ប្រទះ​បុរសខ្មែររស់នៅប្រទេស​អូស្ត្រាលី​ម្នាក់​​ដេក​ស្លា.​ប់​ក្នុង​​បន្ទប់​សំណាក់ ធ្វើតេស្ត​សំណាករួចពិតជា​ភ្ញាក់​​ផ្អើល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​បុរសខ្មែររស់នៅប្រទេស​អូស្ត្រាលី​ម្នាក់​​ដេក​ស្លា.​ប់​ក្នុង​​បន្ទប់​សំណាក់ ធ្វើតេស្ត​សំណាករួចពិតជា​ភ្ញាក់​​ផ្អើល

1 ខែ មុន
  • Banteay Meanchey

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរសជនជាតិ​ខ្មែរ​ម្នាក់រស់នៅ​ប្រទេស​អូស្ត្រាលីត្រូវប្រទះឃើញ​​ដេក​ស្លា.ប់នៅ​ក្នុង​បន្ទប់​ផ្ទះ​​សំណាក់​មួយកន្លែង​បង្កការ​ភ្ញាក់​ផ្អើល កាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៤​ ឧសភា ​ស្ថិត​ភូមិ​៣ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​ ។ ហើយ​សមត្ថកិច្ច…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរសជនជាតិ​ខ្មែរ​ម្នាក់រស់នៅ​ប្រទេស​អូស្ត្រាលីត្រូវប្រទះឃើញ​​ដេក​ស្លា.ប់នៅ​ក្នុង​បន្ទប់​ផ្ទះ​​សំណាក់​មួយកន្លែង​បង្កការ​ភ្ញាក់​ផ្អើល កាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៤​ ឧសភា ​ស្ថិត​ភូមិ​៣ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​ ។ ហើយ​សមត្ថកិច្ច និង​មាន​ក្រុម​គ្រូពេទ្យ​ផង បានចុះមកពិនិត្យ​និងបាន​យក​សំណាក​​ធ្វើតេស្តលើសាកសព​រួច ក៏ប្រទះឃើញថា ​គឺ​វិជ្ជមាន​កូ​វី​ដ​-១៩​ ។

លោក​វរៈសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ដែល​ស្លា.ប់​ ឈ្មោះ វឿ​ន ចាន់​ទី​ន ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​(​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​)​ ដែល​មាន​បងប្អូន​រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់-ក្រុង​ប៉ោយ​ប៉ែ​ត ​។

Picture

លោក​បាន​បញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មានដែល​មាន​បុរសម្នាក់​ដេក​ស្លា.ប់​ក្នុង​បន្ទប់​ផ្ទៈ​សំណាក់​យីហោ អ៊ឹម ប៊ី ស្នាក់​ជាន់​ទី​១ បន្ទប់​លេខ​១០៥ ស្ថិត​ភូមិ​៣ សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ ដោយ​ក្រុម​គ្រូពេទ្យ​សង្ស័យ​បាន​សំណាក​ធ្វើតេស្ត​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​-១៩​។

Picture

លោក​វរៈសេនីយ៍ឯក ស៊ី ឌី បាន​បញ្ជាក់​ថា ​តាម​សំដី​ម្ចាស់​ផ្ទះ​សំណាក់​ឈ្មោះ សាំង សោ​ភាព ភេទ​ស្រី ​អាយុ​៣៧​ឆ្នាំ​ បានអោយ​ដឹងថា ​គឺ​បុរស​ដែល​ដេក​ស្លា.ប់​ក្នុង​បន្ទប់​ផ្ទះសំណាក់​របស់​គាត់​នេះ​ មានព័ត៌មានខ្លះថា ​ជា​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ ដែល​ត្រឡប់​ពី​ប្រទេស​អូស្ត្រា​លី នៅ​ថ្ងៃ​ទី​២៤ ​មេសា ឆ្នាំ​២០២១ ហើយ​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ ។

Picture

ជនរងគ្រោះ​មាន​គោលបំណង​ទៅ​លេង​ផ្ទៈ​បងប្អូន​សាច់ញាតិ​ភូមិ​ក្បាលស្ពាន សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត តែ​ត្រូវ​បាន​បិទខ្ទប់​ការ​ចេញ-ចូល ក៏បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​ផ្ទះ​សំណាក់ អ៊ឹម ប៊ី នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២១ ​ហើយប្រទះឃើញ​ស្លា.ប់​ក្នុង​បន្ទប់​ផ​សំណាក់​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០២១​តែម្តង​ ។

Picture

លោក​បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ដឹងថា ជនរងគ្រោះមាន​​វិជ្ជមាន​កូ​វី​ដ​-១៩ ​ក្រុម​គ្រូពេទ្យ​បាន​អនុវត្ត​តាម​គោល​ការ​របស់​ក្រសួងសុខាភិបាល ហើយ​ផ្ទះសំណាក់​យីហោ អ៊ឹម ប៊ី រក​ឃើញ​អ្នក​ស្លា.ប់​ដោយ​វិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​បាន​អាជ្ញាធរ​បិទ​ជា​បណ្តុះ​អាសន្ន​៕ ដោយ៖ ប៊ុនធឿន​

Picture