទួលបានរសជាតិជូរស្រឡះបំពង់ក។ វាកាន់តែពេញនិយមនៅក្នុងរដូវកាលកូវីដ ដោយសារតែវាមានជាតិវីតាមីន C ដែលត្រូវបានគេរកឃើញថាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ថ្ងៃនេះ អ្នកនឹងស្គាល់ពីគុណប្រយោជន៍របស់ក្រូចឆ្មាទៅដល់សុខភាពអ្នកចំនួន៣ចំនុច។…

ក្រូចឆ្មាគឺជាផ្លែឈើដ៏សំខាន់ ដែលយើងអាចយកធ្វើជាភេសជ្ជៈ ក៏ដូចជាដាក់ក្នុងសម្ល ដើម្បីទទួលបានរសជាតិជូរស្រឡះបំពង់ក។ វាកាន់តែពេញនិយមនៅក្នុងរដូវកាលកូវីដ ដោយសារតែវាមានជាតិវីតាមីន C ដែលត្រូវបានគេរកឃើញថាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ថ្ងៃនេះ អ្នកនឹងស្គាល់ពីគុណប្រយោជន៍របស់ក្រូចឆ្មាទៅដល់សុខភាពអ្នកចំនួន៣ចំនុច។

១. ព្យាបាលជម្ងឺរលាកសន្លាក់៖ ការសិក្សាបានបង្ហាញថា មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើននៃជម្ងឺរលាកសន្លាក់ គឺការបង្កើតអាស៊ីតអ៊ុយរិកលើសនៅក្នុងខ្លួន។ អាស៊ីតអ៊ុយរិច គឺជាផលិតផលមួយក្នុងចំណោមកាកសំណល់ដែលបញ្ចេញតាមទឹកនោម ប៉ុន្តែនៅពេលដែលរាងកាយបង្កើតវាច្រើន វាបង្កទៅជាការឈឺចាប់នៅសន្លាក់ ដោយសារតែការរលាក។ អាស៊ីតស៊ីទ្រិច ដែលមាននៅក្នុងក្រូចឆ្មា ជួយរំលាយអាស៊ីតអ៊ុយរិច។ ដោយហេតុនេះ ការទទួលទានក្រូចឆ្មា ជួយបន្ធូរអាការៈរបស់ជម្ងឺរលាកសន្លាក់។

២. បង្កើនប្រព័ន្ធភាពស៊ាំ៖ វាត្រូវបានបង្ហាញថា ក្រូចឆ្មាគឺជាប្រភពដ៏ប្រសើរនៃវីតាមីន C។ ជាការពិត គ្រាន់តែក្រូចឆ្មាមួយមុខ អាចបំពេញនូវ១ភាគ៣ នៃតម្រូវការវីតាមីន C ប្រចាំថ្ងៃរបស់សារពាង្គកាយ។ ទោះបីជាវាត្រូវបានគេដឹងថា ការទទួលបានវីតាមីន C គ្រប់គ្រាន់នៅក្នុងរបបអាហាររបស់យើងមានសារៈសំខាន់សម្រាប់ទិដ្ឋភាពជាច្រើននៃសុខភាពក៏ដោយ អត្ថប្រយោជន៍របស់វានៅពេលនិយាយអំពីប្រភពភាពស៊ាំ គឺពិតជាមិនអាចមើលរំលងបានឡើយ។ សារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ដែលមាននៅក្នុងក្រូចឆ្មា ជួយលើកកម្ពស់ភាពស៊ាំដោយបន្សាបរ៉ាឌីកាល់សេរី ដែលបង្កគ្រោះថ្នាក់សារពាង្គកាយ។

៣. ជួយការពារជម្ងឺបេះដូង៖ ការសិក្សាបានបង្ហាញថា ក្រូចឆ្មាគឺជាប្រភពដ៏ល្អនៃម៉ាញ៉េស្យូមនិងប៉ូតាស្យូម ដែលសារធាតុទាំង២នេះ មិនត្រឹមតែប្រឆាំងនឹងជម្ងឺបេះដូងប៉ុណ្ណោះទេ វាថែមទាំងជួយលើកកម្ពស់សុខភាពបេះដូងទៀតផង។ ជាពិសេសប៉ូតាស្យូមអាចបញ្ចុះសម្ពាធឈាម និង ធ្វើឱ្យឈាមរត់បានស្រួល ដែលកាត់បន្ថយហានិភ័យនៃការគាំងបេះដូងនិងដាច់សរសៃឈាមខួរក្បាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ